Posts tagged as "Animaux"

ប្រទះ​ឃើញ​សត្វ​សមុទ្រ​ដ៏​ចម្លែក មក​ស្លាប់​នៅ​សមុទ្រ​រ៉ូស្ស៊ី​ខាង​ជើង

ក្រុមអ្នកវិទ្យាសាស្ត្ររ៉ូស្ស៊ី កំពុងខ្វាយខ្វល់សម្បើមណាស់។ សត្វសមុទ្រ ដ៏ចម្លែកមួយក្បាល ត្រូវបានរកឃើញ នៅលើកោះ សាខាលីន (Sakhaline) ដែលស្ថិតក្នុងតំបន់ស៊ីបេរី ភាគខាងជើង នៃប្រទេសរ៉ូស្សី។

អ្នកជំនាញមួយរូប លោក នីកូឡៃ គីម (Nikolay Kim) បានថ្លែងប្រាប់ សារព័ត៌មានតំបន់ «Siberian Times» ថា៖ «ជាប្រភេទសត្វមួយ ដែលកម្រជាទីបំផុត។ វាប្រាកដជា សត្វមួយ ដែលស្ថិតក្នុងពូជអម្បូរ ត្រីដូហ្វាំង ដែលមិនដែលរស់នៅ ក្នុងដែនទឹករបស់ប្រទេសរ៉ូស្ស៊ីទេ។ វាទំនងជាត្រូវបានចរន្ដទឹក នាំមកទើរនៅទីនេះ។»

រឿងដែលអ្នកវិទ្យាសាស្ត្រ កាន់តែគិតមិនយល់នោះ គឺសត្វនេះមានកន្ទុយវា ប្រមូលផ្ដុំដោយរោម និង​ស្លាប​ជា​ច្រើន។ លោក នីកូឡៃ គីម បានថ្លែងឡើងថា៖ «ត្រីដូហ្វាំង មិនដែលមានរោម និងស្លាបអញ្ចឹងទេ»។

ជាអ្វីទៅ អញ្ចឹង?

នៅលើបណ្ដាញសង្គមឯណោះវិញ ក្រុមអ្នកប្រើប្រាស់បានធ្វើការអត្ថាធិប្បាយ ទៅលើរូបថត [...]

ភ្លេច​ឆ្កែ​នៅ​ក្នុង​ឡាន​​កណ្ដាល​ថ្ងៃ​ក្ដៅ... ត្រឡប់​មក​វិញ ហួស​ពេល!

ហេតុការណ៍ បានទាក់ទាញឲ្យប្រព័ន្ធផ្សព្វផ្សាយ ពាសពេញប្រទេសអេស្ប៉ាញ យកមកចុះផ្សាយ យ៉ាង​ទ្រហឹង​អឺងអាប់ ជាពិសេស បានយកវីដេអូខាងលើនេះ យកទៅផ្សាយបន្តថែមទៀត។ គ្រួសារជាតិបារាំង​មួយ បាន​ធ្វើដំណើរទៅចូលរួម ក្នុងអាពាហ៍ពិពាហ៍ របស់មិត្តភ័ក្រ ហើយបានឈប់ចូល ទៅក្នុងហាង​លក់គ្រឿង សង្ហារឹម​មួយ​កន្លែង នៅតាមដងផ្លូវ ដើម្បីទិញអំណោយ សម្រាប់ពិធីមង្គលការនោះ។

ប៉ុន្តែរឿងដែលអាណោចអាធម បានកើតឡើង ដែលមិននឹកស្មានដល់។ គ្រួសារដែលមានគ្នាពីរនាក់នេះ បាន​ចូលទៅទិញអំណោយ ដោយ​ប្រើ​រយៈពេល រហូតដល់ទៅ ៤ម៉ោង និងបានទុក (ឬភ្លេច) ឲ្យសុនខ​ជំទង់​មួយ​ក្បាល អាយុ១៤ខែ ដែលជិះមក​ជា​មួយ នៅជាប់ក្នុងរថយន្ដ ចតចោលបិទកញ្ចក់ជិត ទាំងកណ្ដាល​ថ្ងៃ​ចេស។

ភ្នាក់ងារនគរបាលមួយរូប បានធ្វើអន្តរាគមន៍ នៅពេលនោះ ដោយបានគោះបំបែកកញ្ចក់រថយន្ដ ហើយ​បាន​យកទឹក មកចាក់ពីលើ និងបញ្ច្រកចូលមាត់ឆ្កែ។ ដូចនៅក្នុងវីដេអូ គេឃើញមនុស្សជាច្រើននាក់ បាន​ស្រក់​ទឹក​ភ្នែក [...]

ជិះ​​ក្ដា​រអិល​លើ​ផ្ទៃ​ទឹក​ខាង​លើ តែ​ខាង​ក្រោម... មាន​ត្រី​«ឆ្លាម»!

