ដំណឹង ហ៊ុន សែន មាន​ជំងឺ​ធ្ងន់ បង្អើល​អ្នក​លេង​ហ្វេសប៊ុក!

ដំណឹងផ្សព្វផ្សាយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាក់ខ្លួនឈឺជាទំងន់នោះ បានកើតចេញមកព្រោងព្រាត កាល​ពីថ្ងៃអាទិត្យទី៨ ខែមិថុនានេះ។ បើទោះជាគ្មានអំណះអំណាងណា បញ្ជាក់បានថាតើលោក ហ៊ុន សែន ពិតជាឈឺមែន ឬគ្រាន់ជាព័ត៌មានបោកប្រាសក៏ដោយ តែក្រុមអ្នកលេងបណ្ដាញហ្វេសប៊ុក បានយកវាមកផ្សព្វផ្សាយបន្តៗ ជាមួយ​នឹងមតិយោបល់ជាច្រើន ប្លែកៗ និងមួយចំនួនធំមានលក្ខណៈគួរឲ្យភ្ញាក់ផ្អើល។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៩ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 09, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដំណឹងផ្សព្វផ្សាយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាក់ខ្លួនឈឺជាទំងន់នោះ បានកើតចេញមកព្រោងព្រាត កាល​ពីថ្ងៃអាទិត្យទី៨ ខែមិថុនានេះ។ បើទោះជាគ្មានអំណះអំណាងណា បញ្ជាក់បានថាតើលោក ហ៊ុន សែន ពិតជាឈឺ​មែន ឬគ្រាន់ជាព័ត៌មានបោកប្រាសក៏ដោយ តែក្រុមអ្នកលេងបណ្ដាញហ្វេសប៊ុក បានយកវាមកផ្សព្វផ្សាយបន្តៗ ជា​មួយ​នឹងមតិយោបល់ជាច្រើន ប្លែកៗ និងមួយចំនួនធំមានលក្ខណៈគួរឲ្យភ្ញាក់ផ្អើល។


លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នាយករដ្ឋមន្ត្រីឈឺ? - ការចែកចាយបន្តគ្នា នូវព័ត៌មានដែលថា លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន កំពុងមានជំងឺឈឺ​ធ្ងន់  បានបង្កឲ្យមានការភ្ញាក់ផ្អើល ស្ទើស្ទើពេញបណ្តាញសង្គមហ្វេសប៊ុក។ ផ្ទុយពីព័ត៌មាន​ដ៏គួរតែមានលក្ខណៈ​ក្រៀម​ក្រំ​នេះ អ្នកប្រើប្រាស់បណ្តាញហ្វេសប៊ុក ដែលមិនពេញចិត្តជាមួយការដឹកនាំ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បែរ​ជានាំគ្នាបង្ហាញពីអារម្មណ៍រីករាយទៅវិញ។

ព័ត៌មានបានទម្លាយឲ្យដឹងតាំងពីព្រឹកថ្ងៃអាទិត្យ តែប្រភពព័ត៌មានមួយដែលដាក់ឈ្មោះ ប៉ែន ពុទ្ធសភា ជាអ្នក​រាយ​ការណ៍ បានអះអាងដូចជាច្បាស់លាស់ជាងគេ នៅលើ​បណ្ដាញសង្គមថា មកទល់នឹងម៉ោង៨យប់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៤នេះ ស្ថានភាពសុខភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅមិនទាន់មានភាពប្រសើរឡើងវិញនោះទេ។ ប្រភពដែលតាំងខ្លួនថា ជាអ្នករាយការណ៍ពិសេសនោះ បានបញ្ជាក់ទៀតថា លោកនាយករដ្ឋមន្រ្តី កំពុងព្យាបាល​នៅ​មន្ទីរពេទ្យក្នុងប្រទេសសិង្ហបូរី។

