ពេល​ម្ចាស់​មិន​នៅ... ឆ្កែ​ដេញ​ភ្លេង​ស្រែក​ច្រៀង!

តើមានអ្វីកើតឡើង នៅក្នុងផ្ទះមួយ ដែលគ្មានមនុស្សនៅ តែមានព្យ៉ាណូ និងសត្វសុនខមួយក្បាលនោះ? វីដេអូនេះ នឹងបង្ហាញលោកអ្នក ពីអ្វីដែលបានកើតឡើង។
វីដេអូ៖ ពេលម្ចាស់មិននៅ ឆ្កែស្រែកច្រៀង!
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី៣០ សីហា ២០១៥
  • កែប្រែចុងក្រោយ: September 13, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពេលម្ចាស់មិននៅ ឆ្កែឡើងរាជ្យ? មិនមែនទេ... ពេលម្ចាស់ទុក ឲ្យនៅចាំផ្ទះតែម្នាក់ឯង ឆ្កែមួយក្បាលនេះ បាន​តាំងខ្លួនជាអ្នកចម្រៀង និងជាអ្នកតន្ត្រីករ។ វាបានឡើងមកលើកៅអី ដែលម្ចាស់វាអង្គុយរាល់ដង ដើម្បី​ដេញ​ព្យ៉ាណូនោះ ហើយបានយកដៃទាំងគូរបស់វា មកចុចនៅលើក្ដាព្យាណូ និងបានស្រែកច្រៀងឡើង។

ម្ចាស់របស់វា បានរកឃើញវីដេអូនេះ ដោយចៃដន្យ នៅពេលដែលខ្លួនត្រឡប់មកផ្ទះវិញ ហើយបានភ្ញាក់ខ្លួន​យ៉ាង​ខ្លាំង។ ម្ចាស់សុនខ មិនបានដឹងទាល់តែសោះថា តើឆ្កែតូចមួយក្បាលនេះ បានសង្កេតតាមដានខ្លួនជា​ម្ចាស់ តាំង​ពី​ពេល​ណាមកនោះទេ រហូតមកទល់នឹងពេល ដែលវាសម្រេចចិត្ត ចេញសម្ដែងដោយខ្លួនឯង យ៉ាងដូច្នេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...