បាញ់​សម្លាប់​នៅ​ញ៉ូថោន៖ អាមេរិកកាន់ទុក្ខ ជជែក​ពី​ការ​កាន់​អាវុធ

យុវជននេះឈ្មោះ អាដាម ឡានហ្សា (Adam Lanza) បានសម្លាប់ម្ដាយរបស់ខ្លួន ឈ្មោះ ណេនស៊ី (Nancy) នៅនឹងលំនៅដ្ឋានដែលខ្លួនរស់នៅ មុននឹងធ្វើដំណើរមកកាន់សាលាបឋមសិក្សា កន្លែងដែល ណេនស៊ី ជាគ្រូបង្រៀនម្នាក់ (គ្រូបង្រៀនស្ម័គ្រចិត្ត បើតាមប្រភព ABC) នៅទីនោះ។ យុវជនអាយុ២០ឆ្នាំ បានដើរសំដៅទៅរកបន្ទប់ធំកណ្ដាលរបស់សាលា ហើយបានចាប់ផ្ដើមបាញ់រះ ទៅរកមនុស្សម្នានៅទីនោះ មុននឹងដើរទៅរកថ្នាក់រៀនពីរផ្សេងទៀត។ កុមារ៨នាក់ បានស្លាប់ភ្លាមនៅនឹងកន្លែង និងពីរនាក់ទៀតបានស្លាប់នៅមន្ទីពេទ្យ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: December 16, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោកអភិបាលរដ្ឋកូណេចទីខត បានប្រកាសពីព្រលប់ថ្ងៃសុក្រទី១៤ធ្នូថា «សភាវះអាក្រក់ បានចូលមកសណ្ឋិត ក្នុងសហគមន៍​របស់យើង» នៅក្រោយពេលមានការបាញ់សម្លាប់ នៅក្រុងតូចដ៏ស្ងប់ស្ងាត់មួយឈ្មោះ ញ៉ូថោន ដែលបានធ្វើអោយមនុស្ស​២៦នាក់​ស្លាប់ ក្នុងនោះ២០នាក់ជាកុមារ។ យុវជនម្នាក់អាយុ ២០ឆ្នាំ បានកាន់កាំភ្លើង ចូលទៅក្នុងសាលាបឋមសិក្សា នៃទីក្រុងនេះ បានបាញ់​ទៅ​លើជនណាក៏ដោយ នៅពីមុខខ្លួន មុននឹងបាញ់សម្លាប់ខ្លួនឯង ដែលបានធ្វើអោយមនុស្សស្លាប់ ឡើងដល់២៧នាក់ នៅក្នុង​ហេតុការណ៍នេះ។


គ្រូបង្រៀន បានបញ្ជូនកូនសិស្ស ដែលសុទ្ធសឹងជាកុមារ ចេញពីទីកន្លែងកើតហេតុ។

ខុសពីអត្ថបទមុន ដែលមនោរម្យព័ងអាំងហ្វូ បានផ្សាយក្នុងដំណឹងទាន់ហេតុការណ៍ ភ្លាមៗបន្តាប់ពីហេតុការណ៍បានកើតឡើងនោះ អត្ថបទនេះនឹងផ្សាយ ពីដំណឹងថ្មីទៀតដែលទើបនឹងធ្លាក់មកដល់ មានភាពច្បាស់លាស់ និងខុសស្រឡះខ្លះ ពីការស៊ើបអង្កេត​មុន​ភ្លាមៗ របស់អ្នកកាសែត និងបណ្ដាញផ្សព្វផ្សាយអាមេរិក។

