មនុស្សយន្ដជប៉ុន ដែលកក់សក់ ដៃបួន
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: August 09, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើអ្នកមានអារម្មណ៍ធុញទ្រាន់នឹង ធូលី កំដៅថ្ងៃ ឬក៏ទឹកភ្លៀង ដែលចេះតែធ្វើអោយ សក់របស់លោកអ្នកប្រលាក់ប្រឡូក ជារៀងរាល់ពេលនោះ? ហើយលោកអ្នក ធុញទ្រាន់ណាស់ ដែលលោកអ្នកត្រូវយកដៃ មកកក់សក់ប្រលាក់នេះរាល់ពេល ហើយដូចជាមិនបាន ជួយបន្ថូរអារម្មណ៍របស់លោកអ្នកសូម្បីបន្ដិចសោះ។ ដូច្នេះ សូមអញ្ជើញសាកល្បងជាមួយនឹង មនុស្សយន្ដនេះម្ដងមើល ដែលទើបនឹងបង្កើតឡើងថ្មីៗ ដោយក្រុមហ៊ុនប៉ាណាសូនិក (Panasonic) របស់ប្រទេសជប៉ុន។ មនុស្សយន្ដនេះចេះកក់សក់ និងចេះធ្វើសសៃរ (Massage) អោយក្បាលអតិថិជនរបស់វា យ៉ាងចំណាន។
រូបភាព មនុស្សយន្ដ ដែលនៅខាងលើក្បាលកៅអី នៅរងចាំកក់សក់លោកអ្នក។
មនុស្សយន្ដនេះ ស្ថិតនៅក្នុងប្រទេសមនុស្សយន្ដ ដែលចេះផ្ដល់អត្ថប្រយោជន៍ អោយអ្នកប្រើប្រាស់របស់វា។ តែមើលទៅ មនុស្សយន្ដនេះ ច្បាស់ជានឹងធ្វើអោយក្រុមអ្នកធ្វើការ ជាជាងអ៊ុតសក់ កាត់សក់ ក្ដៅក្រហាយ ច្រណែនមិនតិចទេ។ វាមាន ដៃពីរ ហើយដៃនីមួយៗ មានម្រាម ១២ (ស្មើនឹងដៃមនុស្សយើង ជាងពីរដង ដូច្នេះដៃទាំងពីររបស់វា ស្មើនឹងដៃមនុស្ស យើង ជិតប្រាំដងឯណោះ) ដែលអាចលាងសំអាត សក់អតិថិជនរបស់វា យ៉ាងពេញចិត្ត ជាទីបំផុត។ រាល់ពេលកក់សក់ ម្ដងៗ មនុស្សយន្ដដ៏ឆ្លាត ប្រើរយះពេលប្រមាណជា ១៥នាទី ដែលក្នុងនោះ ក៏មានរាប់បញ្ចូលផងដែរ នូវការធ្វើសសៃរ ក្បាល ដើម្បីអោយអតិថិជន បានបន្ធូរអារម្មណ៏ជាមួយនឹងវា។
អ្នកបង្កើតមនុស្សយន្ដនេះ គិតថា នឹងអាចប្រើប្រាស់វា ជាពិសេស នៅក្នុងមន្ទីពេទ្យថែមទៀត។ សូមអញ្ជើញទស្សនាខ្សែរ វីដេអូនេះ ដែលចេញផ្សាយជាផ្លូវការដោយ ប៉ាណាសូនិក ដូចតទៅ៖
-------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ភ្នំពេញ ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