Posts tagged as "Animaux"

ទើប​នឹង​រក​ឃើញ​ពស់​ថ្លាន់​«យក្ស»​មួយ​ទៀត នៅ​ប្រេស៊ីល

ទើប​នឹង​រក​ឃើញ​ពស់​ថ្លាន់​«យក្ស»​មួយ​ទៀត នៅ​ប្រេស៊ីល

ពស់ថ្លាន់យក្សមួយក្បាល ទើបនឹងត្រូវបានគេប្រទះឃើញ កាលពីសប្ដាហ៍មុន នៅក្នុងការដ្ឋានសាងសង់មួយ ស្ថិត​ក្នុងក្រុង «Altamira» ភាគកណ្ដាល​នៃប្រទេសប្រេស៊ីល។ សារព័ត៌មានអង់គ្លេស «Daily Mail» បាន​រាយការណ៍​ថា ពស់ថ្លាន់នោះ មានប្រវែងប្រមាណជា១០ម៉ែត្រ និងមានទម្ងន់ប្រមាណជា ៤០០គីឡូក្រាម។ ប្រវែង​និង​ទម្ងន់នេះ ក៏ត្រូវបានសារព័ត៌មានចិន «People's Daily» រាយការណ៍ដូចគ្នាដែរ។

វាត្រូវបានប្រទះឃើញ បន្ទាប់ពីកម្មការបានដាក់​ម្សៅបំផ្ទុះដី នៅក្នុងការដ្ឋាននោះ។ កម្មករបាននិយាយថា អង្កត់ផ្ចិត​(ទទឹង)​​​របស់​ពស់​ថ្លាន់យក្ស មានប្រវែងដល់ទៅ១ម៉ែត្រ។

បន្ទាប់ពីដំណឹងខាងលើ និងរូបភាពនៃសាកសពពស់ ត្រូវបានផ្សព្វផ្សាយរួច ក្រុមអ្នកស្រឡាញ់ និងអភិរក្ស​សត្វ​ព្រៃ បានបន្ទោសក្រុមកម្មករយ៉ាងខ្លាំង ដែលបានព្យាយាមសម្លាប់សត្វ ដ៏កម្រមួយក្បាលនេះ [...]

ឆ្កែសុទ្ធ? តែ​ជា​ឆ្កែ​ដែល​មាន​សំណាង​ជាង​គេ ក្នុង​លោក!

រាប់ថាជាសត្វឆ្កែ ដែលមានសំណាងជាងគេក្នុងលោក។ ហេតុអ្វី? ព្រោះវាដើរវង្វេងចូលក្នុងផ្លូវរថយន្ដប្រណាំង នៅមុនពេល​រថយន្ដ​ប្រណាំង​«ផ្ដាច់ព្រលឹង»មួយ ហៀបនឹងបើកមកដល់។ អ្នកដែល​បាន​ឃើញ​​ហេតុការណ៍​​នេះ ចង់​ចូលទៅដេញ​វាចេញណាស់ តែប្រថុចញ៉ុចពេក​ហើយ ខណៈគេឮសូរសន្ធឹករថយន្ដ បានបើកមក​ដល់​​រួច​​ជា​​ស្រេច។

រឿងរ៉ាវបានកើតឡើង នៅក្នុងការប្រណាំងរថយន្ដផ្ដាច់ព្រលឹង ក្នុងក្រុង «Codasur» នៃប្រទេសបូលីវី (ទ្វីប​អាមេរិកខាងត្បូង) កាលពីចុងខែកន្លងទៅ។ នៅក្នុងវីដេអូខាងលើនេះ គេក៏បានឃើញដែរ ថាសុនខ​បាន​ងាក​ឆ្វេង​ស្ដាំ ដោយហេតុមនុស្សនៅក្បែរនោះ បានស្រែកដេញវាចេញ ប៉ុន្តែគ្មាននរណាម្នាក់ហ៊ានចូល ទៅដេញ​វា​ដោយ​ផ្ទាល់​ទេ ដោយហេតុរថយន្ដប្រណាំង ជិតមកដល់។

