មិន​ធ្លាប់​មាន៖ ជួបជុំ​គ្នា​ស្តាប់​ភ្លេង និង​ស្លៀក​សម្លៀក​បំពាក់​សម័យ​លង្វែក... ព្រម​គ្នា!

ពិតជាមិនដែលមានទេ ពីមុនមក អំពីកម្មវិធីដែលតម្រូវឲ្យអ្នកចូលរួម ទាំងខ្មែរ និងបរទេស ស្លៀកសំលៀកបំពាក់នាសម័យលង្វែក ដើម្បីបានចូលរួម នៅក្នុងកម្មវិធី«រាត្រីលង្វែក»។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ១៨ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 18, 2015
  • ប្រធានបទ: វប្បធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពេលដែលបានដឹងឮកម្មវិធីនេះ ប្រិយមិត្តអ្នកអានហាក់បីដូចជា ចម្លែកប្លែកចិត្តបន្តិច ដែលទស្សនាវដ្តីលើក​យក​កម្មវិធីមួយ ដែលមិនធ្លាប់មានពីមុនមកមកបង្ហាញ និងដើម្បីឲ្យបានស្គាល់ប្រពៃណី នៃការស្លៀកពាក់ និងបទ​ភ្លេង​ពិរោះៗ នាសម័យកាលលង្វែកនោះ។

កម្មវិធីនេះ ត្រូវបានរៀបចំឡើង ដើម្បីអបអរទិវាវប្បធម៌ជាតិ ថ្ងៃទី ៣ មិនា និងបង្ហាញអំពីរបៀប នៃការស្លៀកពាក់​កាល​ពីសម័យលង្វែក និងបំផុស ឲ្យមានព្រឹត្តការណ៍បែបវប្បធម៍ កាន់តែច្រើនក្នុងនាម«កម្ពុជា ជាព្រះរាជាណា​ចក្រ​វប្បធម៌»។

លោក ស៊ុប ស័ក្ខរា ជានាយកសាលាតន្ត្រីមរតកហ្វូណន បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹងថា នេះជា​លើកទីមួយហើយ ដែលលោកបានរៀបចំកម្មវិធីនេះឡើង ដោយលោកចង់លើកកម្ពស់តន្ត្រី កាលពីសម័យ​បុរាណឲ្យប្រជាពលរដ្ឋបានដឹង និងចាប់អាម្មណ៍វាឡើងវិញដូច្នេះ លោកនឹងបន្តការបញ្ជ្រាប ទៅពួកគាត់​បន្តិច​ម្តងៗ រហូតទាល់ភ្លេងបុរាណនោះ បានជ្រាបទៅសង្គមខ្មែរពេញលេញ។ លោកថា កម្មវិធីនេះ លោកតម្រូវឲ្យ​អ្នក​ចូលរួមទស្សនា ស្លៀកសំលៀកបំពាក់ នាសម័យលង្វែក ដែលក្រុមការងាររបស់លោក បានរៀបចំជូនពួកគាត់​ផ្ទាល់តែម្តង ដើម្បីចង់ឲ្យពួកគាត់បានស្គាល់ ពីប្រពៃណីខ្មែរ ដែលមានលក្ខណៈល្អប្រពៃនោះ និងជាពិសេស ការ​ធ្វើ​ដូច្នេះ វាអាចទាក់ទាញដល់ស្ថាប័នដទៃទៀត បានរៀបចំព្រឹត្តការណ៍នេះ កាន់តែច្រើនបន្ថែមទៀត។

លោកបន្ថែមថា លោកបានសហការរៀបចំកម្មវិធីនេះ ឡើងជាមួយនឹងមជ្ឈបណ្ឌល បុប្ផាណា ហើយកម្មវិធីនេះ ក៍មានរៀបចំជាអាហាររបស់ខ្មែរ ជូនភ្ញៀវដែលចូលរួមកំសាន្តទស្សនា និងមានការរាំងរែកជាចង្វាក់ខ្មែរ​បុរណ​ផង​ដែរ។ លោកថា ចំពោះអ្នកប្រគុំតន្ត្រីវិញ សុទ្ធសឹងជាកូនសិស្សរបស់លោកផ្ទាល់ ហើយលោកនឹងផ្តល់ឱកាស ឲ្យ​កូន​សិស្សរបស់លោកគ្រប់ៗគ្នា បានចូលប្រសំដែង និងប្រគុំតន្ត្រី បើទោះបីជានៅក្នុងចំណោមនោះ មានអ្នកខ្លះ​ចេះត្រឹមតែមួយបទ ឫពីរបទក្តី។ លោកចង់ឲ្យយុវជន ងាកមកចាប់អារម្មណ៍សិក្សាភ្លេងខ្មែរវិញ។

បទចម្រៀងដែលលោក ស៊ុប សក្ខ័រា លើកយកមកបង្ហាញនៅក្នុងកម្មវិធីរាត្រីលង្វែក មានដូចជាបទ នារីលង្វែក បទឫស្សីស្រុកខ្មែរ បទតំណាលខ្មែរ និងមានបទមហោរីជាច្រើនទៀត ដែលលើកយកមកប្រគុំជូនភ្ញៀវអ្នកចូលរួម ហើយលោកនឹងបង្ហាញពីទម្រង់បទភ្លេងនីមួយៗ និងដើមកំណើតរបស់វាផងដែរ។

គួរបញ្ជាក់ថា កម្មវិធីនេះនឹងប្រព្រឹត្តទៅ មជ្ឈមណ្ឌលបុប្ផាណាផ្ទាល់តែម្តង នៅថ្ងៃទី ៣ ខែមិនា ឆ្នាំ២០១៥ ចាប់ពី​ម៉ោង ៥:០០ល្ងាច ដល់ម៉ោង ៨:០០យប់ ចំពោះសំបុត្រចូលរួមទស្សនាវិញ លោក ស៊ុប ស័ក្ខរា បាននិយាយថា​លោក​នឹងយកក្នុងម្នាក់ ៥ដុល្លា ដែលទុកជាបដិភាគជួយរៀបចំកម្មវិធីនេះឡើង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...