Posts tagged as "Architecture"

គ្រឿង​យន្ដ​ទំងន់​៥៨០តោន​នេះ បង្កើត​ឡើង​សម្រាប់​សង់​ស្ពាន

នៅប្រទេសចិន គ្រឿងចក្រដ៏ធំមហិមា ហើយមានទំងន់ដល់ទៅ ៥៨០តោនមួយនេះ បានបញ្ចេញនូវ​សមត្ថភាព ដ៏ពិសេសរបស់វា ក្នុងការសាងសង់ស្ពាន ជាច្រើនរួចមកហើយ។ វីដេអូខាងលើនេះ ជារូបភាពបង្ហាញ ពីការ​សាង​សង់ស្ពាន ដើម្បីភ្ជាប់ទីក្រុង ចុងគីង (Chongqing) ទៅនឹងទីក្រុង វ៉ានចូវ (Wanzhou) ស្ថិតក្នុងខេត្ត ស៊ីឈ័ន (Sichuan ភាគខាងត្បូងប្រទេសចិន)។

យានយន្ដនេះ មានកំពស់១០ម៉ែត្រ និងមានបណ្ដោយប្រមាណជា ៩២ម៉ែត្រ។ វាអាចតម្លើងស្ពាន មួយ​កំណាត់​ម្ដងៗ ហើយអាចពន្លូតខ្លួនវា ពីសរសរមួយ ទៅកាន់សរសេរស្ពានមួយទៀត យ៉ាងមានប្រសិទ្ធិភាព៕

បាក់​ធ្លាក់​ជញ្ជាំង​សំយាប​ថ្ម​នៅ​ជាន់​ទី​ពីរ បង្ក​ការ​ភ្ញាក់​ផ្អើល

បាក់​ធ្លាក់​ជញ្ជាំង​សំយាប​ថ្ម​នៅ​ជាន់​ទី​ពីរ បង្ក​ការ​ភ្ញាក់​ផ្អើល

សំយាបផ្ទះ ដែលបានបាក់ធ្លាក់នេះ ស្ថិតនៅមុខផ្ទះលេខ ៧៥E2 នៅជាន់ទីពីរ ស្ថិតនៅតាមបណ្តោយ ផ្លូវ​លេខ​១០៧ ក្នុងសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ថា នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ដំបូងឡើយ គ្មានភ្លៀងខ្យល់អ្វី​ទាំងអស់ ស្រាប់តែមានសម្រិប ផ្ទុះចេញពីជញ្ជាំង បន្ទាប់មកអ្នកដំណើរ នៅតាមផ្លូវ មើលឃើញមានផ្ទាំងថ្ម ធ្លាក់ចុះមកជាបន្តបន្ទាប់។ ភ្លាមនោះៗ អ្នកនៅក្នុងផ្ទះ បាននាំកូនចៅរត់ប្រសាច ចេញពីក្នុងមកក្រៅផ្ទះ ខ្លាច​ថ្មបាក់រលំសង្កត់។ តែក្រោយ ពីការភ្ញាក់ផ្អើល ប្រមាណ៣០នាទី ទើបពលរដ្ឋទាំងនោះ ជឿជាក់ថា ផ្ទាំងថ្ម​សំយាប​ផ្ទះខាងលើ ឈប់ធ្លាក់មកទៀត។

អ្នកនៅជិតទីតាំងកើតហេតុ បានប្រាប់ឲ្យដឹងថា ផ្ទះមួយនេះ មានអាយុកាលចំណាស់​ណាស់ហើយ ជាពិសេស គឺនៅជាន់ទីពីរនេះតែម្តង។ នៅថ្ងៃកើតហេតុ គ្មានអ្នកណាម្នាក់ ធ្វើសកម្មភាពអ្វី ឬមានភ្លៀងខ្យល់ អ្វីខ្លាំងនោះ​ទេ។

អ្នករស់នៅម្តុំនោះ [...]

«វិស្វករ​ដែល​មិន​ចុះ​បញ្ជី មិន​អាច​ជា​វិស្វករ​"អាជីព"​ទេ»

«វិស្វករ​ដែល​មិន​ចុះ​បញ្ជី មិន​អាច​ជា​វិស្វករ​"អាជីព"​ទេ»

អគ្គលេខាធិការគណៈវិស្វករកម្ពុជា លោក លឹម សុថាវ បានថ្លែងឲ្យដឹងថា វិស្វករទាំងឡាយ ទាំងខ្មែរ និង​បរទេស ដែលបានចុះបញ្ជីការ នៅគណៈវិស្វករកម្ពុជា ទើបពួកគាត់ធ្វើការ ដោយស្របច្បាប់ ជាវិស្វករ​នៅ​កម្ពុជា​បាន ខណៈវិស្វករស្របច្បាប់ ជាជនបរទេស មានចំនួនត្រឹមតែ៤នាក់ ឯវិស្វករខ្មែរ មានចំនួនជិត​២០០០​នាក់ ប៉ុណ្ណោះ។

នៅក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥នេះ បន្ទាប់ពីសិក្ខាសាលាមួយ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ស្តីពី «សុវត្ថិភាពខ្សែកាបអគ្គិសនី សម្រាប់អនាគត ដើម្បីឲ្យកាន់តែមាន សុវត្ថិភាព» លោក លឹម សុថាវ អគ្គលេខាធិការគណៈវិស្វករកម្ពុជា បានអះអាងថា៖ «ក្រុមហ៊ុនណា ដែលទទួលយក​ជន​បរទេស មកធ្វើជាវិស្វករ ប្រចាំក្រុមហ៊ុនរបស់ខ្លួន ចាំបាច់ត្រូវតែនាំមកចុះបញ្ជី នៅគណៈវិស្វករកម្ពុជា។ បើមិន​ដូច្នោះទេ ទីមួយមិនស្របច្បាប់ ទីពីរយើងខាតបង់ថវិការរដ្ឋ។»

ការចុះបញ្ជីនេះ [...]

