Posts tagged as "Animaux"

កំហឹង​សង​សឹក​របស់​ទន្សាយ ទៅ​លើសត្វ​​ពស់ ព្រោះ​សម្លាប់​កូន

ទឹកចិត្តជាម្ដាយ មិនមានដែនកំណត់ទេ នៅក្នុងលោកយើងនេះ ទោះជាមនុស្ស ឬសត្វក៏ដោយ។ ភស្ដុតាង​ជា​រូបភាពនេះ បានបង្ហាញយ៉ាងច្បាស់ ពីការសងសឹងរបស់សត្វទន្សាយមួយក្បាល បន្ទាប់ពីវាបានដឹងថា កូន​របស់វាទាំងពីរក្បាល ត្រូវបានសត្វពស់រួមរឹតសម្លាប់ ប្រុងនឹងយកមកធ្វើចំណីរួច។

ដំបូងឡើយ ទន្សាយជាម្ដាយ បានដឹងភ្លាមថា កូនទាំងទ្វេររបស់វា បានស្លាប់អស់ហើយ រួចប្រើជើងរបស់​វា​ធាក់សត្វពស់ ពីរជើងយ៉ាងធ្ងន់។ រីឯសត្វពស់វិញ ដឹងខ្លួនថា មិនអាចទប់ទល់នឹងរន្ទះជើង របស់សត្វទន្សាយ​ធំ​នេះបាន ក៏បានវាចេញ ទំនងចង់គេច។ ប៉ុន្តែការវាយប្រហារ របស់ទន្សាយជាម្ដាយ មិនបានព្រលែងសត្វពស់ ឲ្យចេញទៅវិញដោយងាយៗ នៅពេលដែលយុត្តិធម៌មិនទាន់បានរកឃើញ សម្រាប់កូនខ្លួននោះឡើយ។

វីដេអូត្រូវបានបង្ហោះ នៅលើគេហទំព័រចែករំលែកវីដេអូ កាលពីថ្ងៃទី១៨ ខែមិថុនានេះ តែមានមនុស្សចុច ចូល​ទៅអបអរជ័យជំនះ ដ៏អភ័ពរបស់សត្វទន្សាយ ដល់ទៅជាង៩លាននាក់ហើយ៕

«នាង​បាន​ស្រាត​ខោ ហើយ​ហៅ​ឆ្កែ​ឲ្យ​លិត​ប្រដាប់​ភេទ»

«នាង​បាន​ស្រាត​ខោ ហើយ​ហៅ​ឆ្កែ​ឲ្យ​លិត​ប្រដាប់​ភេទ»

យុវតីម្នាក់ដែលរស់នៅ ក្នុងក្រុង ប្រេដេនតោន (Bradenton) ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ត្រូវបានចោទ​ប្រកាន់ ថាប្រព្រឹត្តិទង្វើមិនគប្បី ទៅលើសត្វ។ នាង អាសឡី មីល័រ (Ashley Mille) អាយុ១៨ឆ្នាំ បានថតរូប​ដោយ​ខ្លួន​នាង នៅពេលដែលនាងមានទំនាក់ទំនងផ្លូវភេទ ជាមួយនឹងសត្វឆ្កែរបស់នាង ដែលមានឈ្មោះថា «មុខពីរ (2-face)»។ ហើយគឺដោយសារតែរូបថត នៅក្នុងទូរស័ព្ទរបស់នាង មីល័រ នេះហើយ ដែលអ្នកស៊ើប​អង្កេត របស់អាជ្ញាធរបានរកឃើញ នូវទង្វើហួសនិស្ស័យនេះ។

សារព័ត៌មានអាមេរិកប្រចាំតំបន់ «The Smoking Gun» បានស្រង់ការអះអាង របស់សាក្សីជាច្រើន មក​រាយការណ៍​ថា នៅក្នុងរយៈពេល៥ឆ្នាំ នាង អាសឡី មីល័រ បានបង្រៀនឲ្យឆ្កែ «pitbull» ឲ្យលិតប្រដាប់ភេទ​របស់នាង។ នាង អាសឡី ថែមទាំងបានសារភាពថា នាងបានប្រព្រឹត្តិទង្វើ ដូចគ្នានេះ ជាមួយនឹងឆ្កែពូជ «rottweiler» ដែលនាងធ្លាប់ចិញ្ចឹម មុនឆ្កែ «មុខពីរ» នេះផងទៀត។

[...]

ភ្ញាក់​ព្រើត! ហោះ​ឡើង​ដល់​លើ ស្រាប់​តែ​ឃើញ​ឆ្មារ​មួយ​ក្បាល...

វីដេអូនេះបានបង្កការអស់សំណើច ដល់ទស្សនិកជនគ្រប់ៗគ្នា ដែលបានទស្សនា។ តាមគម្រោង យន្ដហោះ​កំសាន្ដនេះ ត្រូវបានអនុញ្ញាត ឲ្យមានអ្នកដំណើរតែម្នាក់ទេ បន្ថែមពីលើអ្នកបើកបរម្នាក់ ដែលចាំបាច់ត្រូវបញ្ជា​យន្ដហោះនេះ។ ប៉ុន្តែនៅពេលយន្ដហោះ បានហោះឡើងទៅដល់ក្នុងលំហអាកាស ស្រាប់តែអ្នកដំណើរ​ម្នាក់​ទៀត បានបង្ហាញខ្លួនមកដែរ ទោះខ្លួនគ្មាន«សំបុត្រ» សម្រាប់ជើងហោះហើរនេះក៏ដោយ។