ប៉ុន្តែនៅពេល​ដែលរថយន្ដ បើកមកដល់មុនឆ្កែនេះបន្តិច ស្ថានភាពផ្លូវបានធ្វើឲ្យរថយន្ដ ហោះឡើងខ្ពស់ផុត​ពីកំពស់ឆ្កែ និងមិនបានប៉ះរោមឆ្កែ សូម្បីតែបន្តិចឡើយ។ អ្នកបើករថយន្ដប្រណាំងនោះ គឺលោក [...]

ស្ត្រី«មនុស្សព្រៃ» បាន​ត្រឡប់​ទៅ​ជួបជុំ​គ្រួសារ​ខ្លួន​វិញ​ហើយ

ស្ត្រី«មនុស្សព្រៃ» បាន​ត្រឡប់​ទៅ​ជួបជុំ​គ្រួសារ​ខ្លួន​វិញ​ហើយ

«យើងបានឲ្យនាង ត្រឡប់ទៅ​ជាមួយ​ឪពុក​ជាតិ​វៀតណាម​របស់​នាង​វិញហើយ។ គ្រួសារទាំងសងខាង សុទ្ធ​តែ​បាន​បង្ហូរទឹកភ្នែក ដោយឃើញនាង បានជួបជុំជាមួយគ្រួសារខ្លួនវិញ។» នេះជាការលើកឡើង របស់លោក រចំ ខាំភី ដែលបានចាត់ទុកស្ត្រី«មនុស្សព្រៃ» ថាជាបងស្រីរបស់ខ្លួន ឈ្មោះ រចំ ភ្ញៀង ដែលបានបាត់ខ្លួន តាំង​ពី​១៨ឆ្នាំ​មុន។

ឪពុក​របស់លោក រចំ ខាំភី គឺលោក សល់ លូ បានជឿជាក់ កាលពីពេលលោកនៅមានជីវិតថា ស្ត្រី​«មនុស្ស​ព្រៃ» ថា​ជា​កូនស្រីច្បងរបស់លោក ដែលបានបាត់ខ្លួន នៅពេលដែលនាងតូច បានចេញទៅឃ្វាលក្របី ក្នុង​ទសវត្សន៍​ឆ្នាំ៨០។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីដើមឆ្នាំ២០០៧ ខណៈពេលស្ត្រី​«មនុស្សព្រៃ» ដែលមាន​រូបរាង​ប្រឡាក់កខ្វក់ និងគ្មានខោអាវជាប់ខ្លួន បានចេញពីព្រៃ ហើយបានចូលមកលួច​ចំណីអាហារអ្នកស្រុក នៅ​ក្នុង​ខេត្តរតនគីរី។ សាក្សីដែលបានឃើញនាងដំបូង បាននិយាយថា [...]

ឪពុក​ស្គាល់​តាម​ហ្វេសប៊ុក ថា​ស្ត្រី​មនុស្ស​ព្រៃ​រូប​នេះ​ជា​កូន​ខ្លួន នៅ​១០ឆ្នាំ​ក្រោយ

ឪពុក​ស្គាល់​តាម​ហ្វេសប៊ុក ថា​ស្ត្រី​មនុស្ស​ព្រៃ​រូប​នេះ​ជា​កូន​ខ្លួន នៅ​១០ឆ្នាំ​ក្រោយ

រឿងរ៉ាវបានកើតឡើង នៅឆ្នាំ២០០៧ នៅពេលដែលស្ត្រី វ័យជាង២០ឆ្នាំម្នាក់ ត្រូវបានពលរដ្ឋខ្មែររកឃើញ មាន​ខ្លួនប្រាណប្រឡាក់ប្រឡូក គ្មានសម្លៀកបំពាក់ និងបានដើរចេញពីតំបន់ព្រៃភ្នំមួយ ចូលមកលួចចំណីអាហារ របស់​អ្នក​ស្រុក​ក្នុងខេត្តរតនគិរី ភាគខាងជើងនៃប្រទេសកម្ពុជា។

