បាញ់​​សម្លាប់​​នៅ​​ញ៉ូថោន៖ សារពត៌មាន​អាមេរិក គិត​ពី​អ្វី​ដែល​ពិបាក​គិត

ការសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បាននិយាយក្នុងបទអត្ថាធិប្បាយមានចំណងជើងថា «ដល់ពេលដែលត្រូវនិយាយពីការត្រួតពិនិត្យអាវុធ» យ៉ាងដូច្នេះថា «ភាពតក់ស្លុតដែលចេញពី ការបាញ់សម្លាប់នេះ បានហួសពីពាក្យដែលត្រូវនិយាយពីវា បើទោះជាមើលទៅ​មាន​លក្ខណៈជាគ្រួសារក៏ដោយ»។ កាសែតបានសរសេរថា «ទោះជាហេតុការណ៍ដ៏រន្ធត់នេះ មានលក្ខណៈបែបណាក៏ដោយ យើង​ទាំងអស់គ្នាដឹងថា ប្រទេសអាមេរិក នឹងមានសុវត្ថិភាពច្រើនជាង ជាមួយនឹងចំនួនកាំភ្លើងតិចជាងនេះ។ ឃាតកម្មដែលមាន​ជនរង​គ្រោះមានច្រើន នឹងមិនអាចធ្វើបានជាមួយនឹងកាំបិតនោះទេ។ ហើយទាំងអស់នេះ មិនមែនជាវិសោធនកម្មបន្ថែម​ទៅលើ​រដ្ឋធម្មនុញ្ញរ​បស់ប្រទេសទេ តែទៅលើនយោបាយ ដែលរំខានមិនអោយចេញរួច នូវច្បាប់សម្រាប់ត្រួតពិនិត្យលើអាវុធគ្រឿងផ្ទុះ។»
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: December 16, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សារពត៌មានអាមេរិក កំពុងរងការប៉ះទង្គិច យ៉ាងខ្លាំងមួយ ពីព្រឹត្តិការណ៍បាញ់សម្លាប់ នៅញ៉ូថោន នៃរដ្ឋកូណេចទីខត តែបានខិតខំ​សាកល្បង លើកយកមកវិភាគ ពីហេតុផលទាំងឡាយ ដែលឈានទៅដល់ការប្រព្រឹត្តិបែបនេះ របស់ឃាតករ។


សារពត៌មានអាមេរិក ដែលចេញផ្សាយ នៅជុំវិញព្រឹត្តិការណ៍ បាញ់សម្លាប់នៅក្រុងញ៉ូថោន។
រូបភាព ថតពីអេក្រង់គេហទំព័រនៃសារពត៌មានទាំងនោះ។

ជាលក្ខណៈគ្រួសារ តែធ្វើអោយតក់ស្លុតជាខ្លាំង

ការសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បាននិយាយក្នុងបទអត្ថាធិប្បាយមានចំណងជើងថា «ដល់ពេលដែលត្រូវនិយាយពីការត្រួតពិនិត្យអាវុធ» យ៉ាងដូច្នេះថា «ភាពតក់ស្លុតដែលចេញពី ការបាញ់សម្លាប់នេះ បានហួសពីពាក្យដែលត្រូវនិយាយពីវា បើទោះជាមើលទៅ​មាន​លក្ខណៈជាគ្រួសារក៏ដោយ»។ កាសែតបានសរសេរថា «ទោះជាហេតុការណ៍ដ៏រន្ធត់នេះ មានលក្ខណៈបែបណាក៏ដោយ យើង​ទាំងអស់គ្នាដឹងថា ប្រទេសអាមេរិក នឹងមានសុវត្ថិភាពច្រើនជាង ជាមួយនឹងចំនួនកាំភ្លើងតិចជាងនេះ។ ឃាតកម្មដែលមាន​ជនរង​គ្រោះមានច្រើន នឹងមិនអាចធ្វើបានជាមួយនឹងកាំបិតនោះទេ។ ហើយទាំងអស់នេះ មិនមែនជាវិសោធនកម្មបន្ថែម​ទៅលើ​រដ្ឋធម្មនុញ្ញរ​បស់ប្រទេសទេ តែទៅលើនយោបាយ ដែលរំខានមិនអោយចេញរួច នូវច្បាប់សម្រាប់ត្រួតពិនិត្យលើអាវុធគ្រឿងផ្ទុះ។»

«គ្រាន់តែជាយុវជនម្នាក់ដែលចំលែកបន្តិច និងមិនសូវមាត់ករ ...»

