Posts tagged as "François Fillon"

បារាំង៖ សង្គ្រាមប្រធានបក្សនយោបាយស្ដាំនិយម កូប៉េ និងហ្វីយ៉ុង

បារាំង៖ សង្គ្រាមប្រធានបក្សនយោបាយស្ដាំនិយម កូប៉េ និងហ្វីយ៉ុង

បន្ទាប់ពីចាញ់ឆ្នោតគណបក្សឆ្វេងនិយម ទាំងពេលជ្រើសរើសប្រធានាធិបតី និងតំណាងរាស្រ្តកន្លងមក គណបក្សស្ដាំនិយម​បារាំង​ថ្ងៃនេះ កំពុងឆ្លងកាត់នូវសង្គ្រាមផ្ទៃក្នុងមួយ ដែលអាចនឹងឈានទៅរកការបែកបាក់ដ៏ធំមួយ ក្នុងបក្សនយោបាយនេះ ហើយថែម​ទាំងបាន​នាំមក នូវរូបភាពដ៏អាក្រក់ ដល់ពិភពអ្នកនយោបាយ នៃប្រទេសប្រជាធិបតេយ្យមួយនេះទៀតផង។

 
លោក ហ្សង់ ហ្វ្រង់ស៊័រ កូប៉េ និងលោក ហ្វ្រង់ស៊័រ ហ្វីយ៉ុង។ រូបថត របស់គណបក្ស UMP។

លោកហ្រ្វង់ស៊័រ ហ្វីយ៉ុង (François Fillon) អតីតនាយករដ្ឋមន្ត្រី សម័យប្រធានាធិបតី នីកូឡា ស្សាកូហ្សី (Nicolas Sarkozy) បាន​ទាមទារកាលពីល្ងាចថ្ងៃពុធទី២១វិច្ឆិកា អោយគេរាប់បញ្ចូលនូវសម្លេងឆ្នោត នៃមណ្ឌលចំនួន៣ [...]

ខួប ១០០ថ្ងៃដំបូង នៃតំណែងប្រធានាធិបតី របស់លោកហូឡង់

ខួប ១០០ថ្ងៃដំបូង នៃតំណែងប្រធានាធិបតី របស់លោកហូឡង់

លោកហ្វ្រង់ស៊័រ ហូរឡង់ បានឈានជើងចូលដល់ថ្ងៃទី ១០០ហើយ បើគិតពីតំណែងប្រធានាធិបតីបារាំងសព្វថ្ងៃ។ លោក បានប្រកាន់យកជំហរមួយបែបទស្សនវិជ្ជា មកដាក់ក្នុងអាជីបនយោបាយរបស់លោក គឺរូបភាពធម្មតា ដែលមានលក្ខណៈ ផ្ទុយស្រឡះមួយ ពីប្រធានាធិបតីផុតតំណែង លោកនីកូឡា ស្សាកូហ្សី។ តែបើតាមការស្ទង់មតិថ្មីៗ ធ្វើឡើងពិសេសសំរាប់ សារពត៌មានប្រកាន់ស្ដាំ របស់ប្រទេសបារាំងមួយឈ្មោះ ឡឺ ហ្វីហ្គារូ បានធ្វើអោយគេជឿជាក់ថា លោកហ្វ្រង់ស៊័រ ហូឡង់ ត្រូវតែពន្យល់ប្រជាជនបារាំង ដែលមានចំនួនរហូតដល់ទៅ៥៤% អោយដឹងពីទឹកចិត្តមោះមុតរបស់លោក ក្នុងការកាន់កាប់ ស្ថានការណ៍នានា បានច្រើនជាងនេះ។


លោកប្រធានាធិបតីបារាំង នៅមាត់សមុទ្រ ពេលដែលលោកចេញទៅវិសមកាល។

តាមការស្ទង់មតិនោះ [...]

នីកូឡា សារកូស្សី បរាជ័យខាងចរិកឬកពា ច្រើនជាងនយោបាយ

នីកូឡា សារកូស្សី បរាជ័យខាងចរិកឬកពា ច្រើនជាងនយោបាយ

ក្រោយពីទទួលសំលេងឆ្នោតគាំទ្រ នៅក្រោមលោកហ្រ្វង់ស័រ ហូឡង់ François Hollande នៅក្នុងការបោះឆ្នោត កាលពីថ្ងៃ អាទិត្យទី៦​ ខែឧសភានេះ លោកនីកូឡា​ សាកូហ្សី Nicolas Sarkozy ត្រូវបានគេមើលឃើញថា មិនមានភាពជោគជ័យទេ ក្នុងការបញ្ចុះបញ្ចូលអស់ជាច្រើនខែ ប្រជាអ្នកបោះឆ្នោតបារាំង អោយបែរមកបោះឆ្នោតគាំទ្រគាត់វិញនោះ។ បន្ថែមពីលើ ខ្សែរបន្ទាត់នយោបាយរបស់គាត់​ ដែលគេមិនសូវចង់បាន​នោះ ប្រជាអ្នកបោះឆ្នោតបារាំង តាមទំនងមើលទៅ ដូចជាមិនចង់ ឃើញមនុស្សដូចគាត់នៅក្នុង ថានៈជាប្រធានាធិបតីទៀតទេ។​

ក្នុងបណ្ដាប្រធានាធិបតីបារាំងទាំងអស់ លោកនីកូឡា​ សាកូហ្សី មិនគួរមិនត្រូវបានគេគិតថា គាត់មិនបានធ្វើអ្វីទាល់តែសោះ នោះទេ។ តែគេត្រូវគិតទៅលើ បញ្ហាចរិកឬកពារបស់គាត់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...