Posts tagged as "Animaux"

ពេល​ដំរី​​ងើប​ពី​ងូត​ទឹក​សមុទ្រ​ហើយ កុំ​ធ្វើ​ឲ្យ​វា​ផ្អើល!

មិនខុសពី មនុស្សជំទង់ ដែលនៅមានលក្ខណៈ«ស្ទាវ»នោះឡើយ។ ដំរីជំទង់ទាំងបីក្បាល ដែលមាន​ឈ្មោះថា ឡារ៉ា (Lara) ជើនី (Jenny) និងជាំឡា (Jungla) បានផ្ដើមសកម្មភាពរបស់ពួកវា ដោយការសំដែងដ៏ល្អ និង​យ៉ាង​ពិសេស នូវទ​ស្សនីយភាព​របស់វា សម្រាប់អ្នកមកវិស្សមកាល នៅតំបន់ឆ្នេរ «Karrebæksminde» នៃ​ប្រទេស​ដាណឺម៉ាក កាល​ពី​ថ្ងៃ​សៅរ៍​មុន។

ការសំដែងនោះ មានទាំងការចុះងូតទឹក យ៉ាងត្រេកត្រអាល និងការបង្ហាញនូវសមត្ថភាពមួយចំនួន របស់សត្វ​ដំរីជំទង់ ទាំងបីក្បាល ដែលអ្នកទស្សនាគិតថា ការសំដែងនោះ បានផុសចេញ ពីភាពសប្បាយចិត្ត រីកថ្លើម​ប្រមាត់ របស់សត្វដំរីនោះខ្លួនឯងតែម្ដង។ ប៉ុន្តែនៅទីបញ្ចប់ ហេតុការណ៍ បានផ្លាស់ប្ដូរ...

សារព័ត៌មាននៅក្នុងតំបន់ បានរាយការណ៍ថា គ្រាន់តែអ្នកបង្ហាត់ដំរី បានធ្វេសប្រហេស តែបន្តិចប៉ុណ្ណោះ សត្វ​ចតុបាតទាំងបីក្បាល ដែលត្រូវបានធ្វើឲ្យផ្អើល ពីក្រុមមនុស្ស ដែលតាមមើលវានោះ បានងាកត្រឡប់ មក​ដេញ​ឆាឆៅ​គេឯង [...]

សូម្បី​កូន​ឆ្មារ​តូច​មួយ ដែល​ឈ្លក់​ទឹក​ជិត​ស្លាប់...

នៅក្នុងក្រុង «Pérouse» នៃប្រទេសអ៊ីតាលី កូនឆ្មារដ៏តូចមួយ ដែលបានជាប់ខ្លួន នៅក្នុងទុយោទឹក ត្រូវបាន​ជួយឲ្យមានជីវិត ដោយក្រុមអ្នកជួយសង្គ្រោះ។ ប្រភពពីកន្លែងកើតហេតុ បានអះអាងថា កូនឆ្មារដែល​បាន​ជាប់​ខ្លួន ប្រមាណជា១ម៉ោង ត្រូវបានក្រុមអ្នកជួយសង្គ្រោះ «Citta di Castello» ជួយរំដោះឲ្យចេញក្រៅ។

នៅក្នុងវីដេអូខាងលើ គេឃើញកូនឆ្មារ កំពុងត្រូវបានជួយ ឲ្យបេះដូងដើរឡើងវិញ ដោយអ្នកជួយសង្គ្រោះម្នាក់ ដែលបានយកម្រាមដៃមួយ មកអង្រួនខ្លួនវា។ មិនខុសពីបំណង ដែលគេប៉ងឡើយ ព្រោះកូនឆ្មារបានដឹងខ្លួន​វិញ នៅមួយនាទីក្រោយ និងបានស្រែក ទៅកាន់អ្នកជួយសង្គ្រោះវា ហាក់ដូចជា ពាក្យ«អរគុណ»ដូច្នេះ។

ប្រភពបានឲ្យដឹងទៀតថា មកដល់ពេលនេះ កូនឆ្មារមានសុខភាព ល្អធម្មតាឡើងវិញហើយ៕

តោះ... យើង​លេង​យក​អណ្ដាត មក​ដាក់​កណ្ដាល​តង្កៀប​ក្ដាម!

បុរសម្នាក់នេះ មានគំនិតប្រកបដោយ ភាព«ឆ្នៃប្រឌិតដ៏ខ្ពស់»មួយ និងយ៉ាងពិសេស៖ នោះគឺយកអណ្ដាត​របស់​ខ្លួន​ទៅជ្រលរ ជាមួយនឹង​«តង្កៀបក្ដាម»។

តែវីដេអូខាងលើនេះ នឹងបង្កការភ្ញាក់ផ្អើលមួយ ជាមិនខាន ព្រោះគេមិនដឹងសោះថា សត្វក្ដាម ដែលមានខួរក្បាល​តូចមួយ ក៏អាចបញ្ឆោត មនុស្សល្ងីល្ងើម្នាក់នេះ បានយ៉ាងងាយដែរ។ នោះគឺដំបូងឡើយ សត្វក្ដាម មិនខ្វល់​នឹង​ការជ្រលរនោះទេ និងបែរជាបើកតង្កៀបរបស់វា កាន់តែធំឡើង។

មិនខុសពីការគ្រោងទុក របស់ក្ដាមឡើយ ព្រោះនៅលើកនេះ បុរសនេះ មិនត្រឹមតែយកអណ្ដា មកដាក់ជ្រលរទេ តែបានដាក់ចូល ទៅចន្លោះតង្កៀបទាំងសងខាង ហើយបង្កឱកាស ដល់សត្វក្ដាម ឲ្យទំលាក់តង្កៀបរបស់វា គ្រិប... លើកក្រោយៗ សុំឲ្យរាងចាល!

