វីដេអូ​បង្ហាញ​ពី​បាតុកម្ម​ខ្មែរ​​នៅ​មុខ​សភា​អ៊ឺរ៉ុប ក្នុង​រសៀល​ថ្ងៃ​សៅរ៍

ដូចការគ្រោងទុក បណ្ដាជនរស់នៅក្នុងទ្វីបអ៊ឺរ៉ុប ដែលមានដើមកំណើតខ្មែរ បានប្រមូលគ្នា​ធ្វើ​បាតុកម្ម នៅ​មុខ​អាគារ​សភា​អ៊ឺរ៉ុប នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ។ ស្ថិតក្រោមតំណក់ទឹកភ្លៀង ក្រុម​បាតុករ​បាន​កាន់​មេក្រូ ថ្លែង​ជា​មតិ​របស់​ខ្លួន ម្នាក់​ម្ដងៗ ដើម្បីស្នើសុំឲ្យស្ថាប័នអ៊ឺរ៉ុប ដាក់ទម្ងន់លើ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ឲ្យធ្វើការ​ដោះ​លែង​ជន​ជាប់​ឃុំ ដែល​បាតុករ​និយាយ​ថា ជាអ្នកទោេស​មនសិការ។
វីដេអូ​បង្ហាញ​ពី​បាតុកម្ម​ខ្មែរ​​នៅ​មុខ​សភា​អ៊ឺរ៉ុប ក្នុង​រសៀល​ថ្ងៃ​សៅរ៍
សកម្មភាពបាតុកម្ម នៅមុខអាគារសភាអ៊ឺរ៉ុប នៅរាជធានីប៊្រុយសែល ប្រទេសប៊ែលហ្សិក។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២៥ មិថុនា ២០១៦
  • កែប្រែចុងក្រោយ: June 25, 2016
  • ប្រធានបទ: នយោបាយ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឈរក្រោមតំណក់ទឹកភ្លៀង នៅកណ្ដាលរាជធានីប្រ៊ុយសែល (រាជាណាចក្រប៊ែលហ្សិក) មុខអាគារ​នៃ​ស្ថាប័ន​នីតិបញ្ញត្តិ របស់សហគមន៍អ៊ឺរ៉ុប ក្រុមបាតុករខ្មែរ ដែលរស់នៅឯនាយសមុទ្រ បានថ្លែងម្នាក់ម្ដងៗ ដើម្បី​ទាមទារ​ឲ្យ​សហគមន៍​ដឹង​ឮ​កាន់តែច្រើនឡើង និងជួយឈឺឆ្អាល ទាក់ទងនឹងព្រឹត្តិការណ៍ថ្មីៗ ចុងក្រោយបង្អស់ ដែល​បាន​កើតឡើង នៅក្នុងប្រទេសកម្ពុជា។

លោក សួន ណារិទ្ធិ តំណាងម្នាក់ នៃក្រុមអ្នករៀបចំបាតុកម្មនេះ បានថ្លែងប្រាប់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ ថា ពួកលោករួមនឹងខ្មែរ​មកពីបណ្ដាប្រទេសនៅអ៊ឺរ៉ុបខាងលិច ជាពិសេសនៅក្នុងប្រទេសបារាំង ប៊ែលហ្សិក និង​អាល្លឺម៉ង់ បានប្រមូលគ្នានៅរសៀលថ្ងៃសៅរ៍ ទី២៥ ខែមិថុនានេះ ដើម្បីប្រាប់ទៅសហគមន៍អ៊ឺរ៉ុប ដែលជា​ម្ចាស់​ជំនួយ​ដ៏​សំខាន់​​របស់ប្រទេសកម្ពុជា អំពីអ្វីដែលលោក ហៅថាជាអំពើអយុត្តិធម៌ រំលោភសិទ្ធិមនុស្ស នៅក្នុង​មាតុភូមិ​​កំណើត​​របស់លោក និងដើម្បីស្នើ​សុំ​ឲ្យ​មាន​ការ​ដោះលែង អ្នកទោសនយោបាយទាំង២៩នាក់ (ទាំង​កាត់​ទោស​រួច និងមិនទាន់កាត់ទោស) ដែល​កំពុង​ជាប់​ឃុំ។

សម្រាប់រូបលោក ជនទាំង២៩ នាក់ដែលត្រូវបានអង្គការ​ការពារសិទ្ធិមនុស្សក្នុងស្រុក ឈ្មោះ លីកាដូ ចាត់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​​អ្នក​ទោសនយោបាយនោះ ត្រូវបានអាជ្ញាធរ និងតុលាការក្នុងប្រទេសកម្ពុជា ចាប់យក​ទៅ​ដាក់​ឃុំតាមបែបនយោបាយ និងមិនដែលទទួលបានការកាត់ទោស ប្រកបដោយយុត្តិធម៌ត្រឹមត្រូវនោះទេ។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដាក់ជូនវីដេអូដូចខាងក្រោម ដែលត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គម ដោយ​ក្រុម​បាតុករខ្លួនឯង និងបង្ហាញពីសកម្មភាពបាតុកម្ម នៅរាជធានីប្រ៊ុយសែល នារសៀលថ្ងៃសៅរ៍នេះ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...