បាល់ទាត់៖ ប្លាតធើ ពេញ​ចិត្ត​នឹង​ប្រព័ន្ធ​​ត្រួត​ពិនិត្យ​ទាត់​បញ្ចូល​ទី

នាយកសហព័ន្ធបាល់ទាត់អន្តរជាតិ (Fifa) សេព ប្លាតធើ (Sepp Blatter) បាននិយាយពីថ្ងៃសៅកន្លងមកនេះ ថាបច្ចេកវិទ្យា នៅលើខ្សែរស៊ុតបញ្ចូលទី បានមានដំណើរការ ជាវិជ្ជមាន នៅខណៈជំនួបពិភពលោកនៃក្រុមបាល់ទាត់ ធ្វើនៅប្រទេសជប៉ុន ដែលក្រុមឆែលស៊ី (Chelsea) នៃប្រទេសអង់គ្លេស និងកូរីធៀន (Corinthians) របស់ទីក្រុងសាវ ប៉ូឡូ (Sao Paulo) នៃប្រទេសប្រេស៊ីល ជួបគ្នាជាចុងបញ្ចប់នៅថ្ងៃអាទិត្យ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: December 17, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាយកសហព័ន្ធបាល់ទាត់អន្តរជាតិ បានប្រកាសពីការសាកល្បង ប្រកបដោយភាពវិជ្ជមាន ពីការដាក់តម្លើងប្រព័ន្ធត្រួតពិនិត្យ ការ​ស៊ុតបញ្ចូលទី នៅក្បែរទីរបស់គូរប្រកួត។


លោក សេព ប្លាតធើ នាយកសហព័ន្ធបាល់ទាត់អន្តរជាតិ ខណៈផ្ដល់កិច្ចសម្ភាស
ទៅអោយប្រព័ន្ធទូរទស្សន៍ FOX Soccer Channel។

នាយកសហព័ន្ធបាល់ទាត់អន្តរជាតិ (Fifa) លោក សេព ប្លាតធើ (Sepp Blatter) បាននិយាយពីថ្ងៃសៅកន្លងមកនេះ ថាបច្ចេកវិទ្យា នៅលើខ្សែរស៊ុតបញ្ចូលទី បានមានដំណើរការ ជាវិជ្ជមាន នៅខណៈជំនួបពិភពលោកនៃក្រុមបាល់ទាត់ ធ្វើនៅប្រទេសជប៉ុន ដែល​ក្រុមឆែលស៊ី (Chelsea) នៃប្រទេសអង់គ្លេស និងកូរីធៀន (Corinthians) របស់ទីក្រុងសាវ ប៉ូឡូ (Sao Paulo) នៃប្រទេសប្រេស៊ីល ជួបគ្នាជាចុងបញ្ចប់នៅថ្ងៃអាទិត្យ។

ជំនួបពិភពលោក នៃក្រុមបាល់ទាត់នេះ ជាការប្រកួតលើកដំបូង ដែលមានដាក់បំពាក់ឧបករណ៍ត្រួតពិនិត្យ ការស៊ុតបញ្ចូលទី របស់​គូប្រជែង។ ប្រព័ន្ធឧបករណ៍ត្រួតពិនិត្យនោះ មានពីរប្រភេទ៖ ហ្គោលរ៉េហ្វ (GoalRef) ដែលប្រើប្រាស់ដែនម៉ាញ៉េទិក ជាមួយនឹង​បាល់ពិសេស និងប្រភេទទីពីរ ហាវ អាយ (Hawk-Eye) ដែលប្រើម៉ាស៊ីនថត ដូចពេលប្រកួតវាយបាល់ លើដី (tennis) ដែរ។

ដាក់ជាផ្លូវការ នៅពេលជួបប្រកួតដណ្ដើមពានរង្វាន់ពិភពលោក ឆ្នាំ២០១៤

លោក សេព ប្លាតធើ នៅក្នុងសន្និសិតសារពត៌មាន ក្នុងទីក្រុងតូក្យូ បានប្រកាសថា «រហូតមកទល់បច្ចុប្បន្ន យើងអាចនិយាយបាន​ថា វាមានដំណើរការល្អ»។ លោកបានបន្ថែមថា «ខ្ញុំអាចនិយាយបានទៀត ថាអាជ្ញាកណ្ដាលក៏ពេញចិត្ត ក្នុងការដាក់អោយមាន អ្នក​ជំនួយការនេះដែរ ដោយហេតុថា ពួកគាត់នឹងដឹងភ្លាមៗ ពីករណីដែលពិបាកវិនិច្ឆ័យ ឬមើលមិនទានថាបាល់ បានទាត់បញ្ចូល កាត់​ខ្សែគំនូសចាំទីហើយឬនៅ?»

សូមបញ្ជាក់ថា គណកម្មាធិការប្រតិបត្តិរបស់ ហ្វីហ្វា បានជួបប្រជុំគ្នា សម្រាប់ចុងឆ្នាំ នៅទីក្រុងតួក្យូនេះ។

ប្រភេទមួយ ក្នុងចំណោមប្រភេទទាំងពីរ នៃប្រព័ន្ធត្រួតពិនិត្យខាងលើ នឹងត្រូវជ្រើសរើសយក ដើម្បីដាក់អោយដំណើរការ​ នៅក្នុង​រាល់ការប្រកួត នៃជុំសហព័ន្ធក្នុងខែមិថុនាខាងមុខ នៅប្រទេសប្រេស៊ីល និងនៅការប្រកួតដណ្ដើម​ពានរង្វាន់ពិភពលោក​ឆ្នាំ២០១៤ ក្នុងប្រទេសដដែលនេះ៕

------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...