ទារក​ដែល​មាន​ក្បាល​តែ​ពាក់​កណ្ដាល​នេះ ធ្វើ​ឲ្យ​អ្នក​ស្រក់​ទឹក​ភ្នែក

ទារក ចាសុន ប៊ៀល (Jaxon Buell) ដែលត្រូវបានគេស្គាល់ នៅ​លើ​បណ្ដាញ​សង្គម​ថា «Jaxon Strong» មិន​ត្រូវ​បាន​គ្រូ​ពេទ្យ ផ្ដល់​ក្ដី​សង្ឃឹម​ថា នឹងមានជីវិតរស់នៅ បានយូរទៀតនោះទេ។ កុមារបានកើតមក មាន​លលាដ៏​ក្បាល តែ​ពាក់​កណ្ដាល​ប៉ុណ្ណោះ ដែលបង្កឡើង ដោយការចាប់ទម្រង់ខុស (ក្នុងពោះម្ដាយ) ដ៏កម្រមួយ។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី១៧ តុលា ២០១៥
  • កែប្រែចុងក្រោយ: October 19, 2015
  • ប្រធានបទ: ជីវិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប៉ុន្តែទារក ចាសុន ទើបនឹងធ្វើបុណ្យខួបកំណើត ខួបមួយឆ្នាំរបស់ខ្លួន កាលពីខែសីហាកន្លងទៅ ជាមួយនឹង​មនុស្ស​ជាច្រើនពាន់ម៉ឺននាក់ នៅជុំវិញផែនដី។ ក្ដីសង្ឃឹម របស់ឪពុកម្ដាយនៅតែមាន ទោះបីជាពួកគេ បាន​ត្រៀម​ខ្លួនរួចហើយ ថាទារកអាចនឹងលាចាកចេញទៅ នៅថ្ងៃនេះ ឬថ្ងៃស្អែកក៏ដោយ។ នៅលើគេហទំព័រ «GoFundMe» គេ​ប្រមូល​មូលនិធិ ប្រមាណជាង ១២១ ពាន់ដុល្លាហើយ ដើម្បីអាចជួយសង្គ្រោះ ចាសុន។

ដើម្បីជាគារវកិច្ច ទៅមនុស្សរាប់សិបម៉ឺននាក់ ចំពោះការគាំទ្រ និងសុទ្ធាជ្រះថ្លានោះ អ្នកស្រី «Brittany» និង​លោក «Brandon Buell» ដែលជាម្ដាយឪពកទារក រស់នៅក្នុងទីក្រុង អ័ឡេនដូ (រដ្ឋផ្លរីដា សហរដ្ឋអាមេរិក) បានបង្ហោះនូវវីដេអូ ដ៏រំភើបមួយ របស់ទារក ចាសុន បង្ហាញឲ្យឃើញ ពីទារក ដែលទើបនឹងចេះនិយាយ ជា​មួយឪពុកម្ដាយ នូវពាក្យមួយម៉ាត់៖ «អាឡូ»។

វីដេអូនេះ ក៏ដើម្បីជាការឆ្លើយតប ទៅការរិះគន់ទាំងឡាយ ដែលនិយាយចោទម្ដាយឪពុក របស់ទារក មិន​ធ្វើ​ការពន្លូតទារកនេះចេញ ដោយទុកឲ្យគ្នា បានឃើញពន្លឺថ្ងៃ ទាំងពិបាកវេទនា និងរង់ចាំថ្ងៃស្លាប់ទៅវិញ។ នៅ​ក្នុងការឆ្លើយតបនោះ លោក «Brandon Buell» ដែលជាឪពុក បានពន្យល់ថា វេជ្ជបណ្ឌិត បានផ្ដល់​លទ្ធភាព​ឲ្យ​ពួកខ្លួន ធ្វើការពន្លូតទារកនេះចេញ នៅក្នុងរយៈពេល២៣សប្ដាហ៍ (ជិត៦ខែ) ដែលជារយៈពេលមួយ ដ៏យូរ​បំផុត។ ប៉ុន្តែលោក បានអះអាងបន្ថែមថា៖ «គ្មានវេជ្ជបណ្ឌិតណាម្នាក់ មានសមត្ថភាពនិយាយប្រាប់ពួក​យើង ថាកូនដែលកើតមកនេះ មានសភាពដូម្ដេចនោះឡើយ»៕

------------

---------

-------------

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...