តើ «Star Wars 7» ឆ្លងការថតបែបណា បើគ្មាន«effets»?
- ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២០ មករា ២០១៦
- កែប្រែចុងក្រោយ: January 29, 2016
- ប្រធានបទ: ភាពយន្ដ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការកាត់តរូបភាព បញ្ចេញបញ្ចូលដ៏ពិសេស ឬហៅថា «Special effets» នៅក្នុងភាពយន្ដ «សង្គ្រាមផ្កាយ វគ្គ៧» ដែលមានចំណងជើង «The Force Awakens (កម្លាំងងើបឡើង)» ត្រូវបានទម្លាយចេញមកឲ្យដឹង នៅក្នុងគណកម្មការវាយតម្លៃ នៃការប្រឡងប្រណាំងភាពយន្ដ ឈ្មោះ «Oscars» របស់ហូលីវូដ នៅអាមេរិក មុននឹងភាពយន្ដនេះ ត្រូវបានបញ្ចូលមក ក្នុងបញ្ជីសម្រាប់ភាពយន្ដ ដែលមានសមត្ថភាពទទួលបាន ពាន«Oscars»។
ប្រសិនជាសមិទ្ធិករ «Jeffrey Jacob Abrams» ដែលដឹកនាំភាពយន្ដនេះ មិនចូលចិត្តធ្វើភាពយន្ដ ដែលសម្បូរដោយការបន្ថែមបន្ថយ ជាមួយនឹង«effets»ក៏ដោយ តែវីដេអូខាងលើនេះ នៅតែបង្ហាញពីបច្ចេកទេស ដ៏អស្ចារ្យ នៃការរៀបចំថត និងការដាក់បញ្ចេញបញ្ចូល នូវរូបភាពដ៏ពិសេសៗ មិនគួរឲ្យជឿបាន។ បច្ចេកទេសបន្ថែមបន្ថយនេះ ត្រូវបានធ្វើឡើង ដោយ «Industrial Light & Magic studio»។
វីដេអូ១០នាទីខាងលើ ត្រូវបានបង្ហោះ នៅលើគណនីផ្លូវការ របស់គណៈកម្មការ «Oscars» ក្នុងគេហទំព័រ «Youtube» ប៉ុន្តែត្រូវបានលប់ចេញទៅវិញ នៅពេលបន្ដិចក្រោយមក។ តែហួសពេលហើយ ព្រោះការទម្លាយនេះ ត្រូវបានចម្លងយកទៅផ្សាយ ជាបន្តបន្ទាប់ នៅពាសពេញពិភពលោក រួចអស់ទៅហើយ៕