ស្ត្រីវ័យក្មេងរូបនេះ ត្រូវបានបណ្ដាជន និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ហៅនាងថា ជា«ស្ត្រីមនុស្សព្រៃ»។ គ្រួសារ​លោក សល់ លូ នៅក្នុងតំបន់ បានអះអាងនៅពេលនោះ ថាស្ត្រីមនុស្សព្រៃរូបនេះ ជាកូនស្រី​របស់​ខ្លួន​ឈ្មោះ «រចំ ភ្ញៀង» ដែលបានបាត់ខ្លួនទៅ តាំងពី១៨ឆ្នាំមុន ខណៈនាងបានចេញ ទៅឃ្វាលក្របី។ នាង «រចំ ភ្ញៀង» នៅ​តែ​បន្ត​រស់នៅ​ជាមួយគ្រួសារនោះ រហូតមកដល់សព្វថ្ងៃ។

តែកាលពីសប្ដាហ៍មុន ក្រុមគ្រួសារវៀតណាមមួយ មានសមាជិកប្រមាណជា១០នាក់ បានមកដល់ផ្ទះ​របស់​លោក សល់ លូ (ស្លាប់តាំងពីប៉ុន្មានឆ្នាំមុន) និងបានអះអាងថា នាង «រចំ ភ្ញៀង» ជាកូនស្រីរបស់ពួកគេ [...]

ជម្លោះ​ក្នុង​គ្រួសារ​បាន​បញ្ចប់​ទៅ ដោយ​ភាគី​ម្ខាង​ត្រូវ​​ខ្លា​ស៊ី!

ហ្វូងខ្លាបានខាំស៊ីសម្លាប់ស្ត្រីម្នាក់ និងធ្វើឲ្យរបួស ដល់ស្ត្រីម្នាក់ទៀត កាលពីថ្ងៃសៅរ៍ម្សិលម្ងៃនេះ នៅក្នុង​សួន​សត្វដ៏ធំមួយ ឈ្មោះ «Badaling Wildlife World» ស្ថិតនៅក្បែររដ្ឋធានីប៉េកាំង ប្រទេសចិន។ រឿងរ៉ាវ​​បាន​​កើត​ឡើង ដោយសារជម្លោះមួយ នៅក្នុងគ្រួសារនៃស្ត្រីទាំងពីរនាក់។ ប៉ុន្តែហេតុការណ៍ជម្លោះ បាន​បញ្ចប់​ទៅ ដោយ​ក្លាយទៅជារឿង ដ៏អាណោចអាធម និងដ៏សោកសៅបំផុត សម្រាប់ស្ត្រីទាំងពីរ។

សារព័ត៌មានអង់គ្លេស «The Telegraph» បានឲ្យដឹងថា បន្ទាប់ពីបានឈ្លោះគ្នា នៅក្នុងរថយន្ដរួច ស្ត្រី​​ម្នាក់​​បាន​ចុះ​ចេញ​ពី​រថយន្ដ ដើម្បីទៅជជែកតវ៉ា ជាមួយនឹងស្ត្រីម្នាក់ទៀត។ តែនាងមិនចូលទៅជជែក ក្នុងរថយន្ដ​ភ្លាមៗ​នោះ​ទេ រហូតនាងត្រូវបានខ្លាសង្គ្រប់ពីក្រោយ ចាប់អូសទាញចេញទៅ។ នៅចំពោះហេតុការណ៍នេះ ស្ត្រី​ម្នាក់​ទៀត បាន​ចេញមកពីក្នុងរថយន្ដ ដើម្បីទៅជួយនាង ប៉ុន្តែគឺស្ត្រី (ដែលចេញទៅក្រោយ) នេះហើយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...