រូបថត៖ សម្បត្តិ​​ធម្មជាតិ​ឬ​វប្បធម៌ ដែល​ត្រៀម​ចុះ​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

គណកម្មាធិការបិតិកភណ្ឌពិភពលោក នឹងជួបប្រជុំគ្នា រវាងពីថ្ងៃទី១៦ដល់ថ្ងៃ២៧ខែមិថុនា នៅប្រទេសកម្ពុជា ដើម្បីធ្វើការសម្រេចថា តើសម្បត្តិធម្មជាតិ ឬវប្បធម៌ណា ក្នុងចំណោមសម្បត្តិធម្មជាតិ ឬវប្បធម៌ទាំង៣២ ស្នើសុំដោយបណ្ដារដ្ឋជាសមាជិក នឹងត្រូវបានចុះក្នុងបញ្ជីបិតិកភណ្ឌពិភពលោក របស់អង្គការយូនីស្កូ (UNESCO)។ បញ្ជីឈ្មោះនៃសម្បត្តិទាំង៣២នេះ ទើបនឹងត្រូវបានឲ្យដឹងជាសាធារណៈ កាលពីថ្ងៃព្រហស្បត្តិ៍ទី១៣ខែមិថុនាកន្លងទៅ ហើយមនោរម្យព័ងអាំងហ្វូ សូមលើកយករូបថតនៃសម្បត្តិ«រូបី»ចំនួន២៩ មកបង្ហាញជូនលោកអ្នក។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: June 17, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គណកម្មាធិការបេតិកភណ្ឌពិភពលោក នឹងជួបប្រជុំគ្នារវាងពីថ្ងៃទី១៦ដល់ថ្ងៃ២៧ខែមិថុនា នៅប្រទេសកម្ពុជា ដើម្បីធ្វើការ​សម្រេចថា តើសម្បត្តិធម្មជាតិ ឬវប្បធម៌ណា ក្នុងចំណោមសម្បត្តិធម្មជាតិ ឬវប្បធម៌ទាំង៣២ ស្នើសុំដោយបណ្ដារដ្ឋ​ជា​សមាជិក នឹងត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូនីស្កូ (UNESCO)។


ផ្កាលេបកណ្ដុរ នៅតាមជួរភ្នំ ហាមីហ្គីតង់ (Hamiguitan) ប្រទេសហ្វីលីពីន ដែលត្រៀមដាក់ទៅក្នុងបញ្ជី​បេតិកភណ្ឌ​នោះដែរ។

បញ្ជីឈ្មោះនៃសម្បត្តិទាំង៣២នេះ ទើបនឹងត្រូវបានឲ្យដឹងជាសាធារណៈ កាលពីថ្ងៃព្រហស្បត្តិ៍ទី១៣ខែមិថុនាកន្លងទៅ ហើយមនោរម្យព័ងអាំងហ្វូ សូមលើកយករូបថតនៃសម្បត្តិ«រូបី»ចំនួន២៩ មកបង្ហាញជូនលោកអ្នក។

ដូចបាននិយាយជម្រាបជូនខ្លះហើយ សម្បត្តិទាំង៣២នោះ ចែកជាបីផ្នែកធំៗ ៖ សម្បត្តិធម្មជាតិ វប្បធម៌ និងចម្រុះ។ នៅក្នុង​ចំណោមរូបថតខាងក្រោម ពីលេខរៀងទី១ដល់ទី១៨ សុទ្ធសឹងជាសម្បត្តិវប្បធម៌, ពីលេខ១៩ដល់២៧ ជាសម្បត្តិធម្មជាតិ និងនៅសល់ប៉ុន្មានជាសម្បត្តិចម្រុះវប្បធម៌ធម្មជាតិ។

