អាគារ​កំពស់​១​គីឡូម៉ែត្រ ខ្ពស់​ជាង​គេ​នៅ​លើ​ពិភពលោក ចាប់​ផ្ដើម​សង់

ដុំថ្មទីមួយ ត្រូវបានគេបោះចូលទៅក្នុងរណ្ដៅជានិមិត្តរូប នៃការចាប់ផ្ដើមសាងសង់ អាគារដែលខ្ពស់ជាងគេក្នុង​ពិភពលោក កាលពីថ្ងៃអាទិត្យទី២៧ ខែមេសានេះ នៅទីក្រុង ជេរដា (Djeddah) ប្រទេសអារ៉ាប៊ីសាអូឌី។ អាគារដែល​មានកំពស់មួយគីឡូមែត្រនេះ នឹងត្រូវសាងសង់រួចជាស្ថាពរ នៅឆ្នាំ២០១៨ខាងមុខ ជាមួយនឹងការចំណាយសាង​សង់ប្រមាណជា ១,២ពាន់លានដុល្លារ។
Loading...
  • ដោយ: ដ. កែវ
  • កែប្រែចុងក្រោយ: April 28, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដុំថ្មទីមួយ ត្រូវបានគេបោះចូលទៅក្នុងរណ្ដៅជានិមិត្តរូប នៃការចាប់ផ្ដើមសាងសង់ អាគារដែលខ្ពស់ជាងគេក្នុង​ពិភពលោក កាលពីថ្ងៃអាទិត្យទី២៧ ខែមេសានេះ នៅទីក្រុង ជេរដា (Djeddah) ប្រទេសអារ៉ាប៊ីសាអូឌី។ អាគារដែល​មានកំពស់មួយគីឡូមែត្រនេះ នឹងត្រូវសាងសង់រួចជាស្ថាពរ នៅឆ្នាំ២០១៨ខាងមុខ ជាមួយនឹងការចំណាយសាង​សង់​ប្រមាណជា ១,២ពាន់លានដុល្លារ។


រូបតាំងបង្ហាញ ពីអាគារ ឃីងដូម ថោវ័រ ដែលមានកំពស់១គ.ម។

ស្ថាបត្យកម្ម - អាគារ ឃីងដូម ថោវ័រ (Kingdom Tower) នឹងក្លាយជាអាគារថ្មីមួយ ដែលខ្ពស់ជាងគេបង្អស់ នៅ​ក្នុង​ពិភពលោក ហើយបានបំបែកឯកត្កកម្មនៃអាគារ ប៊ួរ ខាលីហ្វា (Burj Khalifa) ដែលមកដល់ពេលនេះ ជាប់​ឈ្មោះ​ថា​មានកំពស់ខ្ពស់ជាងអាគារណាៗទាំងអស់។ ការដ្ឋានសាងសង់អាគារ ដែលមានកំពស់ដល់ទៅមួយគីឡូម៉ែត្រនេះ បានចាប់ផ្ដើមដំណើរការពីថ្ងៃអាទិត្យទី២៧ ខែមេសានេះទៅ នៅក្នុងទីក្រុងឆ្នេរសមុទ្រ ជេរដា (Djeddah) នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

អាគារ ឃីងដូម ថោវ័រ មានកំពស់១៧៣ម៉ែត្រ ខ្ពស់លើស អាគារ ប៊ួរ ខាលីហ្វា ដែលមានកំពស់តែ ៨២៧ ម៉ែត្រ និង​ត្រូវបានសង់ហើយជាស្ថាពរកាលពីឆ្នាំ២០១០កន្លងទៅ នៅក្នុងប្រទេសអារ៉ាប់រួម។ ដូច្នេះបើយោងទៅលើឆ្នាំ ដែល​អាគារ ប៊ួរ ខាលីហ្វា សាងសង់រួច វានឹងធ្វើឲ្យអាគារទំនើបរបស់ប្រទេសអារ៉ាប់មួយនេះ អាចរក្សាតំណែង​ជាអាគារ​ខ្ពស់​ជាងគេក្នុងពិភពលោក យ៉ាងហោចណាស់ក៏បានរយៈពេល៨ឆ្នាំដែរ ដោយសារតែអាគារ ឃីងដូម ថោវ័រ ថ្មី ត្រូវ​បានគេ​គ្រោងថា នឹងសង់ហើយជាស្ថាពរ នៅឆ្នាំ២០១៨ខាងមុខនោះ ។

ការចំណាយសរុប ទៅលើការសាងសង់អាគារដ៏ទំនើបនេះ ត្រូវបានបញ្ចេញឲ្យដឹងថា មានចំនួនដល់ទៅ១,២ពាន់​លាន​ដុល្លារ។ វាត្រូវបានសង់នៅលើផ្ទៃដី ប្រមាណជា ៥៣០ពាន់ម៉ែត្រការ៉េ ប៉ុន្តែសំណង់អាគារឡើងទៅលើនឹងមាន​រាង​កាន់តែស្ដួចទៅៗ។ សំណង់អាគារទំនើបថ្មីនេះទាំងមូល តម្រូវឲ្យមានការប្រើប្រាស់បេតុង ចំណុះមិនតិចជាង​កន្លះលានម៉ែត្រគូប និងដែកចំរឹងយ៉ាងហោចក៏មានទម្ងន់សរុប ៨០ពាន់តោនដែរ។

នៅជាន់ទី១៥៧ (ពីក្នុងចំណោម២១០ជាន់នៃអាគារទាំងមូល) គម្រោងប្លង់អាគារ បានដាក់ឲ្យមានលៀនចេញ នូវ​ទីលាន​លយមកខាងក្រៅមួយ ដែលមានអង្កតផ្ចិតទំហំ៣០ម៉ែត្រ (មើលរូបថត)។ រីឯទោងយន្ដឡើង​ចុះជា​ច្រើន ដែលនឹងបំពាក់ឲ្យអាគារកំពស់មួយគីឡូម៉ែត្រនេះ នឹងមានល្បឿនរត់ ១០ម៉ែត្រក្នុងមួយវិនាទី។ ល្បឿនទោងយន្ដ ដ៏លឿននេះ មើលទៅទំនងជាមិនមែនធ្វើ សម្រាប់អ្នកមាន​ជំងឺបេះដូងខ្សោយ ឬអ្នកមានបញ្ហាផឺតពោះនោះទេ។

ផ្ដល់ហិរញ្ញវត្ថុ ដោយក្រុមហ៊ុនរបស់ព្រះអង្គម្ចាស់មានលុយរាប់លានមួយអង្គ អាគារនេះត្រូវបានសង់ឡើង​នៅក្នុង​គម្រោង​អភិវឌ្ឍន៍ដ៏ធំមួយ របស់ទីក្រុងជេរដា ឈ្មោះហៅថា ឃីងដូម ស៊ីធី (Kingdom City) ដែលត្រូវចំណាយ​ប្រាក់​ដើម្បីអភិវឌ្ឍតំបន់នេះ ប្រមាណជា ២០ពាន់លានដុល្លារ។ តំបន់អភិវឌ្ឍន៍នេះ ត្រូវបានគេថ្លែងឲ្យដឹងថា នៅក្នុង​បំណង​ធ្វើជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងជាតំបន់ទាក់ទាញទេសចរណ៍មួយយ៉ាងធំរបស់ប្រទេស៕

សូមទស្សនារូបភាព៖

---------------------------------------------
ដោយ ដ. កែវ (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៦ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...