ប្រតិកម្ម​​ប្រឆាំង​ស្ត្រី «វាយ​កំទេច​ព្រះពុទ្ធ​បដិមា ព្រោះ​មាន​រូប​សណ្ឋិត»

ស្រ្តីជាតិញូហ្សេឡេនម្នាក់ ដែលវាយកំទេចរូបបដិមា នៅក្នុងប្រាសាទបាយ័ន បានឆ្លើយដោះសារ តាម​រយៈ​សារព័តមាន​បរទេស​នានា ថាដោយសារតែមានវិញ្ញាណចម្លែក ចូលសណ្ឋិតក្នុងខ្លួន ទើបបណ្តាលឱ្យ​នាង​វាយ​កំទេច​ព្រះពុទ្ធ​បដិមា។
Loading...
  • ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី១៦ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 17, 2014
  • ប្រធានបទ: បេតិកភណ្ឌ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីស្រ្តីជាតិ​ញូហ្សេឡេន​ម្នាក់ ដែល​បាន​វាយ​កំទេច​រូប​បដិមា នៅ​ក្នុង​ប្រាសាទ​បាយ័ន បាន​ឆ្លើយ​ដោះ​សារ តាម​​រយៈ​សារព័តមាន​បរទេស​នានា ថា​ដោយ​សារ​តែ​មាន​វិញ្ញាណ​ចម្លែក ចូល​សណ្ឋិត​ក្នុង​ខ្លួន ទើប​បណ្តាល​​ឱ្យ​នាង​វាយ​កំទេច​ព្រះ​ពុទ្ធ​បដិមា ត្រូវ​បាន​ក្រុម​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម ​ហ្វេសប៊ុក រិះ​គន់​យ៉ាង​ខ្លាំង និង​​ស្នើ​ឱ្យ​អាជ្ញាធរ​ត្រូវ​ចាត់​វិធានការ​ដាក់​ទោស ចំពោះ​ស្រ្តី​រូប​នោះ​ឱ្យ​ខាន​តែ​បាន។

សារព័ត៌មាន របស់​ប្រទេស​ញ៊ូវហ្សេឡេន បាន​ស្រង់​សម្តី​ស្រ្តី​រពិស​ដៃ​«ផ្ទៃ​មិន​ឆ្អែក»​នេះ​ថា នាង​មិន​មាន​ចេតនា វាយ​បំផ្លាញ​រូប​ព្រះ​ពុទ្ធ​បដិមា នៅ​ក្នុង​ប្រាសាទ​បាយ័ន​​ទេ ប៉ុន្តែ​ដោយ​សារ​តែ​មាន​រឿង​ចម្លែក បាន​​កើត​ឡើង​ចំពោះ​នាង ដែល​ក្នុង​ពេល​ដែល​នាង​នៅ​ក្នុង​ប្រាសាទ​នោះ នាង​លឺ​សំលេង​អ្វី​ម្យ៉ាង កំពុង​តែ​និយាយ​ជា​មួយ​នាង។ ស្រ្តី​ជាតិ​ញ៊ូហ្សេឡេន បាន​បន្ត​ថា សំលេង​នោះ​បាន​ប្រាប់​នាង​ថា ត្រូវ​តែ​ឱ្យ​នាង​យក​រូប​​ព្រះ​ពុទ្ធ​បដិមា​​នេះ​ចេញ ប៉ុន្តែ​នាង​ពិត​ជា​មិន​ចង់​ធ្វើ​ដូច្នេះ​ឡើយ ។

ស្រ្តីនេះបានរៀបរាប់ទៀតថា ប្រាសាទបាយ័ននេះ មិនមែនជាទីកន្លែងសក្ការៈរបស់ព្រះពុទ្ធទេ ប៉ុន្តែវាជា​ទី​កន្លែងសក្ការៈ របស់ទេពអប្សរឈ្មោះ អ៊ិនអានណា (Inanna) ដែលពីដំបូងឡើយ វាជារបស់ព្រះនាង ប៉ុន្តែ​ក្រោយមក ត្រូវបានគេប្តូរទៅជាកន្លែងសក្ការៈបូជា របស់ព្រះពុទ្ធវិញ ដូច្នេះទ្រង់ចង់បានប្រាសាទមួយនេះ ជារបស់ខ្លួនវិញ។