សូមបញ្ជាក់ថា តំបន់ឬសម្បត្តិចំនួនបីទៀត មិនត្រូវបានយកមកជម្រាបទេ ដោយហេតុយើងរករូបថតមិនបាន រួមមាន «Pimachiowin Aki» របស់ប្រទេសកាណាដា ; «Isandra Zoma» របស់ប្រទេសម៉ាដាហ្គាស្កា និង និង «Tserkvas» ធ្វើពី​ឈើនៅក្នុងតំបន់កាប៉ាត់ នៃប្រទេសប៉ូឡូញ និងប្រទេសអ៊ុយក្រែន។ សម្រាប់ឆ្នាំនេះ សម្បត្តិទាំង៣២ មិនសូវមានការ​​ស្នើ​សុំពីតំបន់នានានៃទ្វីបអ៊ឺរ៉ុបទេ ហើយមួយវិញទៀត រហូតមកទល់នឹងបច្ចុប្បន្ន ភ្នំហ្វូជីរបស់ប្រទេសជប៉ុន ក៏នៅមិនទាន់​ត្រូវ​បានកត់ចូល ក្នុងបញ្ជីបេតិកភណ្ឌនេះនៅឡើយដែរ។

ហេតុអ្វីគ៏ចាំបាច់ឲ្យមានការចុះបញ្ជី នៃសម្បត្តិទាំងអស់នេះ? ចម្លើយ៖ ដើម្បីធានាឲ្យបាននូវកិច្ចការពារ និងអភិវឌ្ឃន៍តំបន់​ដែលមានតម្លៃជាសកល ដ៏អស្ចារ្យ សម្រាប់មនុស្សជំនាន់ក្រោយ។ ការចុះបញ្ជី ត្រូវមានការគោរពលក្ខខ័ណ្ឌចំនួន១០ ហើយគណកម្មាធិការនៃអង្គការវប្បធម៌អន្តរជាតិដ៏កំពូលនេះ បានធ្វើការវាយតម្លៃ ជាមធ្យមពី២៥ទៅ៣០សម្បត្តិរូបី ឬអរូបី ជារៀងរាល់ឆ្នាំ។ មកដល់ពេលនេះ មានប្រទេសចំនួន១៥១ ដែលបានចុះសម្បត្តិវប្បធម៌ ឬធម្មជាតិរបស់ខ្លួន ចំនួន៨១១ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

សម្រាប់ឆ្នាំនេះ យើងនឹងរងចាំមើល ថាតើសម្បត្តិធម្មជាតិ ឬវប្បធម៌ណា ដែលត្រូវគណកម្មាធិការនេះ ចុះចូលទៅក្នុងបញ្ជី របស់ខ្លួន?

សូមទស្សនារូបភាព ដូចតទៅ៖

១ - ប្រាសទបាញ់ទឹក និងរាជបុត្រអាទិទេព អ៊ែរគូល នៅតំបន់ ប៊ែរផាក វៀលហាមឆូហ៍ (Bergpark Wilhemshöhe) ប្រទេសអាឡឺម៉ង់។

២ - ស្ថានីយ៍ត្រីបាឡែននៃបណ្ដាជនដើមកំណើត មកពីតំបន់ខាងជើងប្រទេសអេស្ប៉ាញជាប់នឹងប្រទេសបារាំង ដែលស្ថិតនៅឆកក្រហម (Red Bay) របស់ប្រទេសកាណដាសព្វថ្ងៃ

៣ - វាលស្រែនៅតាមចង្កេះជួរភ្នំហានី (Hani) ជាប់នឹងទីក្រុង ហុងជី (Honghe) ប្រទសចិនs

៤ - បដិមាករ ប្រាសាទ និង តំបន់ប្រវត្តិសាស្ត្រ កាអេស៊ុង (Kaesong) ប្រទេសកូរ៉េខាងជើង

៥ - ភូមិប្រវត្តិសាស្ត្រ និងប្រកបដោយតម្លៃស្ថាបត្យកម្មដ៏ល្បី នៅប៊ុលហ្គា (Bolgar) ប្រទេសរ៉ូស្សី

