មេស្ការ បង្រៀន កូនវាឲ្យចេះឡើងដើមឈើ
មេស្ការប្រផេះ បង្រៀនកូនឲ្យចេះឡើងដើមឈើ។
វីដេអូនេះ មិនមែនគ្រាន់តែបង្ហាញពីភាពឆ្លាតវៃ របស់សត្វស្ការមេប្រផេះនេះ តែប៉ុណ្ណោះទេ តែវាជាមេរៀន សម្រាប់មនុស្សទូទៅ ដែលមានកូន ចាំបាច់ត្រូវបីបាច់ និងផ្ដល់ការយល់ដឹងឲ្យទៅគ្នា។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺរបៀបបែបផែន ដែលមេស្ការប្រផេះ បានរុញគូទរបស់កូនវា ឲ្យឡើងដើមឈើ។
បន្ទាប់មកទៀត តើកូនស្ការប្រផេះ ត្រូវធ្វើយ៉ាងម៉េចទៀត។ «កូនត្រូវតោងគល់ឈើនេះ ឲ្យជាប់ ជាមួយនឹងក្រញ៉ាំដៃជើងរបស់កូន (...) ឬបើកូនមិនធ្លាប់ទេ ចាំមើលម្ដាយតោងឡើង ឲ្យមើលជាមុនសិន» និងបន្ទាប់ពីការសាកល្បង ជាច្រើនដងនោះមក កូនស្ការប្រផេះបានសម្រេចឡើងដើមឈើមួយនេះ ជាមួយនឹងក្រញ៉ាំជើងរបស់វា ដោយខ្លួនឯង៕