ភ័យ​លោះ​ព្រលឹង ព្រោះ​កូន​ចៀម​កើត​មក មាន​មុខ​មនុស្ស​ខឹង (vdo)

អ្នកចិញ្ចឹមចៀមមួយរូប បានថ្លែងថា ខ្លួនមានការភិតភ័យណាស់ នៅពេលដែលឃើញ កូនចៀមមួយក្បាល ដែលទើបនឹងចាប់កំណើត មានសភាពខុសប្រក្រតី៖ មុខកូនចៀម ដូចមនុស្សខឹង ក្ដៅក្រហាយពីណាមក។
Loading...
  • ដោយ: ដារី
  • កែប្រែចុងក្រោយ: April 06, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ប្លាស៊ីយ៉ូស ឡាវ្រេនទីវ (Blasius Lavrentiev) អាយុ៤៥ឆ្នាំ ជាអ្នកចិញ្ចឹមចៀម នៅភូមិ ឆៀរកា (Chirka) ស្ថិតក្នុង​ភាគអាគ្នេយ៍នៃ ប្រទេសរ៉ូស្សី។ បុរសចំណាស់ ៤៥ឆ្នាំម្នាក់នេះ បានរង់ចាំពេញមួយសប្ដាហ៍ នូវការឆ្លងទន្លេ របស់​ចៀម​ញី​មួយក្បាល របស់លោក។

សារព័ត៌មានអង់គ្លេស «Daily Mirror» ដែលបានរាយការណ៍ ពីហេតុការណ៍នេះ បានស្រង់សម្ដីលោក  ឡាវ្រេនទីវ មកបញ្ជាក់ថា៖ «យើងបានរស់នៅឆ្លងកាត់ រដូវធ្លាក់ទឹកកកមួយ ដ៏សែនវេទនា នៅពេលដែលខ្ញុំបានដឹងថា ចៀម​ញី​មួយ​នេះ មានផ្ទៃពោះ។ បុន្តែខ្ញុំរីករាយណាស់ ព្រោះខ្ញុំអាចនឹងយកសត្វចៀមទាំងនេះ ទៅលក់ដើម្បីបានកម្រៃខ្លះៗ។»

ប៉ុន្តែ កាលពីសប្ដាហ៍មុន នៅពេលលោក ឡាវ្រេនទីវ បានចូលទៅមើលចៀមឆ្លងទន្លេ លោកបានទទួលអារម្មណ៍ ស្ទើរ​តែ«ដាច់ផ្ងារ»។ លោក បានរៀបរាប់ថា៖ «ខ្ញុំបានឃើញ វត្ថុមួយធ្វើចលនាវើកៗ មានមុខដូចមនុស្សចាស់ម្នាក់ កំពុង​សម្លឹង​មកខ្ញុំ»។ នោះ គឺកូនចៀមមួយក្បាល ទើបនឹងកើត ចេញពីពោះម៉ែ តែមានលក្ខណៈមិនប្រក្រតី និងយ៉ាង​ចម្លែក​បំផុត។ រីឯមេបារបស់វាវិញ សុទ្ធតែជាសត្វ មានលក្ខណៈធម្មតា ដូចចៀមផងទាំងពួង។

ពេទ្យសត្វប្រចាំតំបន់ ដែលបានចូលមក ពិនិត្យមើលករណីនេះ ដោយផ្ទាល់ បានគិតថា អ្នកចិញ្ចឹមសត្វចៀម ទំនង​ជា​ផ្ដល់​ថ្នាំ វីតាមីន អា ច្រើនពេក ទៅឲ្យសត្វចៀមមេ។

នៅពេលនេះ មានមនុស្សជាច្រើន បានឲ្យថ្លៃយ៉ាងខ្ពស់ ដើម្បីសុំឲ្យលោក ឡាវ្រេនទីវ លក់កូនចៀមមុខមនុស្សខឹងនេះ ទៅឲ្យពួកគេ។ ប៉ុន្តែបុរសចំណាស់អ្នកចិញ្ចឹម ដែលដូចជាចង់កូនចៀននេះ សម្លក់លោក ជារៀងរហូតនោះ បាន​សម្រេច​ចិត្តថា នឹងមិនលក់កូនចៀមចម្លែកនេះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...