Posts in ‘សិល្បៈភាពយន្ដ’ Category

«ខ្ញុំជា ឈុត វុទ្ធី» ចាក់​ផ្សាយ​ភាពយន្ដ​ឯកសារ​ទាំង​ស្រុង

ខ្សែភាពយន្ដឯកសារនេះ ផលិតដោយកញ្ញា ហ្វ្រាន ឡាំប្រីកស៍ (Fran Lambricks) ជាតិអង់គ្លេស និងបាន​ចំណាយ​ពេលរហូតដល់៤ឆ្នាំ ដើម្បីបានចេញ ជារូបរាងឡើង។ ផ្ទុយទៅវិញ ភាពយន្ដ​ឯកសារ​ដែល​និយាយ​ពីវីរភាព របស់សកម្មជនការពារ​ធនធានធម្មជាតិខ្មែរ បែរជាត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ហាមប្រាមមិនឲ្យបញ្ចាំង ជាសាធារណៈឡើយ។

សូមរំលឹកឡើងវិញថា លោកឈុត វុទ្ធី អាយុ ៤៥ឆ្នាំ ត្រូវបានខ្មាញ់កាំភ្លើងបាញ់សម្លាប់ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ខណៈលោក និងស្រ្តីអ្នកកាសែត ឌីខេមបូឌា ដាលី (The Cambodia Daily) ពីររូបទៀត បាន​ធ្វើ​ដំណើរ​តាមរថយន្តផ្ទាល់ របស់លោក ដើម្បីទៅពិនិត្យ និងស៊ើបអង្កេត ការកាប់ឈើរបស់ក្រុមហ៊ុន Timber Green នៅតំបន់មួយ នៃជួរភ្នំក្រវ៉ាញ ក្នុងខេត្តកោះកុង។

តើ «Star Wars 7» ឆ្លង​ការ​ថត​បែប​ណា បើ​គ្មាន​«effets»?

ការកាត់តរូបភាព បញ្ចេញបញ្ចូលដ៏ពិសេស ឬហៅថា «Special effets» នៅក្នុងភាពយន្ដ «សង្គ្រាមផ្កាយ វគ្គ៧» ដែលមានចំណងជើង «The Force Awakens (កម្លាំងងើបឡើង)» ត្រូវបានទម្លាយចេញមកឲ្យដឹង នៅក្នុង​គណកម្មការ​វាយតម្លៃ នៃការប្រឡងប្រណាំងភាពយន្ដ ឈ្មោះ «Oscars» របស់ហូលីវូដ នៅអាមេរិក មុន​នឹង​ភាពយន្ដ​នេះ ត្រូវបានបញ្ចូលមក ក្នុងបញ្ជីសម្រាប់ភាពយន្ដ ដែលមានសមត្ថភាពទទួលបាន ពាន«Oscars»។

ប្រសិនជាសមិទ្ធិករ «Jeffrey Jacob Abrams» ដែលដឹកនាំភាពយន្ដនេះ មិនចូលចិត្តធ្វើភាពយន្ដ ដែល​សម្បូរ​ដោយ​ការបន្ថែមបន្ថយ ជាមួយនឹង«effets»ក៏ដោយ តែវីដេអូខាងលើនេះ នៅតែបង្ហាញពីបច្ចេកទេស ដ៏អស្ចារ្យ នៃការ​រៀបចំ​ថត និងការដាក់បញ្ចេញបញ្ចូល នូវរូបភាពដ៏ពិសេសៗ មិនគួរឲ្យជឿបាន។ បច្ចេកទេស​បន្ថែម​បន្ថយ​នេះ ត្រូវបានធ្វើឡើង ដោយ «Industrial Light & Magic studio»។

វីដេអូ១០នាទីខាងលើ ត្រូវបានបង្ហោះ នៅលើគណនីផ្លូវការ របស់គណៈកម្មការ «Oscars» [...]

បញ្ចាំង​មួយ​ថ្ងៃ​ដំបូង​នៅ​ចិន «Star Wars» រក​បាន​៣៣លាន​ដុល្លារ

បញ្ចាំង​មួយ​ថ្ងៃ​ដំបូង​នៅ​ចិន «Star Wars» រក​បាន​៣៣លាន​ដុល្លារ

តាមការប៉ាន់ប្រមាណជាជំហានដំបូង របស់ផលិតកម្ម ឌីស្នេ (Disney) វគ្គទី៧ដែលមានចំណងជើង «The Force Awakens (កម្លាំងងើបឡើង)» នៃខ្សែភាពយន្ដ «Star Wars» កំពុងទទួលបាន នូវភាពជោគជ័យ នៅ​ក្នុង​ប្រវត្តិសាស្ត្រភាពយន្ដ នៃប្រទសចិន ដោយគ្រាន់តែក្នុងមួយថ្ងៃសៅរ៍ នៃការចេញបញ្ចាំងដំបូង ភាពយន្ដ​អាមេរិក​មួយ​នេះ រកចំណូលបានដល់ទៅជាង៣៣លានដុល្លារ។

