សូម្បី​កូន​ឆ្មារ​តូច​មួយ ដែល​ឈ្លក់​ទឹក​ជិត​ស្លាប់...

កូនឆ្មារតូចមួយ ត្រូវបានក្រុមអ្នកជួយសង្គ្រោះ ក្នុងប្រទេសអ៊ីតាលី ជួយសង្គ្រោះឲ្យរួចរស់ជីវិតវិញ បន្ទាប់​ពី​សត្វ​ដ៏​កំសត់ បាន​ជាប់​ខ្លួន​ និងឈ្លក់ទឹក នៅ​ក្នុង​ទុយោ​ទឹក​មួយ។
សកម្មភាពជួយសង្គ្រោះសត្វឆ្មារ ដែលជាប់ខ្លួន នៅក្នុងទុយោទឹក។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី១៤ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 14, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងក្រុង «Pérouse» នៃប្រទេសអ៊ីតាលី កូនឆ្មារដ៏តូចមួយ ដែលបានជាប់ខ្លួន នៅក្នុងទុយោទឹក ត្រូវបាន​ជួយឲ្យមានជីវិត ដោយក្រុមអ្នកជួយសង្គ្រោះ។ ប្រភពពីកន្លែងកើតហេតុ បានអះអាងថា កូនឆ្មារដែល​បាន​ជាប់​ខ្លួន ប្រមាណជា១ម៉ោង ត្រូវបានក្រុមអ្នកជួយសង្គ្រោះ «Citta di Castello» ជួយរំដោះឲ្យចេញក្រៅ។

នៅក្នុងវីដេអូខាងលើ គេឃើញកូនឆ្មារ កំពុងត្រូវបានជួយ ឲ្យបេះដូងដើរឡើងវិញ ដោយអ្នកជួយសង្គ្រោះម្នាក់ ដែលបានយកម្រាមដៃមួយ មកអង្រួនខ្លួនវា។ មិនខុសពីបំណង ដែលគេប៉ងឡើយ ព្រោះកូនឆ្មារបានដឹងខ្លួន​វិញ នៅមួយនាទីក្រោយ និងបានស្រែក ទៅកាន់អ្នកជួយសង្គ្រោះវា ហាក់ដូចជា ពាក្យ«អរគុណ»ដូច្នេះ។

ប្រភពបានឲ្យដឹងទៀតថា មកដល់ពេលនេះ កូនឆ្មារមានសុខភាព ល្អធម្មតាឡើងវិញហើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...