នៅក្នុងឆកសមុទ្រ នៃក្រុង «Huntington Beach» របស់រដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក បុរសជាក្លើពីរនាក់នេះ បាននាំគ្នាជិះក្ដារអិលលើផ្ទៃទឹក (paddleboard) ដែលទំនងជាធម្មតា ដូចជាគ្មានរឿងអ្វីដូច្នេះ។ ប៉ុន្តែបើ​ទស្សនាវីដេអូនេះ មួយភ្លែតទៀត លោកអ្នកនឹងដឹងថា នៅខាងក្រោមមានត្រី«ឆ្លាម»ពណ៌ស មួយក្បាល កំពុង​ហែលក្រវិលទៅមក ដែលដូចជា មានទម្លាប់មកតំបន់នេះ ញឹកញាប់។

តាមពិតទៅប្រភេទត្រីឆ្លាម ពណ៌សនេះ មិនមែនជាត្រីឆ្លាមដ៏សាហាវ ឃើញអ្វីត្របាក់ណ្នឹងនោះទេ។ ហើយ​ត្រីឆ្លាមមួយក្បាលនេះ ក៏មិនជាធំអ្វីណាស់ណាដែរ។ ដូច្នេះ ចំណីរបស់វាដែលវាបានស៊ីរួច ដូចជាត្រីតូចៗ​ ឬ​សត្វ​សមុទ្រផ្សេង​ទៀត នៅក្នុងសមុទ្រ អាចនឹងឲ្យវាឆ្អែត ពេញពោះបាត់ទៅហើយ។

យ៉ាងណាក៏ដោយ គេមិនគួរទុកចិត្តវាខ្លាំងពេកនោះទេ ព្រោះវាអាចបង្កគ្រោះថ្នាក់ មកឲ្យមនុស្សបានគ្រប់​ពេល។ ម្យ៉ាងទៀត បុរសក្លើទាំងពីរនាក់ខាងលើ បើទោះជាមើលទៅ ឃើញដូចជាធម្មតា មិនភ័យខ្លាចអ្វីនោះ [...]

ជ្រមុជ​ទឹក​ចុះ​ជួប​ត្រី​ឆ្លាម​លើក​ដំបូង មាន​អារម្មណ៍​បែប​ណា?

ទេសចរណ៍ទាំងនេះ បានទៅវិស្សមកាលរបស់ពួកគេ នៅឆកសមុទ្រ «Mossel» នៃប្រទេសអាហ្វ្រិកខាងត្បូង ហើយបានសម្រេចចិត្ត ស្វែងរកការរំជួលចិត្ត ឲ្យដល់កំពូលមួយ នោះគឺចុះទឹកសមុទ្រ ទៅ«សួរសុខទុក្ខ»​ត្រី​ឆ្លាម។ ទិសដៅរបស់ក្រុមអ្នកទេសចរណ៍នេះ ធ្វើយ៉ាងណា ទៅរកតំបន់ណាមួយ ដែលមានត្រីឆ្លាម​ដ៏​សាហាវ​ជាងគេ និងចុះទៅក្នុងទ្រុងមួយ ដើម្បីបាននៅកៀកជាមួយនឹងត្រីឆ្លាម។

ប៉ុន្តែអ្វីៗ បានកើតឡើង ផ្ទុយពីបំណងនេះទាំងស្រុង។ អ្វីដែលបានកើតឡើង មិនដូចការព្រៀងទុកទេ។ តើ​នរណាមួយ ដែលអាចឈរសើចសប្បាយបាន បើនៅពីមុខខ្លួន មានត្រីឆ្លាមពណ៌ ស មួយក្បាល ប្រវែង ៣,៥០ ម៉ែត្រ កំពុងខាំកន្ត្រាក់ដែក នៅជាប់ទ្រុងនោះ?

និយាយទៅ ត្រីឆ្លាមមួយក្បាលនេះ មិនសូវជាខ្វល់ប៉ុន្មាន ពីសាច់ដែលគេបោះទៅឲ្យវានោះទេ តែវាដូចជា​មានជំនក់ចិត្ត ជាមួយនឹងមនុស្សប៉ុន្មាននាក់ ដែលកំពុងមើលវាទៅវិញ។ ដូចនៅក្នុងរូបភាពវីដេអូខាងលើ ត្រីឆ្លាមបានប្រើធ្មេញរបស់វា ខាំបំបាក់ដៃដ៏ធំនោះ [...]

មេស្ការ បង្រៀន កូន​វា​ឲ្យ​ចេះ​ឡើង​ដើម​ឈើ

វីដេអូនេះ មិនមែនគ្រាន់តែបង្ហាញពីភាពឆ្លាតវៃ របស់សត្វស្ការមេប្រផេះនេះ តែប៉ុណ្ណោះទេ តែវាជាមេរៀន សម្រាប់​មនុស្សទូទៅ ដែលមានកូន ចាំបាច់ត្រូវបីបាច់ និងផ្ដល់ការយល់ដឹងឲ្យទៅគ្នា។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺរបៀបបែបផែន ដែលមេស្ការប្រផេះ បានរុញគូទរបស់កូនវា ឲ្យឡើងដើមឈើ។

បន្ទាប់មកទៀត តើកូនស្ការប្រផេះ ត្រូវធ្វើយ៉ាងម៉េចទៀត។ «កូនត្រូវតោងគល់ឈើនេះ ឲ្យជាប់ ជាមួយនឹងក្រញ៉ាំ​ដៃជើងរបស់កូន (...) ឬបើកូនមិនធ្លាប់ទេ ចាំមើលម្ដាយតោងឡើង ឲ្យមើលជាមុនសិន» និងបន្ទាប់ពីការ​សាក​ល្បង ជាច្រើនដងនោះមក កូនស្ការប្រផេះបានសម្រេចឡើងដើមឈើមួយនេះ ជាមួយនឹងក្រញ៉ាំជើងរបស់វា ដោយ​ខ្លួនឯង៕



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...