យុវជននេះឈ្មោះ អាដាម ឡានហ្សា (Adam Lanza) បានសម្លាប់ម្ដាយរបស់ខ្លួន ឈ្មោះ ណេនស៊ី (Nancy) នៅនឹងលំនៅដ្ឋានដែល​ខ្លួនរស់នៅ មុននឹងធ្វើដំណើរមកកាន់សាលាបឋមសិក្សា កន្លែងដែល ណេនស៊ី ជាគ្រូបង្រៀនម្នាក់ (គ្រូបង្រៀនស្ម័គ្រចិត្ត បើតាម​ប្រភព ABC) នៅទីនោះ។ យុវជនអាយុ២០ឆ្នាំ បានដើរសំដៅទៅរកបន្ទប់ធំកណ្ដាលរបស់សាលា ហើយបានចាប់ផ្ដើមបាញ់រះ ទៅ​រកមនុស្សម្នានៅទីនោះ មុននឹងដើរទៅរកថ្នាក់រៀនពីរផ្សេងទៀត។ កុមារ១៨នាក់ បានស្លាប់ភ្លាមនៅនឹងកន្លែង និងពីរនាក់ផ្សេង​ទៀត​បានស្លាប់នៅមន្ទីពេទ្យ។

តាម CNN នាយិការបស់សាលា អ្នកស្រី ដោវ ហូស៍ព្រូន (Dawn Hochsprung) និងអ្នកជំនាញខាងចិត្តវិទ្យាម្នាក់ផង ក៏ជាជនរងគ្រោះ ក្នុងចំណោមជនរងគ្រោះ ជាមនុស្សធំទាំង៦នាក់នោះ។

ឪពុកជននេះ នៅរស់ និងបងប្រុស កំពុងត្រូវបានសាកសួរ ពីនគរបាល

ឪពុកម្ដាយរបស់ អាដាម បានលែងលះគ្នា តាំងពីមួយរយះកាលមកហើយ។ ឪពុកត្រូវបានភ្នាក់ងារស៊ើបអង្កេត ហៅទៅសាកសួរដែរ តែមិនបានចាត់ទុកជាជនសង្ស័យទេ។ ប៉ុន្តែបងប្រុសរបស់អាដាម ឈ្មោះ រ៉ៃអាន (Ryan) ត្រូវបាននគរបាលសង្ស័យ ចាប់ឃាត់ខ្លួន បញ្ជូនទៅការិយាល័យស៊ើបអង្កេត ដើម្បីសួរចម្លើយ។ តែតាមចម្លើយរបស់ រ៉ៃអាន បានអោយដឹងថា ខ្លួនលែងមានទំនាក់ទំនង ជា​មួយនឹងប្អូនប្រុសរបស់ខ្លួន តាំងពីឆ្នាំ២០១០មកម្លេះ។ រ៉ៃអានបញ្ជាក់ថា ប្អូនប្រុសរបស់ខ្លួន រងគ្រោះនឹងជម្ងឺមួយ​ដែលធ្វើអោយ​មាន​«អត្តចរិកញាប់ញ័រ» និងជាមនុស្សម្នាក់ភាំងៗ «ឧស្សាហ៍ធ្វើអ្វីដដែលភ្លាមៗ (autiste)»។

អាដាម ឡានហ្សា បានប្រើប្រាស់កាំភ្លើងចំនួន ៣ដើម៖ ២ដើមប្រភេទរឺវ៉ុលវ៉ែ និង១ដើមទៀត ជាប្រភេទមីត្រៃយ៉េត ពាក់កណ្ដាល​ស្វ័យ​ប្រវត្ត។ កាំភ្លើងទាំងនេះ ត្រូវបានទិញ ដាក់ឈ្មោះម្ដាយរបស់អាដាមទាំងអស់។

អូបាម៉ា ស្នើអោយមាន «ប្រតិកម្មជាសញ្ញាណ» មួយ

ជាមួយនឹងទឹកមុខតក់ស្លុត និងក្ដុកក្ដួល ប្រធានាធិបតីអាមេរិក បាននិយាយថា «បេះដូង​​របស់​យើង បានបែកខ្ចាត់ខ្ចាយ នៅថ្ងៃនេះ។ កុមារទាំងនេះ មានជីវិតនិងអនាគតវែងឆ្ងាយ។» លោកបារ៉ាក់ អូបាម៉ា បានសម្ដែងការសោកស្ដាយថា «សហរដ្ឋអាមេរិក បានរស់​នៅជាមួយនឹងការបាញ់សម្លាប់នេះ ដូចជាច្រើនពេកហើយ» ហើយបានទទូចអោយមាន «ប្រតិកម្មជាសញ្ញាណ» មួយ ដើម្បីធានា មិនអោយហេតុការណ៍នេះកើតឡើងសារជាថ្មីទៀត។


