Posts tagged as "Animaux"

​អូស្ត្រាលី៖ បុរស​​ម្នាក់​ប្រទះ​«តុកកែ»​១,៥ម៉ែត្រ លើ​ជញ្ជាំង​ផ្ទះ​ខ្លួន

​អូស្ត្រាលី៖ បុរស​​ម្នាក់​ប្រទះ​«តុកកែ»​១,៥ម៉ែត្រ លើ​ជញ្ជាំង​ផ្ទះ​ខ្លួន

នរណាមួយមិនភ័យ... នៅពេលដែលផ្ទះ ដែលខ្លួនធ្លាប់រស់នៅរាល់ថ្ងៃ ស្រាប់តែមានភ្ញៀវដ៏ចម្លែកម្នាក់ បាន​ចូលមកសួរសុខទុក្ខ ទាំងមិនបានអញ្ជើញ យ៉ាងដូច្នេះនោះ? បន្ទាប់ពីត្រឡប់ ពីធ្វើការងារកំប៉ិចកំប៉ុក នៅ​ក្នុង​សួនច្បារក្រោយផ្ទះរួច លោក អេរិច ហូឡង់ (Eric Holland) បានត្រឡប់មកលំនៅដ្ឋានវិញ តែលោក​បាន​សម្ដែង​​ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះនៅនឹងជញ្ជាំងផ្ទះលោក មានសត្វ«តុកកែ»ដ៏ធំមួយ កំពុងសំងំ​យ៉ាង​ស្ងាត់​ស្ងៀម នៅទីនោះ។ នេះបើតាមរបាយការណ៍មួយ របស់សារព័ត៌មាន «The Guardian» ដែល​មាន​ស្នាក់ការ​​សាខា​របស់ខ្លួន ក្នុងប្រទេសអូស្ត្រាលី។

«ចុមយក្ស! ស្អីគេអញ្ចេះ?»

បុរសរូបនេះ ដែលកំពុងរស់នៅក្នុងក្រុង «Thurgoona» នៃរដ្ឋ «New South Wales» ប្រទេសអូស្ត្រាលី បាន​ថ្លែងប្រាប់សារព័ត៌មានថា៖ «ខ្ញុំមើលឃើញអ្វីមួយ ដូចជារង្គើៗ នៅពេលដែលខ្ញុំចេញពីរោងជាង ក្នុង​សួន​ច្បារ នៅខាងក្រោយផ្ទះ។ នៅពេលខ្ញុំទៅមើលជិត [...]

នៅ​ពេល​ប្រមាញ់ តោ​ឈ្មោល ខុស​ពី​តោ​ញ៉ី ដូចម្ដេច?

នៅក្នុងដំណើរកំសាន្ដ ដ៏វែងអន្លាយមួយ ក្នុងឧទ្យាជនជាតិដ៏ធំ នៃខេត្ត «Cape Town» ប្រទេសអាហ្វ្រិក​ខាង​ត្បូង ក្រុមអ្នកទេសចរណ៍ជាច្រើន ដែលជិះនៅក្នុងរថយន្ដ បានមានឱកាសដើម្បីទស្សនា នូវការ​ប្រមាញ់​ដ៏​ពិតៗ របស់សត្វតោ ទៅលើក្រុមគោព្រៃ។ ហើយឈុតឆាកដ៏កម្រមួយ បានកើតឡើង នៅចំពោះ​ក្រុម​អ្នក​ទេសចរណ៍ ខណៈទេសចរណ៍ម្នាក់ បានផ្តិតយកទិដ្ឋភាពនេះ មកដាក់បង្ហោះ នៅលើ«យូធូប»។

ក្រុមគោព្រៃជាច្រើនរយក្បាល បានឆ្លងស្ទឹងឡើងគោក តែត្រូវបានចាំឆ្មក់ ដោយតោញីមួយ​ក្បាលនៅ​ទី​នោះ។ ប៉ុន្តែតោញីមួយនេះ មិនអាចចាប់គោព្រៃណាមួយ ដើម្បីធ្វើជាចំណើបានឡើយ ដោយហេតុថា ហ្វូង​គោដែល​ស្ថិតនៅក្នុងសភាពភ្ញាក់ផ្អើល បានរត់ដោយល្បឿនដ៏លឿន យកតែប្រាស់អាយុ រៀងៗខ្លួន។ ដូច្នេះ រឿងមួយដែលតោញី ត្រូវធ្វើក្នុងពេលនេះ គឺ«រង់ចាំ» ដោយអង្គុយនៅស្ថៀម រកមើលថាតើគោណា ដែលវា​អាច​ចាប់បាន។

រំពេចនោះ តោឈ្មោលមួយក្បាល បានហក់ចូលមក ហើយវាមិនបាន«រង់ចាំ» ដូចតោញីនោះទេ។ [...]

រត់​ផ្អើល ព្រោះ... ឃើញ​ក្រពើមក​ដើរ​លេង​ផ្សារ!

