បាល់ទាត់៖ ការ៉ែត ប៊េល រង​របួស ខណៈ​ក្រុម​ទតិនហេម ទទួល​ពិន្ទូ​ស្មើ

ខ្សែបម្រើ ប៊េល ដែលមានទម្រង់លេងល្អដាច់គេក្នុងរដូវកាលនេះ បានរងការឈឺចាប់ជើងយ៉ាងខ្លាំង ក្រោយពេលមាន​ការប៉ះទង្គិច ជាមួយនឹងកីឡាករ ដេវ៊ីដ ដេចិន (David Degen) នៅចុងម៉ោងបង្គ្រប់បន្ថែម នាកីឡាដ្ឋាន វាយហាតឡែន (White Hart Lane) និងត្រូវបានក្រុមគ្រូពេទ្យជាច្រើននាក់ ទៅជួយពិនិត្យអាការៈរបស់គាត់ភ្លាមៗ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 05, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករឆ្នើមរបស់ក្រុមមាន់ខ្នាយមាស ទតិនហេម ហតស្ពឺ (Tottenham Hotspur) ការ៉ែត ប៊េល (Gareth Bale) បានរង​ការឈឺចាប់ និងរបួសជង្គង់ធ្ងន់ធ្ងរ ក្នុងការប្រកួតស្មើ ២-២ ជាមួយនឹងក្រុម អេហ្វស៊ី បាស្ស៊ែល (FC Basel) ពានរង្វាន់​អ៊ឺរ៉ូ​ផាលីក វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ ជើងទី១ កាលពីថ្ងៃព្រហស្បត៏កន្លងទៅ។


កីឡាករ ការ៉ែត ប៊ែល របស់ក្រុមទតិនហេម។

ខ្សែបម្រើ ប៊េល ដែលមានទម្រង់លេងល្អដាច់គេក្នុងរដូវកាលនេះ បានរងការឈឺចាប់ជើងយ៉ាងខ្លាំង ក្រោយពេលមាន​ការប៉ះទង្គិច ជាមួយនឹងកីឡាករ ដេវ៊ីដ ដេចិន (David Degen) នៅចុងម៉ោងបង្គ្រប់បន្ថែម នាកីឡាដ្ឋាន វាយហាតឡែន (White Hart Lane) និងត្រូវបានក្រុមគ្រូពេទ្យជាច្រើននាក់ ទៅជួយពិនិត្យអាការៈរបស់គាត់ភ្លាមៗ។

គ្រូបង្វឹកក្រុមស្ពឺ លោក អេនដ្រេ វីឡាសបូអាស (Andre Villas-Boas) បានប្រាប់ដល់ ប៊ីប៊ីស៊ី ស្ពត (BBC Sport) ថា «គាត់​បានរមួលជង្គង់ ហើយវាពិតជាមានការឈឺចាប់ខ្លាំង ប៉ុន្តែខ្ញុំសង្ឃឹមថា វាមិនមែនជារឿងអាក្រក់នោះទេ»។

ប៊េល បានរកគ្រាប់បាល់បញ្ចូលទីបាន ២៧គ្រាប់ ឲ្យក្លឹប និងប្រទេសរបស់គាត់ ក្នុងរដូវកាលនេះ។ បើសិនជា​ខ្សែបម្រើ​ជម្រើសជាតិអង់គ្លេសខាងលិចរូបនេះ ត្រូវអវត្តមានរយះពេលយូរនោះ វាអាចជារឿងដ៏អាក្រក់សំរាប់ក្រុមស្ពឺ ព្រោះក្រុម​នេះកំពុងតែប្រកួតប្រជែងយកដំណែងកំពូលទាំង៤ ក្នុងតារាងព្រីមែលីក (Premier League) ដើម្បីមានសិទ្ធ​លេង​ឆែមពានលីក (Champions League) នារដូវកាលក្រោយ។

ក្រុមរបស់លោក វីឡាសបូអាស បច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៣ ហើយនៅពីលើក្រុមតោខៀវ ឆែលស៊ី (Chelsea) ដែលឈរនៅចំណាត់ថ្នាក់លេខ៤ ចំនួន២ពិន្ទុ។ ស្ពឺ នឹងត្រូវជួបជាមួយនឹងក្រុម ដែលកំពុងតែឡើងជើង អេវើតុន (Everton) នៅថ្ងៃអាទិត្យនេះ។

ការរបួសរបស់កីឡាករ ការ៉ែត ប៊េល ជាពេលមួយដ៏សោកសៅរបស់ក្រុមស្ពឺ ដែលក្រុមមួយនេះ ចាប់ផ្តើមលេងមិនបានល្អ ហើយថែមទាំងឲ្យក្រុមម្ចាស់ជើងឯកស្វីស នាំមុខមុន ២គ្រាប់ ប៉ុន្តែក្រោយមក ទើបវាយបកតាមបានស្មើមកវិញ។

ខ្សែបម្រើស្លាបឆ្វេង វ៉ាឡិនធីន ស្តុកឃើ (Valentin Stocker) រកគ្រាប់បាល់ទី១ ឲ្យក្រុម បាស្ស៊ែល បានសម្រេចនៅនាទី ទី៣០ ហើយ៥នាទីបន្ទាប់ទៀត កីឡាករខ្សែបម្រើ ហ្វាប៊ែន ហ្វ្រេ (Fabian Frei) បានប្រើក្បាល ឲ្យបាល់ចូលទី បានមួយ​គ្រាប់ថែមទៀត។

ខ្សែប្រយុទ្ធសញ្ជាតិតូកូ អេម៉ាញ៉ូអែល អាដេបាយ័រ (Emmanuel Adebayor) របស់ក្រុមស្ពឺ តាមបាន១គ្រាប់មកវិញ នៅនាទី ទី៤០ និងកីឡាករ ខ្សែបម្រើ កីលហ្វី ស៊ីកាដសិន (Gylfi Sigurdsson) រកគ្រាប់បាល់តាមបានស្មើនៅនាទី ទី៥៨ ដែលជា​ការទាត់ពីចម្ងាយ ហើយបានធ្វើឲ្យបញ្ចប់ការប្រកួត ក្រុមទាំង២ស្មើគ្នា៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...