យក​យាន្ដ​អវកាស​ក្នុង​ភាពយន្ដ​អាមេរិក មក​សង់​ជា​អាគារ​ក្រុមហ៊ុន​

ជារឿងដែលកម្រមាន ព្រោះមនុស្សម្នាក់ ដែលមានអារម្មណ៍ឈ្លក់ នឹងរឿងភាគ ស្ដាត្រេក របស់អាមេរិក បានទប់ជើង​មិន​នឹង រហូតចង់ធ្វើរឿងនេះ ឲ្យទៅជាការពិត។ នេះជាករណីនាយកសហគ្រាស ជាតិចិនមួយរូប ដែលបានសម្រេចចិត្ត​ចំណាយ​ប្រាករាប់លាន ដើម្បីសាងសង់យាន្ដអវកាសមួយ នៅលើដី សម្រាប់ជាទីស្នាក់ការ របស់ក្រុមហ៊ុនខ្លួន។

គេហទំព័រ «Mashable» បានធ្វើសេចក្ដីរាយការណ៍ឲ្យដឹងថា យាន្ដអវកាសលើដី បានក្លាយជាទីស្នាក់ការធំ ក្នុងទីក្រុង ហ្វូចូវ (Fuzhou ភាគខាងកើតប្រទេសចិន) របស់ក្រុមហ៊ុន «NetDragon» ដែលមានជំនាញខាង អភិវឌ្ឍន៍ហ្គេម នៅតាម​អន្តរបណ្ដាញ និងកម្មវិធីកំព្យូទ័រ។ ការដ្ឋាន បានចាប់ផ្ដើមសាងសង់ដំបូង នៅក្នុងឆ្នាំ២០០៨ ហើយបានបញ្ចប់ទៅ នៅ​បួន​ឆ្នាំក្រោយមក និងបានចំណាយប្រាក់ ប្រមាណជា ១៦៩លានដុល្លា ត្រូវជា ១៤៣លានអ៊ឺរ៉ូ។

ដើម្បីឲ្យបុគ្គលិក កាន់តែមានអារម្មណ៍ ថាពួកគេធ្វើការ ក្នុងយាន្ដអាវកាសនោះ ទ្វាបិទបើកជាស្វ័យប្រវត្តិជាច្រើន [...]

«ស្ពាន​កញ្ចក់​ផ្ដាច់​ព្រលឹង» វែង​ជាង​គេ​ក្នុង​លោក!

តើស្ពានកញ្ចក់នេះ ពិតជាសម​នឹងរហស្សនាមរបស់វា «ផ្ដាច់ព្រលឹង»ឬទេ បើគេនិយាយ ពីភាពស្រៀវស្ងើបរបស់វានោះ? ស្ថិតក្នុងឧទ្យានជាតិ ឡុងហ្គាន (Longgang) ភាគនារតីនៃខេត្ត ចុងជីង (Chongqing កណ្ដាលប្រទេសចិន) ស្ពានកញ្ចក់នេះ សង់ជាលក្ខណៈថ្ពក់ខ្លួន នៅកំពស់១០១០ម៉ែត្រ លយចេញពីជញ្ជាំងភ្នំ ប្រមាណជា២៦,៦៨ម៉ែត្រ ដើម្បីទុកឲ្យអ្នកទៅ​កំសាន្ដ អាចដើរឆ្លងកាត់បាន។

តាមពិតទៅ ស្ពានកញ្ចក់នេះ មានឈ្មោះតាមសំនៀង ជាភាសាចិនហៅថា «Yuanduan» បកប្រែមកមានន័យថា «នៅ​ចុង​ពពក»។ ស្ពាននេះ មានប្រវែងវែងជាង ស្ពានកញ្ចក់ Skywalk ក្នុងតំបន់ Grand Canyon នៃសហរដ្ឋអាមេរិក។

បើតាមបុគ្គលិកបម្រើការ នៅក្នុងឧទ្យានជាតិ ឡុងហ្គាន បានឲ្យដឹង តាមសារព័ត៌មានក្នុងស្រុកមួយថា ស្ពានសម្រាប់​គយ​គន់ទេសភាព សម្រាប់អ្នកចង់បង្ក«អារម្មណ៍ស្ងើប»មួយនេះ អាចធន់នឹងខ្យល់ព្យុះ ឬការរញ្ជួយដី ដែលមានកម្រិត​ដល់​ទៅ ៨,០០ រិចស្ទ័រ៕

» សូមទស្សនារូបបន្ថែម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected].info
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...