នៅក្នុងអតីកាលរបស់ជនសង្ស័យ កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បានជួបជាមួយអតីតអ្នកជិតខាងរបស់ អាដាម ឡេនហ្សា (Adam Lanza) ម្នាក់ឈ្មោះរ៉ៃអាន ក្រាហ្វ (Ryan Kraft) អាយុ២៥ឆ្នាំ ដែលបានមកមើល អាដាម នៅពេលម្ដាយអាដាមអវត្តមានម្ដងម្កាល។ «អាដាម ពេលខឹង វាស្រែកលឺ ខ្លាំងជាងក្មេងធម្មតាទាំងពួង។ តែមើលទៅ មិនសមនឹងក្លាយជារឿងហឹង្សាយ៉ាងអញ្ចឹងទេ។» រ៉ៃអាន និយាយប្រាប់អ្នកកាសែត ដោយបានរំលឹកបន្ថែមថា ការលែងលះរវាងឪពុកម្ដាយ បានធ្វើអោយកូនទាំងពីរ អាដាម និងបងប្រុស​របស់អាដាម រស់នៅក្នុងសភាពមួយពិបាកជាទីបំផុត។

តែអ្នកជិតខាងម្នាក់ទៀត ប៊ែត អ៊ីស្ត្រាអែល បានអះអាងថា អាដាម មិនដែលត្រូវគេមើលឃើញ ថាជាគ្រោះថ្នាក់នោះទេ។ នាងបាន​បន្ថែមថា «គ្រាន់តែជាយុវជនម្នាក់ ដែលចំលែកបន្តិច មិនសូវមាត់ករ និងមានក្រសែរភ្នែកអៀនប្រៀនប៉ុណ្ណោះ។» ចំណែកឯ​ឪពុក​របស់អាដាមវិញ លោកជាអនុប្រធានក្រុមហ៊ុន ហ្សេអ៊ី អ៊ីនែហ្សី ហ្វាណន់ស៊ល ស៊ែរវាយ (GE Energy Financial Services) ហើយ​ខណៈអ្នក​កាសែតម្នាក់បានព្យាយាមទៅជិតលោក ដើម្បីសាកសួរនោះ លោកបានបដិសេធ ដោយគ្រាន់តែឆ្លើយយ៉ាងខ្លីថា «ភ្ញាក់ផ្អើល និងតក់ស្លុត»។

សង្គ្រាមពាក្យ

កាសែតញ៉ូយកថែម៍ បានផ្សាយពីសន្តានពាក្យ ដែលត្រូវបានប្រើប្រាស់ ដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក ស្ដីពីសិទ្ធិកាន់អាវុធ​ជាតិ​ផ្ទុះ។ កាសែតប្រចាំថ្ងៃមួយនេះ បានសង្កេតឃើញថា ពាក្យ«ត្រួតពិនិត្យអាវុធ (guns control)» ត្រូវបានប្រើប្រាស់នៅ​ថ្ងៃនេះតិចជាង​ពីរដង បើប្រៀបទៅឆ្នាំ១៩៩០ រីឯពាក្យ«សិទ្ធិក្នុងការមានអាវុធ (guns rights)» សម្រាប់ធ្វើការលក់ដូ បានកើនប្រជាប្រិយភាព​តាំងពី​ឆ្នាំ​១៩៩០មក។ នៅពេលដែលនិយាយដល់ «វិសោធនកម្មបន្ថែម (second amendment)» កំណត់ដោយក្រុមអ្នកប្រឆាំង នឹង​ចរាចរណ៍​អាវុធដោយសេរីនោះ គេមិនដែលឃើញពាក្យនេះ សរសេរនៅក្នុងអត្ថបទច្បាប់មុនឆ្នាំ១៩៨៩ទេ។ តែតាំងពីឆ្នាំ២០០៨​មក គេស្ដាប់​លឺជារឿយៗ នូវពាក្យ«ត្រួតពិនិត្យអាវុធ (gun control)»។