ច្រានចោលនឹងព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីទីគណរដ្ឋមន្ត្រី បានចេញ​មុខ​មក​បញ្ចប់នូវពាក្យចចាមអារាមនេះមុនគេ ដោយលោកសរសេរថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានសុខភាព​ជាធម្មតាទេ ហើយពេលនេះ លោកមិនបានចាកចេញទៅណាឡើយ និងកំពុងបំពេញការងារនៅក្នុងប្រទេស។

អ្នកនាំពាក្យរូបនេះបានហៅព័ត៌មាននេះ ថាជាការប្រមាថ និងប្រឌិតឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ មាន​ចរិកព្រៃផ្សៃ គ្មានការទទួលខុសត្រូវចំពោះមុខច្បាប់ និងគុណធម៌ សីលធម៌សង្គម។ លោកសរសេរថា៖ «សម្តេច​តេជោ​លោកមានសុខភាពធម្មតា និងសកម្មភាពប្រក្រតី ទោះបីជានៅក្នុងចុងសប្តាហ៍ ក៏សម្តេចនៅតែបំពេញ​កាតព្វកិច្ច​ជូន​ជាតិ និងទំនាក់ទំនងជាប្រចាំ ជាមួយសហគាវិករបស់សម្តេច។»

អះអាងដូចគ្នានឹងលោក ផៃ ស៊ីផានដែរ ម្ចាស់គណនីមួយទៀតដែលមានឈ្មោះថា Maxis Aktel បានជួយបន្ទរ​បន្ថែម​ថា «ព្រឹកនេះ សម្តេចលោកជួបភ្ញៀវ នៅវិមានសន្តិភាព ហើយស្អែកសម្តេចលោកទៅជួបបងប្អូន នៅស្រុកឈូក ខេត្ត​កំពត។ និយាយបោកគេ ខុសពីការពិត ឥឡូវមកវិមានសន្តិភាពមក បើលោកឯងខ្លំាង បងប្អូនឈប់​ចាញ់បោកអាមួយ​នេះទៀតទៅ វានិយាយខុសពីការពិត បងប្អូនកុំជឿវា ចំាមើលទូរទស្សន៍ល្ងាចនេះ បានដឹងថាវាយ៉ាងម៉េច ឈប់បោក​គេទៀតទៅ។»

«បើសម្ដេចទៅបរលោក នឹងកោសក់ជូន...»

ដោយឡែក អ្នកដែលអបអរជាមួយដំណឹងមួយនេះ ដូចជា So Boeun ដែលទំនងជាអ្នកដែលពូកែរិះគន់រដ្ឋាភិបាល និងចង់ឱ្យលោកនាយករដ្ឋមន្រ្តី ឈប់បន្តការដឹកនាំសព្វថ្ងៃ បានសរសេរពាក្យពេជន៍ដាក់នៅលើជញ្ជាំងរបស់ខ្លួនថា «បើថ្ងៃណា ហ៊ុន សែន ងាប់ ខ្ញុំនឹងកោសក់ភ្លាម តែមិនមែនកាន់ទុក្ខទេ គឺចូលរួមត្រកអរ»។

អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀត ដែលមានគណនីឈ្មោះ Clark Jhon បានព្រលយពាក្យមួយដែរថា «បើមែន​ខ្ញុំ​នឹង​កោរសក់ ហើយហៅ សយ សុភាព អោយមកមើលខ្ញុំកោរសក់»។ លោក សយ សុភាព ដែលនរណាៗក៏ស្គាល់ ថាជា​ចាងហ្វាងការផ្សាយរបស់សារព័ត៌មានដើមអំពិល និងអ្នកវិភាគលំអៀងទៅរកគណបក្សកាន់អំណាច តាមទូរទស្សន៍​បាយ័ន្ដ តែលោកបានល្បីខ្លាំងជាងគេ ក្នុងរឿងខកខានមិនគោរពតាមពាក្យសន្យារបស់​ខ្លួនមួយ កាលពីលើកមុន ទាក់​ទងនឹងការ«កោរសក់»ដូចគ្នា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...