បុគ្គលិកបម្រើការ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម «Sugar Land» ក្នុងក្រុង ហ៊ូស្ដុន នៃរដ្ឋតិចសាស (អាមេរិក) បានជួបហេតុការណ៍ ដ៏ភ័យតក់ស្លុតមួយ ទាំងព្រឹកព្រលឹម នៅពេលដែលពួកគេ បានមកធ្វើការ កាល​ពី​ថ្ងៃ​សៅរ៍ ពីរសប្ដាហ៍មុន។ មានរឿងអី?  មាន! នោះគឺសត្វក្រពើមួយក្បាល់ មានបណ្ដោយប្រមាណ​ជា៣,៨០​ម៉ែត្រ និង​៣៦០គីឡូម៉ែត្រ បាន​ចូល​មក​ដើរ​កំសាន្ដ នៅក្នុងចំណតរថយន្ដ នៃមជ្ឈមណ្ឌល។

បើទោះជាសត្វសាហាវនេះ បានខ្វាក់ភ្នែកមួយចំហៀង និងមានអាយុប្រមាណជា៥០ឆ្នាំទៅហើយក្ដី តែវា​នៅ​តែមានភាពចាំបាច់ណាស់ ដែលក្រុមនគរបាល ចាំបាច់ត្រូវរកការធ្វើអន្តរាគមន៍ ពីសំណាក់អ្នកជំនាញ ខាង​ចាប់ក្រពើ។ ក្រុមអ្នកជំនាញ បានចូលមកចាប់ចងក្រពើ ដោយរំនឹងខ្សែពួរដ៏មាំមួយ ហើយបានយកក្រណាត់ មកបិទភ្នែកវា ដើម្បីងាយស្រួល ក្នុងការដឹកបញ្ជូនវាចេញទៅ។

សត្វក្រពើ ទំនងជាបានវាចេញពីព្រៃមួយ នៅតំបន់នោះ ដែលព័ទ្ធខ្វាត់ខ្វែង ដោយទឹកបឹងបួ និងទន្លេមួយផង៕

ឆ្កែ​មួយ​ក្បាល​នេះ​ស្លាប់ «ដើម្បី​ប្រទេស​បារាំង ប្រឆាំង​ក្រុុម ISIS»

ឆ្កែ​មួយ​ក្បាល​នេះ​ស្លាប់ «ដើម្បី​ប្រទេស​បារាំង ប្រឆាំង​ក្រុុម ISIS»

ការស្លាប់របស់ឆ្កែឈ្មោះ «Diesel» បានធ្វើឲ្យអ្នកផង ដែលដឹងរឿង មានការរញ្ជួលចិត្តយ៉ាងខ្លាំង។ ឆ្កែមួយ​ក្បាល​នេះ ត្រូវបានសម្លាប់ ដោយក្រុមភេរវជន នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងមកនេះ នៅខណៈពេល ដែល​កង​កម្លាំងពិសេសបារាំង បានវាយសម្រុក ចូលទៅកំទេចសម្បុក របស់ក្រុមភេរវជន សមាជិក​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់​បារាំង​ហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) ដែលស្ថិត​ក្នុង​ក្រុង «សាំង​ឌឺនីស (Saint-Denis)» ភាគខាងជើងរដ្ឋធានីប៉ារីស។ កាលពីថ្ងៃអាទិត្យកន្លងមកនេះ កង​កម្លាំង​ពិសេស​ម្នាក់ ដែលជាម្ចាស់ របស់ «Diesel» ឆ្កែពូជ ប៊ែរហ្សេអាល្លឺម៉ង់ អាយុ៧ឆ្នាំ បានរៀបរាប់ឡើងវិញ ពី​ពេល​ដែល «Diesel» ត្រូវបានសម្លាប់ តាមការសម្ភាសមួយ ជាមួយនឹងវិទ្យុបារាំង «RMC»។

កងកម្លាំងពិសេស ដែលត្រូវបានរក្សាអត្តសញ្ញាណ មិនបញ្ចេញឲ្យដឹងនោះ បាននិយាយថា នៅព្រឹកថ្ងៃនោះ បន្ទាប់មានការបាញ់ឆ្លើយឆ្លងគ្នាជាច្រើនគ្រាប់មក [...]

បង្ហោះ​ម៉ាស៊ីន​ថត​ទៅ​ថត​សម្បុក​ពស់​វែក តែ​ត្រូវ​ខាំ​ទម្លាក់...

បើជារូបលោកអ្នកវិញ តើលោកអ្នកត្រូវធ្វើដូចម្ដេច ដើម្បីចូលទៅស្វែងរកឧបករណ៍របស់ខ្លួន ដែលធ្លាក់ចូល​ទៅក្នុង សម្បុកពស់វែកដ៏សាហាវទាំងនេះ? បើអ្នកគ្មានដំណោះស្រាយទេ សូមកុំបញ្ជូនឧបករណ៍នោះ ទៅជិត​សត្វតិរច្ឆានទាំងនោះពេក។

ប៉ុន្តែនេះ មិនដូច្នេះទេ។ បន្ទាប់ពីបានហោះ ពីលើទីកន្លែងនោះ ជាច្រើនដងរួចមក លោក ម៉ៃឃើល ឌឺឡាណី (Michael Delaney) ម្ចាស់ម៉ាស៊ីនថត​ពីអាកាសមួយនេះ បានព្យាយាមបញ្ជាម៉ាស៊ីនថតរបស់ខ្លួន ឲ្យ​ហោះ​ទៅជិត... សម្បុកពស់វែក (ប្រភេទពស់វែក កន្ទុយកណ្ដឹង បើមើលក្នុងរូបភាព)។ ទោះពួកវាជា​សត្វតិរច្ឆាន​ក៏ដោយ តែនៅមានអ្វីទៅនៅជិតវា ពួកវាចាំបាច់ត្រូវធ្វើការការពារខ្លួន ជាចាំបាច់។ ហេតុដូច្នេះហើយ ទើប​មានពស់ជាច្រើនក្បាល បានសាកល្បង ងាកមកវាយប្រហារលើ ម៉ាស៊ីនថតពីអាកាសនេះវិញ។

ជាលទ្ធផល ម៉ាស៊ីនថតត្រូវបានខាំទម្លាក់ ហើយគេត្រូវរងចាំប្រមាណជា ១នាទី៣០វិនាទីក្រោយមក ទើប​ឃើញលោក ម៉ៃឃើល ឌឺឡាណី ដើរចូលទៅយកឧបករណ៍របស់ខ្លួនមកវិញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...