ស្មោះស្ម័គ្រ រួសរាយ ចំណាប់អារម្មណ៍ខ្ពស់

កាសែតញ៉ូយកថែម៍ ដដែលបានឧទ្ទិសពី ចរិកលក្ខណៈ របស់មនុស្សពេញវ័យទាំង៦នាក់ ដែលបានស្លាប់ ក្រោមការបាញ់សម្លាប់​របស់អាដាម៖ អ្នកគ្រូបង្រៀនចិត្តវិទ្យា អាយុ៥៦ឆ្នាំ និងនាយិកាសាលា អាយុ៤៧ឆ្នាំ ដែលបានខិតខំការពារកុមារៗ ក្នុងជីវិតចុង​ក្រោយរបស់ពួកគាត់។ កាសែតបានលើកសរសើរពី នាយិការរបស់សាលាបឋមសិក្សានេះ ដែលតែងតែរួសរាយ និងជានិច្ចជកាល នៅជិតនឹងកូនសិស្សក្មេងៗ របស់អ្នកស្រី។ អ្នកស្រីនាយិកា បានចាត់ចែងជារឿយៗ នូវទិវាឬកម្មវិធីកំសាន្ដជាច្រើន សម្រាប់បំរើ​អោយកុមារ និងគ្រួសារ កាលពីពេលដែលអ្នកស្រីនៅមានជីវិត។ ចំណែកឯអ្នកគ្រូ បង្រៀនឯកទេសខាងចិត្តសាស្ត្រវិញ ជាតំណាង​កិត្តិយសម្នាក់ របស់សាលាតាំងពីច្រើនឆ្នាំមកហើយ។ អ្នកស្រីប្រកបអាជីបរបស់អ្នកស្រី ពោរពេញដោយភាពរីករាយ និងដោយមាន​ចំណាប់អារម្មណ៍ខ្ពស់។ សហសេវិនម្នាក់របស់អ្នកគ្រូ បាននិយាយប្រាប់អ្នកកាសែតថា «អ្នកស្រីនឹងចូលនិវត្តន៍ នៅចុងឆ្នាំខាងមុខ​នេះ ហើយអ្នកស្រីស្រឡាញ់ការងាររបស់អ្នកស្រីណាស់»។

«លើកនេះ ដូចជាស្ងប់ស្ងាត់លែងលឺ»

រីឯសារពត៌មាន «ញ៉ូយកប៉ុស្ត៍» ឯណោះម្ដង បានសរសេរឡើងវិញ ពីខ្សែរអាត់ថតកិច្ចសន្ទនា របស់នគរបាលនៅក្រោយ ការហៅ​ចូលជាលើកទីមួយពីហេតុការណ៍នេះ នៅម៉ោង៩ម៉៣៦នាទី នាព្រឹកថ្ងៃសុក្រទី១៤ធ្នូថា «សាលាបឋមសិក្សា សេនឌី ហ៊ូក (Sandy Hook)។ មនុស្សម្នាក់ណ្នឹង និយាយប្រាប់ថា មានគេបាញ់នៅក្នុងអាគារ។» នៅម៉ោង៩ម៉៣៨នាទី នគរបាលម្នាក់និយាយថា «ការ​បាញ់ដូចជាបានឈប់ហើយ។ លើកនេះ ដូចជាស្ងប់ស្ងាត់លែងលឺ។»

«ភស្តុតាងដ៏ល្អ»

កាសែតមួយទៀតឈ្មោះ យូអេសអា ធូដេ បានបញ្ជាក់អះអាងពី ពាក្យសម្ដីឆ្លើយតប របស់នគរបាលទទួលបន្ទុក ស៊ើបអង្កេត​ពីសំនុំ​រឿងនេះ ដែលថាមាន«ភស្តុតាងដ៏ល្អ» ក្រោយពេលអ្នកកាសែតបានសួរ ក្រែងលោជនសង្ស័យបានទុកពាក្យផ្ដាំផ្ញើរ ឬសរសេរ​កំណត់ចំណាំអ្វីមួយ៕

------------------------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...