រវាង​ភាព​ឆ្លាត​វៃ និង​សភាវគតិ៖ ធ្វើ​ម៉េច ដើម្បី​ឆ្លង​ស្ពាន​នេះ​បាន?

យ៉ាងហោចណាស់ សត្វឆ្កែ ត្រូវបានគេទទួលស្គាល់ថា វាមានភាពឆ្លាតវាងវៃ ច្រើនជាងសត្វស្រុកដទៃទៀត ដែលមនុស្សចិញ្ចឹម។ តែមិនប្រាកដជាអញ្ចឹង ទាំងស្រុងទេ។ សូមទស្សនាវីដេអូខាងលើ ដែលបង្ហាញថា សត្វ​ឆ្កែដែលចូលចិត្ត លេងច្រើនមួយក្បាលនេះ បានរិះរកគ្រប់មធ្យោបាយ ទាំងក្ដីអស់សង្ឃឹម ដើម្បីធ្វើយ៉ាងណា ឲ្យខ្លួនវាអាចឆ្លង ស្ពានតូចនេះបាន ជាមួយនឹងដំបងដ៏វែងមួយ ដែលខាំជាប់នឹងមាត់។

វាត្រូវគិតថា នៅចុងសងខាង នៃដំបង ជាប្រភពដើម នៃបញ្ហា ហើយគេចាំបាច់ ត្រូវផ្អៀងខ្លួន ឬបង្វិលដំបងនោះ ដើម្បីអាចឆ្លងដោយងាយ ពីលើស្ពានដ៏តូចចង្អៀតនេះ។ ប៉ុន្តែ នេះមិនអញ្ចឹងទេ ព្រោះឆ្កែនៅតែសាកល្បង ហើយ​សាកល្បងទៀត ដើម្បីឆ្លងស្ពាន ឲ្យទាល់តែបាន។

នៅចុងបញ្ចប់នៃវីដេអូ គេឃើញវាបានឆ្លងស្ពាននេះ បានសម្រេច ជាមួយនឹងដំបងខាំជាប់នឹងមាត់ ដោយ​ហេតុថា វាបានបង្វិលដំបង តែបន្តិចប៉ុណ្ណោះ។ ប៉ុន្តែបើទោះជាឆ្កែ បានបង្វិលដំបង ហើយអាចឆ្លងស្ពាន​បាន​មែនក៏ដោយ [...]

សត្វ​ពស់​ថ្លាន់​យក្ស​មួយ​ក្បាល​នេះ មិន​គួរ​លេប​សត្វ​កាំ​ប្រមា​ទេ

ហេតុការណ៍ បានកើតឡើង ដោយកម្រជាទីបំផុត ដោយហេតុថា សត្វពស់ថ្លាន់យក្សទំហំប៉ុណ្ណេះ អាចលេប​សត្វកាំប្រមាទំងន់ប៉ុននេះ បានដោយមិនមានបញ្ហាអ្វីឡើយ បើទោះជាវាមាន រោមស្រួចវែងៗក៏ដោយ។ នេះ​បើតាមការថ្លែងឲ្យដឹង ពីសំណាក់បុគ្គលិកមួយរូប ប្រចាំនៅឧទ្យានធម្មជាតិ អ្នកស្រី ជើនីហ្វើរ ហ្វូល័រ (Jennifer Fuller)។ សត្វពស់យក្សប្រភេទនេះ ជាប្រភេទសត្វពស់ ដែលធំជាងគេ នៅទ្វីបអាហ្វ្រិក។ វាមាន​បណ្ដោយ ប្រវែង៦ម៉ែត្រ និងមានទម្ងន់ ១០០គីឡូក្រាម។ វាមានសមត្ថភាព អាចលេបសត្វឈ្លូស ធំ​ពេញ​រូប​រាង​មួយ​ទាំង​មូល​បាន។

បើវាមានលទ្ធភាពម្លឹងៗ ហេតុអ្វីបានជាវាលេប ត្រឹមសត្វកាំប្រមាមួយ បែរជាជួបគ្រោះ រហូតដល់ស្លាប់? ចម្លើយ៖ មកពីវាមានអារម្មណ៍ថា «តឹងតែង»។ សត្វពស់ថ្លាន់យក្ស ដែលមានទំហំធំបែបនេះ ទំនងជាមាន​អារម្មណ៍ តឹង​តែង​ខ្លាំងណាស់ នឹងទស្សនិកជនជាច្រើននាក់ ដែលបានមកមើលវានៅក្នុងឧទ្យាន ខណៈ​ពេល​វាកំពុង​លេប​សត្វ​កាំ​ប្រមា។ អ្នកស្រី ជើនីហ្វើរ ហ្វូល័រ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...