ប្រធានាធិបតី យកដៃជូតទឹកភ្នែក នៅយប់ថ្ងៃកើតហេតុ។

តែចៅហ្វាយក្រុងញ៉ូយក លោកមីខាអែល ប្លូមប៊ែរ (Michael Bloomberg) បាននិយាយថា«សុន្ទរកថា មិនគ្រប់គ្រាន់ទេ។ យើងធ្លាប់​លឺហើយ តែយើងមិនដែលឃើញនរណាម្នាក់ ដោះស្រាយបញ្ហានេះអោយចេញរួចទេ ទាំងនៅសេតវមាន ទាំងនៅសភា។» លោក​ប្លូមប៊ែរ ដែលជាស្ថាបនិករបស់សមាគមចៅហ្វាយក្រុង ប្រឆាំងនឹងអាវុធខុសច្បាប់ផងនោះ បាននិយាយមួយឃ្លាចុងក្រោយថា «ហេតុការណ៍ ត្រូវតែបញ្ចប់ នៅថ្ងៃនេះ»។

គ្រូបង្រៀន គួរមានកាំភ្លើងជាប់នឹងខ្លួន?

សម្រាប់ក្រុមអ្នកនិយមអាវុធ នៅអាមេរិក បាននិយាយផ្ទុយមកវិញថា បើគ្រូបង្រៀនមានកាំភ្លើងនៅជាប់នឹងខ្លួន វិនាសកម្មនៅ​ញ៉ូថោន ប្រហែលមិនធ្ងន់ធ្ងរដល់ថ្នាក់នេះទេ។ ពួកគេបានកំណត់យ៉ាងច្បាស់ថា ទីកន្លែងដែលគួរអនុញ្ញាតអោយមានកាន់កាំភ្លើង គួរតែជា ព្រះវិហារ សាលារៀន មន្ទីពេទ្យ។ «ជាការអនុញ្ញាតអោយ ជនរងគ្រោះមានសមត្ថភាព អាចប្រយុទ្ធតស៊ូ ទល់នឹងសភាវៈ​អាក្រក់ ក្នុងលោកនេះ» នេះជាការលើកឡើងរបស់ រ៉ប ហារី មកពីអង្គការនិយមអាវុធមួយឈ្មោះ «មីឈីហ្គែន អូភែន ខែរី (Michigan Open Carry)»។

តែលោកប្រធានាធិបតី អូបាម៉ា បាននិយាយនៅក្នុង សុន្ទរកថាខ្លីរបស់លោក ដោយប្រុងប្រយ័ត្ន ទំនងលោកមិនចង់ អោយមាន​ការ​ជជែកវែកញែកអ្វីច្រើន ទៅលើ«ការអនុញ្ញាតអោយកាន់អាវុធ»នេះ។ វិនាសកម្ម​ បាញ់ប្រហាដោយអាវុធសង្គ្រាម បានកើតមាន​ជា​ច្រើនដង នៅសហរដ្ឋអាមរិក តែបន្ទាប់ពីការហាមឃាត់ ការលក់អាវុធពាក់កណ្ដាលស្វ័យប្រវត្ត បានហួសកំណត់កាល ពីឆ្នាំ​២០០៤​នោះមក គ្មានអ្នកនយោបាយអាមេរិកណាម្នាក់ អើពើក្រាលព្រំក្រហម ទទួលយកបញ្ហានេះ មកជជែកពិភាក្សាឡើងវិញទេ៕

------------------------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...