Posts tagged as "Animaux"

ពេល​ម្ចាស់​មិន​នៅ... ឆ្កែ​ដេញ​ភ្លេង​ស្រែក​ច្រៀង!

ពេលម្ចាស់មិននៅ ឆ្កែឡើងរាជ្យ? មិនមែនទេ... ពេលម្ចាស់ទុក ឲ្យនៅចាំផ្ទះតែម្នាក់ឯង ឆ្កែមួយក្បាលនេះ បាន​តាំងខ្លួនជាអ្នកចម្រៀង និងជាអ្នកតន្ត្រីករ។ វាបានឡើងមកលើកៅអី ដែលម្ចាស់វាអង្គុយរាល់ដង ដើម្បី​ដេញ​ព្យ៉ាណូនោះ ហើយបានយកដៃទាំងគូរបស់វា មកចុចនៅលើក្ដាព្យាណូ និងបានស្រែកច្រៀងឡើង។

ម្ចាស់របស់វា បានរកឃើញវីដេអូនេះ ដោយចៃដន្យ នៅពេលដែលខ្លួនត្រឡប់មកផ្ទះវិញ ហើយបានភ្ញាក់ខ្លួន​យ៉ាង​ខ្លាំង។ ម្ចាស់សុនខ មិនបានដឹងទាល់តែសោះថា តើឆ្កែតូចមួយក្បាលនេះ បានសង្កេតតាមដានខ្លួនជា​ម្ចាស់ តាំង​ពី​ពេល​ណាមកនោះទេ រហូតមកទល់នឹងពេល ដែលវាសម្រេចចិត្ត ចេញសម្ដែងដោយខ្លួនឯង យ៉ាងដូច្នេះ៕

រក​ឃើញ​សត្វ​ចម្លែក​មួយ​ទៀត នៅ​រ៉ូស្ស៊ី

រក​ឃើញ​សត្វ​ចម្លែក​មួយ​ទៀត នៅ​រ៉ូស្ស៊ី

តើសត្វចម្លែកនេះ ជាអ្វីទៅ? មកពីណា? ប្រពន្ធផ្សព្វផ្សាយនៅក្នុងស្រុក បានឲ្យដឹងថា វាត្រូវបានរកឃើញ នៅ​ក្បែរស្ទឹងមួយឈ្មោះ «Kovashi» ក្នុងភូមិ «Sosnovy Bor» នៃប្រទេសរ៉ូស្ស៊ី។

ដំបូងឡើយ អ្នកវិទ្យាសាស្ត្រជឿថា សត្វនេះ ជាកូនមាន់រលូត បែកចេញពីពង។ ប៉ុន្តែសារព័ត៌មានមួយ របស់​ប្រទេសអង់គ្លេស «The Daily Express» បានអះអាងថា សេចក្ដីសន្និដ្ឋានខាងដើមនេះ ត្រូវបានបំភ្លេច​ចោល។

មិនមែនជាសត្វត្រី ហើយក៏មិនមែនជាសត្វស្លាបដែរ...

អ្នកវិទ្យាសាស្ត្រមួយរូប ដែលមិនបានបញ្ចេញឈ្មោះ ប្រាប់សារព័ត៌មានអង់គ្លេស បាននិយាយថា៖ «វាហាក់​ដូច​ជាសាកសពមួយ ដែលមិនមែនជាសាកសព របស់សត្វត្រី ឬសត្វស្លាបឡើយ»។

ចំពោះជីវៈវិទូ លោក យ៉េហ្គ័រ ហ្សដេរ៉ូវ (Yegor Zadereev) [...]

លេង​សើច​បោះ​«ផាវ»​ទៅ​ឲ្យ​ស្វា ផ្ទុះ​ដាច់​ម្រាម​ដៃ បន្ទាប់​មក​ស្លាប់

លេង​សើច​បោះ​«ផាវ»​ទៅ​ឲ្យ​ស្វា ផ្ទុះ​ដាច់​ម្រាម​ដៃ បន្ទាប់​មក​ស្លាប់

«ការលេងសើច បានក្លាយជាទុក្ខទោស សម្រាប់អ្នកដទៃ» តើនេះ ជាទង្វើដ៏សប្បាយរីករាយ របស់មនុស្សរាល់​រូបឬ? មនុស្សមួយក្រុមនេះ បានដុតផាវ លាក់ក្នុងកញ្ចប់នំ ហើយបានបោះកញ្ចប់នោះ ទៅឲ្យសត្វស្វា​មួយ​ក្បាល​ស៊ី។ ផាវដែលបានផ្ទុះឡើង មិនត្រឹមតែបង្កការភ័យខ្លាច ដល់សត្វស្វាទេ តែថែមទាំងបានធ្វើសត្វដ៏កំសត់ ដាច់​ម្រាមដៃមួយ។ រឿងដែលអាណោចអាធមជាងនេះ សត្វស្វាបានស្លាប់​នៅពេលក្រោយមក បើទោះក្រុមគ្រូពេទ្យ របស់អង្គការការពារសត្វមួយ បានខិតខំយកសត្វដ៏កំសត់នេះ ទៅព្យាបាលក៏ដោយ។

