ក្រុម​យុវជន​របស់​បក្ស​សង្រ្គោះ​ជាតិ​ទាំង​អស់ អាច​នឹង​ត្រូវ​ចាប់​ខ្លួន?

ស្របពេលដែលលេចលឺដំណឹងថា ខ្លួនថានឹងត្រូវជាប់ទោសដូចតំណាងរបស់ខ្លួន ក្រុមយុវជនរបស់​គណបក្ស​សង្រ្គោះជាតិ បានបង្ហាញជំហរថា ពួកគេនឹងមិនរត់គេចខ្លួននោះទេ នឹងនៅប្រឈមជាមួយតុលាការ បើទោះបី​ជា​ខ្លួនដឹងថា តុលាការកម្ពុជាមិនឯករាជ្យក៏ដោយ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៨ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 18, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្របពេលដែលលេចលឺដំណឹងថា ខ្លួនថានឹងត្រូវជាប់ទោសដូចតំណាងរបស់ខ្លួន ក្រុមយុវជនរបស់​គណបក្ស​សង្រ្គោះជាតិ បានបង្ហាញជំហរថា ពួកគេនឹងមិនរត់គេចខ្លួននោះទេ នឹងនៅប្រឈមជាមួយតុលាការ បើទោះបី​ជា​ខ្លួនដឹងថា តុលាការកម្ពុជាមិនឯករាជ្យក៏ដោយ។


យុវតី ធី សុវណ្ណថា ផ្ទុះសំណើចខ្លាំងឡើង ហើយត្រូវបានគេលួចថតជាប់ ! (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - រហូតមកដល់ពេលនេះ បេក្ខជនជាប់ឆ្នោត តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ៧រូបហើយ ត្រូវ​បានចាប់ខ្លួន ដែលរួមមាន លោកស្រី មូរ សុខហួរ លោក ម៉ែន សុថាវរិន្ទ្រ លោក ហូរ វ៉ាន់ លោក លោក រៀល ខេមរិន្ទ្រ លោក កែវ ភារម្យ លោកឡុង រី និង លោកនុត រំដួល ដែលបានចាប់ខ្លួនជាបន្តបន្ទាប់។ តើអ្នកណាខ្លះទៀត ដែលអាច​នឹងត្រូវចាប់ខ្លួន ជាបន្តបន្ទាប់ទៀត?

បើតាមការបញ្ជាក់របស់មន្រ្តីសមត្ថកិច្ចម្នាក់ ដែលនិយាយក្នុងល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានបង្ហើបឱ្យដឹងថា ក្រុម​យុវជនដែលពាក់ព័ន្ធទាំងអស់ របស់គណបក្សសង្រ្គោះជាតិ អាចនឹងមានគម្រោងត្រូវចាប់ខ្លួនផងដែរ គ្រាន់តែ​ពេល​នេះ សមត្ថកិច្ចកំពុងតែតាមចាប់ខ្លួន តំណាងដែលពាក់ព័ន្ធ នឹងធ្វើការតវ៉ាកាលពីថ្ងៃទី១៥ ខែកក្កដានេះសិន។

មានអាយុ២១ឆ្នាំ កញ្ញា នឹម គាថា ជាយុវជនជនម្នាក់ ដែលចេញមុខយ៉ាងគ្រឹកគគ្រេង ជាមួយគណបក្សសង្រ្គោះជាតិ ទាំងការចូលរួមហែរឃោសនាបក្ស និងចូលរួមធ្វើបាតុកម្មនានា បានឱ្យដឹងថា ប្រសិនបើការមានការចាប់ខ្លួន យុវជន​របស់គណបក្សសង្រ្គោះជាតិមែន កញ្ញាមិនមានការព្រួយបារម្ភ ឬក៏រត់គេចនោះទេ ព្រោះកញ្ញាមិនបានប្រព្រឹត្តិ​ទោស​កំហុសអ្វីនោះឡើយ។ និស្សិតផ្នែកព័ត៌មានវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញរូបនេះ បានបន្តថា៖ «ក្នុងនាម​យើងជាយុវជន មានរឿងប៉ុណ្ណឹងគេបំបាកស្មារតីប៉ុណ្ណឹង បើយើងរត់ពួន បានន័យថាយើងទន់ខ្សោយណាស់ យើង​មានឆន្ទៈចង់សង្រ្គោះជាតិ បើយើងទន់ខ្សោយអញ្ចឹង យើងសង្រ្គោះម៉េចបាន»។

ចំពោះការសម្រេចរបស់តុលាការ យុវជនរបស់គណបក្សប្រឆាំងរូបនេះថ្លែងថា៖ «តុលាការស្រុកខ្មែរ គ្មានភាព​យុត្តិធម៌ទាល់តែសោះ ចំពោះប្រជាពលរដ្ឋខ្មែរ អ្នកស្រលាញជាតិស្រលាញ់យុត្តិធម៌ បែរជាត្រូវជាប់គុកហើយ អ្នក​ដែលប្រព្រឹត្តហ្នឹងបែរជារួចខ្លួន»។

តារាហ្វេសប៊ុកដ៏ល្បី និងជាអ្នកស្និតនឹងគណបក្សសង្រ្គោះជាតិដែរ កញ្ញា ធី សុវណ្ណថា ថ្លែងតាមរយៈ​ហ្វេសប៊ុក​របស់​នាង ដោយបានអះអាងថា នាងក៏បានដឹងដែរថា ជាបន្តបន្ទាប់ទៀត នឹងមានការចាប់ខ្លួនមនុស្ស​សកម្មៗរបស់​គណបក្សសង្រ្គោះជាតិ ហើយក្នុងនោះ រូបនាងក៏មានឈ្មោះនឹងគេដែរ។ យ៉ាងណាម៉ិញ បើទោះជាតារាហ្វេស​ដ៏ល្បី​រូបនេះ ដឹងថាខ្លួននឹងត្រូវចាប់ខ្លួនក៏ដោយ កញ្ញា បានបញ្ជាក់យ៉ាងដូចច្នេះថា៖ «ទោះបីនាងខ្ញុំដឹងថា នាងខ្ញុំនឹងត្រូវ​បាប់ខ្លួនក៏ដោយ ក៏នាងខ្ញុំមិនខ្លាចដែរ ខ្ញុំមិនខ្លាចអំណាចលោក ហ៊ុន សែន ទេ»។

សកម្មជនដ៏ល្បីមួយរូបទៀត របស់គណបក្សជំទាស់មួយនេះ លោក ឡេង ឧត្តម បានអះអាងដូចគ្នាដែរថា ប្រសិន​បើមានការកោះហៅរូបលោក ពីសំណាក់តុលាការ លោកមិនមានការភ័យខ្លាចអ្វីនោះទេ ហើយលោកនឹង​ប្រឈម​មុខ និងចូលខ្លួនទៅបំភ្លឺទៅតាមអ្វីដែលគេកោះហៅ។ យុវជនរូបនេះ នៅតែបញ្ជាក់ខ្លួនគ្មានកំហុសអ្វី ដែលត្រូវជាប់​ទោសទេ ប្រសិនបើតុលាការកាត់ទោសខ្លួនឱ្យជាប់ទោសនោះ វាកាន់តែបង្ហាញថាតុលាការកម្ពុជា មិនមាន​សុក្រិត្យភាព៕


ទំព័រហ្វេសប៊ុកទាំងពីរ  គ្រប់គ្រងដោយយុវជន ដែលមាននិន្នាការទៅរកគណបក្សប្រឆាំង។ (រូបថតផ្តិតពី​ហ្វេសប៊ុក)

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...