ពេល​ដំរី​​ងើប​ពី​ងូត​ទឹក​សមុទ្រ​ហើយ កុំ​ធ្វើ​ឲ្យ​វា​ផ្អើល!

បន្ទាប់ពីបានចុះងូតទឹកសមុទ្រ នៅក្នុងការបង្ហាញ ទស្សនីយភាពមួយ នាឆ្នេរមួយកន្លែង នៃប្រទេស​ដាណឹម៉ាក​រួច ដំរី​ជំទង់​ទាំង​៣ក្បាល បានបង្ហាញថា វាដូចជាសប្បាយចិត្តណាស់... សប្បាយចិត្ត រហូតបង្ក​បាន​ជា​រឿង​ហេតុ ក្ដៅ​ក្រហាយ​សម្រាប់ មនុស្ស​មួយ​ចំនួន ដែល​ខំស្កាត់ពីចំងាយមកមើលវា។
ទិដ្ឋភាពសម្ដែងទស្សនីយភាព មុននឹងឈាន ទៅដល់ការកើតហេតុុ។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី១៩ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 21, 2015
  • ប្រធានបទ: ពិភពសត្វ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មិនខុសពី មនុស្សជំទង់ ដែលនៅមានលក្ខណៈ«ស្ទាវ»នោះឡើយ។ ដំរីជំទង់ទាំងបីក្បាល ដែលមាន​ឈ្មោះថា ឡារ៉ា (Lara) ជើនី (Jenny) និងជាំឡា (Jungla) បានផ្ដើមសកម្មភាពរបស់ពួកវា ដោយការសំដែងដ៏ល្អ និង​យ៉ាង​ពិសេស នូវទ​ស្សនីយភាព​របស់វា សម្រាប់អ្នកមកវិស្សមកាល នៅតំបន់ឆ្នេរ «Karrebæksminde» នៃ​ប្រទេស​ដាណឺម៉ាក កាល​ពី​ថ្ងៃ​សៅរ៍​មុន។

ការសំដែងនោះ មានទាំងការចុះងូតទឹក យ៉ាងត្រេកត្រអាល និងការបង្ហាញនូវសមត្ថភាពមួយចំនួន របស់សត្វ​ដំរីជំទង់ ទាំងបីក្បាល ដែលអ្នកទស្សនាគិតថា ការសំដែងនោះ បានផុសចេញ ពីភាពសប្បាយចិត្ត រីកថ្លើម​ប្រមាត់ របស់សត្វដំរីនោះខ្លួនឯងតែម្ដង។ ប៉ុន្តែនៅទីបញ្ចប់ ហេតុការណ៍ បានផ្លាស់ប្ដូរ...

សារព័ត៌មាននៅក្នុងតំបន់ បានរាយការណ៍ថា គ្រាន់តែអ្នកបង្ហាត់ដំរី បានធ្វេសប្រហេស តែបន្តិចប៉ុណ្ណោះ សត្វ​ចតុបាតទាំងបីក្បាល ដែលត្រូវបានធ្វើឲ្យផ្អើល ពីក្រុមមនុស្ស ដែលតាមមើលវានោះ បានងាកត្រឡប់ មក​ដេញ​ឆាឆៅ​គេឯង នៅទីជុំវិញនោះ។ រថយន្ដតូចជាច្រើនគ្រឿង បាររងការខូខាត ក្នុងនោះរថយន្ដមួយគ្រឿង ត្រូវ​បាន​ដំរីប្រើភ្លុក គាស់បែកកញ្ចក់។ ស្ត្រីម្នាក់ ក៏បានរងរបួស«ស្រាល» ពីហេតុការណ៍នេះដែរ។

ក្រុមសៀក «Arena» ដែលជាម្ចាស់ដំរីទាំងបីក្បាល បានច្រានចោល នូវរាល់ការទទួលខុសត្រូវ ដែលកើត​ចេញ​ពីហេតុការណ៍នេះ ដោយបានពន្យល់អះអាងថា មូលហេតុមកពីក្រុមមនុស្ស ជាច្រើននាក់ ចេញតែតាមទៅ​ជិត​ដំរី និងបានធ្វើឲ្យសត្វទាំងបីផ្អើល៕

» ខាងក្រោមនេះ ជាទិដ្ឋភាពនៃការផ្អើលរបស់ដំរី ដែលឈានទៅបង្ក ការខូចខាតដល់រថយន្ដមួយចំនួន៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...