ប៉ុន្តែផលិតកម្ម បានអះអាងកាលពីថ្ងៃអាទិត្យនេះថា តួលេខខាងលើនេះ មិនមានការអះអាងជាក់លាក់ ណាស់​ណា​ទេ។ ផលិតកម្មបានអះអាងថា៖ «យើងគ្រាន់តែអាចផ្ដល់ជូន នូវការប៉ាន់ប្រមាណ នៃចំណូល​ជា​សរុប​ប៉ុណ្ណោះ ដោយសាររាល់តួលេខដែលទទួលបាន មិនទាន់មានលក្ខណៈ ជាផ្លូវការនៅឡើយ។ ប៉ុន្តែ​រាល់​ទិន្នន័យទាំងនោះ បានប្រាប់យើងថា ចំណូលមានចំនួនច្រើនជាង ៣៣លានដុល្លារ សម្រាប់ថ្ងៃ​សៅរ៍​ដំបូង​មួយ​គត់។»

ផលិតកម្មដ៏ធំ របស់អាមេរិកមួយនេះ បានបញ្ជាក់ទៀតថា៖ «តួលេខនេះ ជាកម្រិតធំជាងពេលណាទាំងអស់ [...]

ត្រឹម​តែ១២ថ្ងៃ «Star Wars» រក​ចំណូល​បាន​ជាង​១កោដ​ដុល្លារ

វគ្គទី៧ដែលមានចំណងជើង «The Force Awakens (កម្លាំងងើបឡើង)» នៃខ្សែភាពយន្ដ «Star Wars» រក​បានចំណូល២៨៦,៨លានដុល្លា នៅក្នុងចុងសប្ដាហ៍ចុងក្រោយ (ជាចុងសប្ដាហ៍ទីពីរ បើរាប់​ពីថ្ងៃ​ដែល​ភាពយន្ដ ត្រូវបានចេញបញ្ចាំង) ដែលធ្វើឲ្យចំណូលសរុប បានកើនឡើងដល់ទៅជាង ១កោដដុល្លារ សម្រាប់​​រយៈពេលតែ១២ថ្ងៃដំបូងប៉ុណ្ណោះ។ ជាចំណូលដ៏អស្ចារ្យ ដែលបានបំបែកឯកត្តកម្ម នៃចំណូល​ផ្នែក​​ភាពយន្ដ របស់ផលិតកម្មនានានៅហូលីវូដ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ផលិតកម្មឌីស្នេ ចេញ​ផ្សាយ​នៅ​យប់​ថ្ងៃអាទិត្យ។

សេចក្ដីប្រកាសព័ត៌មាន បានលំអិតពីចំណូលនោះ ថាមានចំនួន៥៤៥លានដុល្លា ទទួលបានពីទ្វីប​អាមេរិក​ខាងជើង និងចំនួន៥៤៦លានដុល្លារ ពីជុំវិញពិភពលោក (លើកលែងប្រទេសមួយចំនួន ដែលនៅមិន​ទាន់​ចេញបញ្ចាំង)។ នៅក្នុងប្រទេសក្រិច និងឥណ្ឌា ភាពយន្ដនេះទើបនឹងចេញបញ្ចាំង នៅចុងសប្ដាហ៍កន្លង​មក​ប៉ុណ្ណោះ ខណៈក្នុងប្រទេសចិន ទស្សនិកជនត្រូវរងចាំការចេញបញ្ចាំង [...]

ស្ប៉ត​ថ្មី​នៃ​ «Ice Age: Collision Course» ចេញ​ផ្សាយ​ជា​ផ្លូវការ

ខ្សែភាពយន្ដគំនូរ 3D «យុគ្គសម័យទឹកកក» ដែលចេញបញ្ចាំងជាច្រើនវគ្គ មានអាយុកាល១៤ឆ្នាំហើយ បើ​រាប់ពីវគ្គទីមួយដំបូងនោះមក។ នៅឆ្នាំ២០១៦ ខាងមុខ វគ្គទី៥ ដែលមានចំណងជើងជាភាសាអង់គ្លេស ថា «Collision Course» នឹងត្រូវផលិតរួច ដើម្បីយកចេញមកបញ្ចាំង។ ខាងលើនេះ ជាស្ប៉តផ្សាយពាិជ្ជកម្ម ជា​ផ្លូវការ​លើក​ដំបូង ដែលផលិតកម្មដ៏ធំ «» របស់ហូលីវូដ បង្ហោះចេញផ្សាយជាសាធារណៈ។

ខុសពីវគ្គមុនៗ ដែលគ្រប់តួអង្គទាំងអស់ សម្ដែងនៅលើតែផែនដី នៅក្នុងវគ្គនេះ ភាពយន្ដ​បានកំណត់​ឲ្យ​មាន​សាច់រឿង ចេញទៅក្រៅភពម្ដង។ ប៉ុន្តែតាមពិតទៅ ការរៀបចំសាច់រឿង ត្រូវបានបង្កើតឡើង តាំង​ពី​យូរ​មក​ហើយ ដូចការដកស្រង់មួយវគ្គខ្លី នៅក្នុងវីដេអូខាងក្រោមនេះ ដែលផលិតកម្មបង្ហើបឲ្យដឹង តាំងពី​ជិត​ពីរ​ខែ​មុន៕



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ contact@monoroom.info
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...