ផ្ដាសាយបក្សី៖ មនុស្ស​ស្លាប់​ទី​បួន ពី​ក្នុង​១១​ករណី​នៅ​ចិន

ករណីស្លាប់ម្នាក់ទៀត ដោយសារជម្ងឺផ្ដាសាយបក្សី នៃមេរោគ H7N9 បានពញ្ញាក់អាជ្ញាធរចិន នៅក្រុងសៀងហៃ (Shanghai) នៅថ្ងៃព្រហស្បត្តិ៍ទី០៤ខែមិនា ដែលធ្វើអោយចំនួនអ្នកស្លាប់ កើនឡើងដល់បួននាក់ ពីក្នុងចំណោម១១ករណី ដែលបានឆ្លងជម្ងឺនេះ ក្នុងប្រទេស។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: April 06, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ករណីស្លាប់ម្នាក់ទៀត ដោយសារជម្ងឺផ្ដាសាយបក្សី នៃមេរោគ H7N9 បានពញ្ញាក់អាជ្ញាធរចិន នៅក្រុងសៀងហៃ (Shanghai) នៅថ្ងៃព្រហស្បត្តិ៍ទី០៤ខែមិនា ដែលធ្វើអោយចំនួនអ្នកស្លាប់ កើនឡើងដល់បួននាក់ ពីក្នុងចំណោម១១ករណី ដែលបានឆ្លងជម្ងឺនេះ ក្នុងប្រទេស។


សត្វមាន់ដែលឆ្លងជម្ងឺ ក្នុងប្រទេសម៊ិកស៊ិក រងចាំការយកទៅកម្ទេចចោល។

បុរសដែលបានរងគ្រោះដល់ជីវិតនេះ មកពីខេត្តជៀងស៊ូ (Jiangsu) មានអាយុ៤៨ឆ្នាំ និងប្រកបមុខរបរជាអ្នកដឹកមាន់ទា។ មនុស្សបីនាក់ ក្នុងចំណោមអ្នកស្លាប់ទាំងបួន បានកើតមាននៅក្នុងទីក្រុងសៀងហៃ ដែលជាទីក្រុងសេដ្ឋកិច្ចដ៏ធំ​មួយ​របស់​ប្រទេស។ អាជ្ញាធរក្រុងនេះ បានប្រកាសពីករណីស្លាប់ចំនួនពីរដំបូង ខណៈករណីស្លាប់ដទៃទៀត ត្រូវបានប្រកាសដោយ​អាជ្ញាធរតំបន់ហ្សេជៀង (Zhejiang) ស្ថិតនៅជាប់នោះ។

សូបបញ្ជាក់ថា ពីមុនមក មេរោគប្រភេទ H7N9 មិនដែលលេចមកចម្លងមកដល់មនុស្សយ៉ាងដូច្នេះទេ ដែលខុសពីមេរោគ H5N1។

អ្នកជំនាញ បានសង្កត់ធ្ងន់ពីភាពសំខាន់ដែលកំណត់ប្រភពនៃការរីករាលដាល និងរបៀបនៃការចម្លងមកមនុស្ស របស់​មេរោគនេះ ខណៈអ្នកជម្ងឺជាច្រើន សុទ្ធតែមានការប៉ះពាល់ដោយផ្ទាល់ ជាមួយនឹងសត្វស្លាប។

អង្គការសុខភាពពិភពលោក នៅថ្ងៃពុធទី០៣ខែមេសា បានបញ្ជៀសនូវ គ្រោះថ្នាក់ដែលឈានទៅដល់ជម្ងឺឆ្លង ដោយសារ​តែគេរកមិនទាន់ឃើញ ពីការចម្លងជម្ងឺនេះ រវាងពីមនុស្សទៅមនុស្ស។ អាជ្ញាធរសុខាភិបាលនៃទីក្រុងសៀងហៃ ក៏បាន​អះអាងដូចគ្នាដែរ ថាគ្មាននរណាម្នាក់ ដែលធ្លាប់ប៉ះពាល់អ្នកជម្ងឺ បានបង្ហាញពីអាការៈថា មានមេរោគនេះឆ្លង​មកខ្លួន​នោះ​ទេ។

សារព៏ត៌មាន ចិនថ្មី បានធ្វើសេចក្ដីរាយការណ៍ មកដែរថា មានអ្នកជម្ងឺស្លាប់ នឹងមេរោគ H1N1 នៅប៉ែកកណ្ដាល់ នៃខេត្ត ហ៊ូណាម (Hunan)។

ជម្ងឺផ្ដាសាយ H1N1 មួយប្រភេទទៀត ឬអាចហៅបានម្យ៉ាងទៀតថា ជម្ងឺផ្ដាសាយជ្រូក បានរីករាលដាលយ៉ាងខ្លាំង របៀប​ជាជម្ងឺឆ្លង កាលពីឆ្នាំ២០០៩ និង២០១០ នៅក្នុងប្រទេសម៊ិកស៊ិក ធ្វើអោយមនុស្សច្រើនរយអ្នក បានស្លាប់។ ប៉ុន្តែជម្ងឺនេះ មិនសូវមានគ្រោះថ្នាក់ធ្ងន់ធ្ងរប៉ុន្មាននោះទេ សម្រាប់ពិភពលោក ប្រើប្រៀបធៀបទៅនឹងជម្ងឺ ដែលភ្នាក់ងារចម្លង សុទ្ធតែ​ជាសត្វស្លាបហើរបាននោះ៕

------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...