តាមការអះអាង កាលពីថ្ងៃទី២២ ខែសីហា របស់ម្ចាស់ទំព័រទ្វីសធើមួយ ដែលដាក់ឈ្មោះ «ZoologiMY» បាន​ឲ្យ​ដឹងថា ហេតុការណ៍បានកើតឡើង តាំងពីមួយខែមុន នៅក្នុងតំបន់ឧទ្យាន «Taman TAR» នៃសង្កាត់ «Ampang»​ របស់រដ្ឋធានីកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី។ បន្ទាប់ពីបានរងគ្រោះ នឹងផាវដែលមានកម្លាំងផ្ទុះ ដ៏ខ្លាំងនោះរួច សត្វស្វាដែលក្រុមអ្នកថែរក្សាសត្វ បានដាក់ឈ្មោះ «Michai» [...]

ថ្ពក់​ឆ័ត្រ​យោង​នឹង​សាច់ លោត​ពី​លើ​ភ្នំ​កំពស់​ជាង​១០០ម៉ែត្រ

នៅឆ្នេរ តុងសៃ (Tonsai) របស់ប្រទេសថៃ លោក ចូស្វ មីរ៉ាម៉ាន់ (Josh Miramant) បានធ្វើការលោត រយៈ​ទាប​មួយ ពីលើភ្នំដែលមានកំពស់ ១១៥ម៉ែត្រ ជាមួយឆ័ត្រយោង ដែលថ្ពក់ជាប់ដោយផ្ទាល់ ទៅនឹងសាច់ខ្នង​របស់​លោក។ យុវជនអាយុ២៨ឆ្នាំ ដែលចូលចិត្តល្បែងដ៏គ្រោះថ្នាក់នេះ បានយកតម្ពក់ដែក ចំនួន៤ មករុកចូលក្នុង​សាច់របស់ខ្លួន មុននឹងភ្ជាប់តម្ពក់ទាំងនេះ ទៅនឹងឆ័ត្រយោង។

វាអាចជារឿងកាន់តែអស្ចារ្យទៅទៀត បើគេដឹងថា លោក ចូស្វ ទើបនឹងប្រឡូកចូលលោត ពីកំពស់ខ្ពស់ៗ​របៀបនេះ បាន៣សប្ដាហ៍មុននេះប៉ុណ្ណោះ។ ក្នុងរយៈពេលនេះ លោក ចូហ្វ បានលោតបាន២១ដងរួចហើយ មុននឹងមកសាកល្បងល្បែងថ្មី «លោតនូវរយៈកំពស់ទាប» ដោយដាក់ឆ័ត្រយោង ចោះចូលក្នុងសាច់។

រូបភាព នាំការលេងល្បែងគ្រោះថ្នាក់ទាំងនេះ បានបង្ហាញឲ្យឃើញ យុវជន ចូហ្វ និងមិត្តខ្លួនម្នាក់ទៀត បាន​ឡើងទៅលើកំពូលភ្នំ ហើយបានទម្លាក់ខ្លួនចុះមក ដោយគ្មានភ័យភិតអ្វីទាំងអស់ ជាពិសេស... ចុះបើសាច់​ខ្នង​របស់យុវជន [...]

កូន​ឆ្កែ​តូចៗ​៦​ក្បាល ដេក​ផ្ងារ​ទន្ទឹម​គ្នា (vdo)

កូនឆ្កែរដេកផ្ងារ... មិនពិបាកស្វែងរកទេ។ តែដេកផ្ងារត្រង់ជើងភ្លឹង និងតម្រៀងទន្ទឹមគ្នាទាំង៦ក្បាលដូច្នេះ កម្រ​នឹងកើតមានណាស់។ ប៉ុន្តែរូបភាពខាងលើ វាហាក់ដូចជាកូនឆ្កែទាំងនេះ ត្រូវបានគេបង្ហាត់ ឲ្យពួកវា​ចេះដេក​ដូច្នេះ។ បានទស្សនារូបភាពរបស់ពួកវា ធ្វើឲ្យយើងអត់ទ្រាំ មិនចាប់មកបីមិនបាន។

វីដេអូត្រូវបានដាក់បង្ហោះ នៅលើគេហទំព័រ​ ចែករំលែកវីដេអូ យូធូប កាលពីថ្ងៃទី២៥ ខែកក្កដា ហើយរហូត​មក​ដល់ពេលនេះ មានមនុស្សចុចចូលទៅមើល ច្រើនជាង១លានដងហើយ៕



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...