ដាក់បង្ហោះកាលពីថ្ងៃអាទិត្យនេះ ដោយសមាជិកម្នាក់ នៃក្លិប «ULM 16-34» ដែលធ្វើអាជីវកម្ម ជាមួយ​យន្ដហោះ​​កំសាន្ដ នៅក្រុង គូរូ (Kourou) ក្នុងដែនដី ហ្គីយ៉ាន (Guyane ទឹកដីបារាំងនៅទ្វីបអាមេរិកខាង​ត្បូង) វីដេអូ​នេះ បានទទួលការចុចចូលមកទស្សនា ប្រមាណជាង១៣លានដងហើយ។ បន្ទាប់ពីបានឃើញ​អតិថិជន ដែល​មិន​មានសំបុត្រ ជិះដោយខុសច្បាប់ នៅក្នុងយន្ដហោះដូច្នេះ អ្នកបើកបរចាំបាច់ ត្រូវបង្ហោះយន្ដហោះ ឲ្យ​ចុះ​មក​ចត​​វិញ ដើម្បី​យកអតិថិជនមួយក្បាលនេះ ឲ្យត្រឡប់មកនៅលើដី។

[...]
អាជ្ញាធរ​ចិន​រិប​អូស​សាច់​ ១សែន​តោន ដែល​ទុក​កក​តាំង​ពី​៤០ឆ្នាំ

អាជ្ញាធរ​ចិន​រិប​អូស​សាច់​ ១សែន​តោន ដែល​ទុក​កក​តាំង​ពី​៤០ឆ្នាំ

«ខ្ញុំសឹងតែធ្លាយកំអួតចេញមក នៅពេលដែលបើកទ្វាដំបូង ដោយសារតែក្លិនបានភាយ ធ្វើឲ្យ​ពិបាក​ទ្រាំមែន​ទែន» នេះជាការថ្លែងឡើង របស់អ្នកស៊ើបអង្កេតចិនមួយរូប កាលពីថ្ងៃពុធ បន្ទាប់ពីអ្នកស៊ើប​​អង្កេត​រូប​នេះ បាន​បើកទ្វាផ្ទះធម្មតាមួយ ក្នុងខេត្តហួណាន ភាគខាងត្បូងនៃប្រទេស។

សារព័ត៌មានចិន បានចេញផ្សាយព្រោងព្រាត ពីករណីដ៏សម្បើមអស្ចារ្យនេះ។ និយាយឲ្យខ្លីមក អាជ្ញាធរ​ចិន​បានអះអាងថា ខ្លួនបានរិបអូសសាច់សត្វ ប្រមាណជា១សែន (១០០ ០០០) តោន ពីទីកន្លែងនោះ ដោយ​មាន​សាច់សត្វមួយចំនួន ត្រូវបានទុកឲ្យកក តាំងពី៤ទសវត្សន៍មកហើយ។

សាច់សត្វនោះ មានដូចជាស្លាបមាន់ សាច់គោ សាច់ជ្រូក ... ដែលសុទ្ធសឹងជាទំនិញ ដែលមានតម្លៃ​ប្រមាណ​ជា ៥០០លានដុល្លា ត្រូវបានរកឃើញ បន្ទាប់ពីអាជ្ញាធរបានបើកយុទ្ធនាការបង្ក្រាប ជាទ្រង់ទ្រាយធំ​មួយ កាល​ពី​ពេលថ្មីៗនេះ។ យ៉ាងហោចណាស់ ក្រុមអ្នកជួញដូរសាច់សត្វទាំងនេះ ចំនួន១៤ក្រុម កំពុងរងការ​ស្វែង​រក​​ចាប់​ខ្លួន [...]

ក្ដាម«ក្រហម» នាំ​គ្នា​មក​បង្កក​ខ្លួន នៅ​លើ​ឆ្នេរ​កាលីហ្វ័នី !

ក្រុមក្ដាម រាងដូចបង្កងសមុទ្រ ដែលគេឲ្យឈ្មោះថា ជា«ក្ដាមក្រហម»នោះ  បានឡើងមកបង្កកខ្លួន និងបន្ទាប់​មកបានងាប់ នៅលើឆ្នេរភាគខាងត្បូង នៃរដ្ឋកាលីហ្វ័រនី សហរដ្ឋអាមេរិក។ អ្នកវិទ្យាសាស្ត្រមួយរូប ពីសកល​វិទ្យាល័យកាលីហ្វ័រនី អ្នកស្រី លីនស៊ី សាឡា () បានថ្លែងឲ្យដឹងពីហេតុការណ៍នេះថា៖ «វាពិតជាបណ្ដាល មក​ពីការឡើងកម្ដៅ នៅក្នុងទឹក»។

បើតាមធម្មតា ក្រុមក្ដាមក្រហម ដែលមានប្រវែងប្រមាណជា ពី២,៥ ទៅ៧,៥សង់ទីម៉ែត្រទាំងនោះ ចូលចិត្ត​រស់​នៅ ក្នុងសមុទ្រ កាលីហ្វ័រនីខាងក្រោម នៃប្រទេសម៉ិចសិក។ ប៉ុន្តែហេតុការណ៍ ឡើងមកបង្កកខ្លួន នៅ​លើ​គោក របៀបនេះ មិនដែលកើតមានពីមុនមកទេ៕



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...