សង្គ្រាម​ផ្កាយ វគ្គ៧៖ អាថ៌កំបាំង​នៅ​ខាង​ក្រោយ​ឆាក​ថត​ភាពយន្ដ

រូបភាពមួយចំនួន ដែលស្ថិតនៅពីខាងក្រោយឈុតឆាក ថតភាពយន្ដ នៃភាពយន្ដសង្គ្រាមផ្កាយ (Star Wars 7) វគ្គទី៧ ដែលមានចំណងជើង ថា «ការភ្ញាក់ឡើង នៃកងកម្លាំង» ត្រូវបានយកមកបង្ហាញ នៅក្នុងពិពណ៌ភាពយន្ដ កាលពីពេលថ្មីៗនេះ នៅក្រុង សានឌីយ៉េហ្គោ (San Diego)។
ឈុតឆាក ខាងក្រោយឆាកមួយចំនួន នៃការថតភាពយន្ដ សង្គ្រាមផ្កាយវគ្គ៧ ដែលមានចំណងជើងថា «ការភ្ញាក់ឡើងនៃកងកម្លាំង»។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី០៦ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 08, 2015
  • ប្រធានបទ: ភាពយន្ដ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ផលិតកម្ម ឌីស្នេ (Disney) និងលុចកាហ្វីម (Lucas Film) បានឆ្លៀតឱកាស នៃការជួបជុំគ្នាមួយ នៅក្រុង សាន ឌីយ៉េហ្គោ ដើម្បីបង្ហាញនូវរូបភាព ជារូបថត និងវីដេអូមួយចំនួន ទៅដល់ទស្សនិកជនទូទៅ ដែលបានទន្ទឹង​រង់ចាំ ការចេញបញ្ចាំងភាពយន្ដថ្មី នៃសង្គ្រាមផ្កាយ វគ្គ៧នេះ តាំងពីយូរណាស់មកហើយ។ រូបភាពអាថ៌កំបាំង នៃការថតភាពយន្ដនេះ​ ក្នុងវគ្គថ្មី ដែលមានចំណងជើងថា «ការភ្ញាក់ឡើង នៃកងកម្លាំង» បានធ្វើ​ឲ្យ​អ្នក​រងចាំ​ទស្សនាភាពយន្ដថ្មី កាន់តែអន្ទះអន្ទែងខ្លាំងឡើង។

នៅក្នុងរូបភាពទាំងនោះ គេឃើញតារាភាពយន្ដអាមេរិក ភីធើ ម៉េជ្យូ (Peter Mayhew) សម្ដែងជាតួ ជូបាកា (Chewbacca) ក៏ដូចជាតារាភាពយន្ដអង់គ្លេស សីម៉ុន ភេជ (Simon Pegg) ដែលស្ថិតក្នុងសម្លៀកបំពាក់ ជា​ជន​មកពិភពផ្សេង ដោយមិនភ្លេចផងទេ ពីតារាភាពយន្ដខ្ញីចាស់ លោក អារីសុន ហ្វ័ត (Harrison Ford) និង ម៉ាក ហាមីដ (Mark Hamill) ដែលបានចេញមុខ នៅក្នុងឈុត ក្រោយឆាកនោះមួយភ្លែត។

រូបភាពជាលក្ខណៈភាពយន្ដ ដូចជា ការបំផ្ទុះដ៏ធំមួយ ការរៀបចំឆាក សម្លៀកបំពាក់... វាកាន់តែធ្វើឲ្យអ្នករង់ចាំ​ទស្សនា កាន់តែចង់ទស្សនាទ្វេឡើង។​ ប៉ុន្តែសូមរង់ចាំបន្តិច និងយ៉ាងហោចណាស់ រហូតដល់ខែ តុលាខាងមុខ ទើបភាពយន្ដនេះ នឹងបញ្ចេញនូវវីដេអូខ្លី នៃការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន។ រីឯការដាក់បញ្ចាំងជាផ្លូវការ នៅលើផ្ទាំងសំពត់ស ក្នុងរោងភាពយន្ដនានា នៅលើពិភពលោក នឹងចាប់ផ្ដើមនៅថ្ងៃទី ១៨ ខែធ្នូ៕


» ខាងក្រោមនេះ ជារូបភាពមួយចំនួន នៃ«សង្គ្រាមផ្កាយ វគ្គ៧»៖




Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...