នាយករដ្ឋមន្ត្រី​អ៊ីតាលី​​ថ្មី​ជា​អ្នកច្បាប់​ឈ្មោះ ហ្សូហ្សេប៉េ កុងតេ

ប្រធានាធិបតី នៃសាធារណរដ្ឋអ៊ីតាលី លោក ស៊ែរចូ ម៉ាតារ៉ែឡា (Sergio Mattarella) បានតែងតាំង លោក ហ្សូហ្សេប៉េ កុងតេ (Giuseppe Conte) ដែលជាអ្នកច្បាប់មួយរូប ឲ្យឡើងកាន់តំណែង ជាប្រធានក្រុមប្រឹក្សារដ្ឋអ៊ីតាលី (ដែលស្មើនឹង នាយករដ្ឋមន្ត្រី) បន្ទាប់ពីកិច្ចព្រមព្រៀង នៃសម្ព័ន្ធភាព រវាងគណបក្សនយោបាយពីរ បានចេញជារូបរាងរួច។
នាយករដ្ឋមន្ត្រី​អ៊ីតាលី​​ថ្មី​ជា​អ្នកច្បាប់​ឈ្មោះ ហ្សូហ្សេប៉េ កុងតេ
លោក ហ្សូហ្សេប៉េ កុងតេ មន្ត្រីច្បាប់ម្នាក់ ឡើងធ្វើជានាយករដ្ឋមន្ត្រីអ៊ីតាលី។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី២៣ ឧសភា ២០១៨
  • កែប្រែចុងក្រោយ: May 24, 2018
  • ប្រធានបទ: នយោបាយអ៊ីតាលី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ប្រធានាធិបតី នៃសាធារណរដ្ឋ លោក ស៊ែរចូ ម៉ាតារ៉ែឡា (Sergio Mattarella) បានទទួលជួបលោកសាស្ត្រាចារ្យ ហ្សូហ្សេប៉េ កុងតេ (Giuseppe Conte) កាលពីរសៀលថ្ងៃពុធនេះ ដើម្បីលោកបានការអនុញ្ញាត ឲ្យទទួលអាណត្តិ ក្នុងការរៀបចំរដ្ឋាភិបាល» នេះ ជាការប្រកាសឡើង របស់លោក «Ugo Zampetti» នាយកខុទ្ទកាល័យ នៃប្រធានាធិបតីអ៊ីតាលី ទៅកាន់ក្រុមអ្នកយកព័ត៌មាន។

ការតែងតាំងលោក ពីសំណាក់ប្រធានាធិបតីអ៊ីតាលី មានលក្ខណៈជាទម្រង់ តាមពិធីការ និងកំណត់ដោយរដ្ឋធម្មនុញ្ញ។ ប៉ុន្តែមុនមកដល់​ការតែងតាំង​នេះ លោក ហ្សូហ្សេប៉េ កុងតេ ត្រូវបានជ្រើសរើស ជាឯកច្ឆ័ន្ទ ដោយគណបក្សនយោបាយពីរ ដែលទទួលសម្លេង​ឆ្នោត​ច្រើនជាងគេ ហើយសម្រេចចូលធ្វើសម្ព័ន្ធភាព ដើម្បីដឹកនាំរដ្ឋាភិបាល។ គណបក្សទាំងពីរនោះ គឺគណបក្សចលនាផ្កាយប្រាំ និងគណបក្សសម្ព័ន្ធ។

សង្គ្រាមប៉ាកកា រឿងកុហក​ពីបទពិសោធន៍ការងារ...

យ៉ាងណា លោក ហ្សូហ្សេប៉េ កុងតេ បានរងការរិះគន់ ថាបានកុហក ជុំវិញប្រវត្តិការងាររបស់លោក។ លោកបានលើកឡើង ពីកិច្ចការផ្នែកច្បាប់ ជាច្រើន ដែលលោកបានធ្វើ នៅក្នុងសាកលវិទ្យាល័យដ៏ល្បីៗ នៅឯបរទេស។ ប៉ុន្តែសាកលវិទ្យាល័យញ៉ូយក (New York University - NYU) ដែលស្ថិតក្នុងចំណោមសាកលវិទ្យាល័យ ដែលលោកអះអាងនោះ បានបញ្ជាក់ថា គ្មានឈ្មោះ ហ្សូហ្សេប៉េ កុងតេ នៅក្នុងបញ្ជីមន្ត្រីបុគ្គលិករបស់ខ្លួនទេ៕

Loading...

មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...