៦ - ភូមិកំពង់ផែប្រវត្តិសាស្ត្រ ឡឺវូកា (Levuka) កោះ ហ្វីដជ្ជី  (Fidji) ដែលជាប្រទេសតូចមួយ នៅកណ្ដាលមហាសាគរប៉ាស៊ីភិក

៧ - មហាកំផែងនៅកូនភ្នំ រ៉ាចាសថាន់ (Rajasthan) នៃប្រទេសឥណ្ឌា

៨ - ប្រាសាទ ហ្គោឡេស្តង់ (Golestan) ប្រទេសអៀរ៉ង់

៩ - ទេសភាពវប្បធម៌ នៃទីក្រុងបូរាណ ម៉ៃម៉ង់ (Maymand) ប្រទេសអៀរ៉ង់

១០ - ភូមិ និងសួនច្បារ ម៉េឌីស៊ីស (Médicis) ប្រទេសអ៊ីតាលី

១១ - ភ្នំហ្វុយជី (Fuji) ប្រទេសជប៉ុន

១២ -  ភូមិ និងប្រាសាទ វីយ៉ង់ដឹម (Vianden) ប្រទេសលុចស៊ាមប៊ួរ

១៣ - មជ្ឈមណ្ឌលប្រវត្តិសាស្ត្រ អាហ្គាដេស (Agadez) ប្រទេសនីហ្សេរ

១៤ - កំណប់អំបិលរាជវង្ស នៅវីលីស្កា (Wieliczka) និងបូឆីណា (Bochnia) ប្រទេសប៉ូឡូញ

១៥ - សកលវិទ្យាល័យ កូអីមប្រា (Coïmbra) ប្រទេសអល់តា និងសូហ្វីយ៉ា

១៦ - តំបន់ស្រាវជ្រាវបូរាណ អាល ស៊ូបារ៉ា (Al Zubarah) ប្រទេសកាតា

១៧ - ទីក្រុងប្រវត្តិសាស្ត្រ អាលង់យ៉ា (Alanya) ប្រទេសទួរគី

១៨ - ទីក្រុងបូរេប្រវត្តិសាស្ត្រ ឆែស៊ូណែស តូរីក (Chersonèse Taurique)  និងតំបន់ជុំវិញ ក្នុងប្រទេសអ៊ុយក្រែន

១៩ - ធៀនសាន (Tianshan) នៅក្នុងខេត្ត ហ្សិនជៀន (Zinjiang) ប្រទេសចិន

២០ - ឧទ្យានជាតិ នៃមហា ហិម៉ាឡៃយ៉ា (Himalaya) ប្រទេសឥណ្ឌា

២១ - ភ្នំអេតណា (Etna) ប្រទេសអ៊ីតាលី

២២ - ឡេវ៉ា (Lewa) តំបន់ភ្នំអភិរក្សនៃសត្វព្រៃ នៃប្រទេសកេនយ៉ា

២៣ - ល្អាងជីវធម្មជាតិ អែល ពីណាកាត (El Pinacate) និងមហាសមុទ្រខ្សាច់ អាលតារ (Altar) ប្រទេសម៉ិចស៊ិក

២៤ - រលកខ្សាច់ ណាមីប (Namib) ប្រទេសណាមីប៊ី

២៥ - គុហារជម្រកសត្វព្រៃ និងផ្កាស៊ីកណ្ដុរ នៅតាមជួរភ្នំពេញ ហាមីហ្គីតង់ (Hamiguitan) ប្រទេសហ្វីលីពីន

២៦ - ឧទ្យានជាតិ តាជីក (tadjik) ប្រទេសតាជីគីស្តង់

២៧ - ឧទ្យានជាតិ កាត ទៀន (Cat Tien) ប្រទេសវៀតណាម

២៨ - ប្រជុំកោះ ប៊ីចាហ្គូស (Bijagós) ប្រទេសហ្គីណេ ប៊ីសូ

២៩ - ឧទ្យានជាតិ សេឡាបាថេប៊ី (Sehlabathebe) ប្រទេសអាហ្វ្រិកខាងត្បូង

------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...