ចំពោះការលើកឡើង របស់ស្រ្តីជនជាតិញ៊ូហ្សេឡេនខាងលើនេះ បានធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងខ្លា ពី​សំណាក់​អ្នកប្រើប្រាស់បណ្តាញ សង្គមហ្វេសប៊ុក ដោយពួកគេលើកឡើងថា ស្រ្តីរូបនោះគ្រាន់តែឆ្លើយ​ដោះ​សារ ដើម្បី​គេចពីការទទួលខុសត្រូវតែប៉ុណ្ណោះ។

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់ បានចោទជាសំណួរឡើងថា ប្រសិនបើនាងពិតជាមាន​វិញ្ញាណ​ចូលសណ្ឋិតមែន តើព្រលឹងបុព្វបុរសចេះនិយាយ ភាសាអង់គ្លេសដែរឬ? ម្យ៉ាងបើតាមប្រវត្តិសាស្រ្ត គេមិន​ដែល​លឺគេនិយាយ ពីទេពអប្សររអ៊ានអេនណា នេះទេ។

បើទោះបីស្រ្តីរូបនោះឆ្លើយដោះសារយ៉ាងណាក៏ដោយ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បាន​ស្នើ​ទៅកាន់អជ្ញាធរថា ត្រូវតែដាក់ទោសជនបរទេសនោះតាមច្បាប់ ដើម្បីទុកជាគំរូដល់ជនបរទេសផ្សេងទៀត ដែលមានចេតនាបំផ្លាញទ្រព្យសម្បត្តិរបស់ខ្មែរ។

ម្ចាស់គណនីហ្វេសប៊ុកមួយរូបទៀត បានសរសេរបញ្ចេញយោបល់ដែរថា៖ «បំផ្លាញសម្បត្តិបេតិកភណ្ឪ​ពិភពលោក ជាពិសេសគឺជាសម្បតិ្តរបស់ប្រទេសខ្មែរ ដែរជាវត្ថុដ៏មានតំលៃ តែបែរ​ជានិយាយធ្វើដូចអត់​មាន​រឿងអី កើតឡើងទៀត ! សូមឲ្យអាជ្ញាធរអប្សារា មេត្តាទទួលខុសត្រូវផង។ (...) សុំឲ្យស្រ្តីជនជាតិបរទេស​ហ្នឹង ចេញមុខមកទទួលខុសត្រូវ និងចេញមុខសុំទោស ដល់ប្រជាជនខ្មែរជាសារធាណៈ។»។

សេចក្តីប្រកាសព័ត៌មាន របស់អាជ្ញាធរអប្សរា កាលពីថ្ងៃទី១២ ខែ តុលាបានឱ្យដឹងថា កាលពី​ថ្ងៃ​ទី៩ តុលា ម៉ោង​ប្រមាណ៦ល្ងាច អ្នករត់រ៉ឺម៉កកង់បីម្នាក់ បានរាយការជូនសមត្ថកិច្ចថា មានភ្ញៀវរបស់ខ្លួនម្នាក់ ជាស្រ្តី​ជាតិ​ញ៉ូវហ្សេឡេន អាយុប្រហែល៤០ឆ្នាំ បានបាត់ខ្លួន ហើយអាជ្ញាធរបានព្យាយាមតាមរក ពេញមួយ​យប់​ប៉ុន្តែ​រក​មិន​ឃើញ។ លុះដល់ទាបភ្លឺ កម្មករជួសជុលប្រសាទបាយ័ន បានប្រទះឃើញនាង នៅទិស​អាគ្នេយ៍​នៃ​ប្រសាទ​បាយ័ន រួចអាជ្ញាធរក៏បាននាំនាងទៅសួរនាំ។

សេចក្តីប្រកាសរបស់អាជ្ញាធរអប្សរាបន្តថា លុះដល់ម៉ោង៦ព្រឹក ទើបកម្លាំងនគរបាលការពារបេតិកភណ្ឌ បាន​ដឹងថាមានការបាក់បែកព្រះពុទ្ធរូប នៅប្រាង្គកណ្តាលនៃប្រសាទបាយ័ន។ នៅពេលដែលធ្វើ​កំណត់​ហេតុ​រួចរាល់ ស្រ្តីរូបនោះបានបាត់ពីទីនោះ ព្រោះត្រូវបានម្ចាស់ផ្ទះសំណាក់ មកទទួលទៅវិញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...