បាល់ទាត់ពិភពលោក៖ អង់គ្លេសដើរកំសាន្ដ ៦-១ ពេលជួបប៉ាណាម៉ា
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៣ មិថុនា ២០១៨
- កែប្រែចុងក្រោយ: June 25, 2018
- ប្រធានបទ: បាល់ទាត់ពិភពលោក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យ៉ាងណា ក៏ការប្រកួតជុំចុងក្រោយ រវាងក្រុម អង់គ្លេស និងក្រុម ប៊ែលហ្សិក មានសារៈសំខាន់ណាស់ ដើម្បីដណ្ដើមយកចំណាត់ថ្នាក់ លេខមួយ នៅក្នុងពូល G ខណៈការប្រកួតជុំចុងក្រោយ រវាងក្រុម ប៉ាណាម៉ា និងក្រុម ទូនីស៊ី មានលក្ខណៈជាការស្ដាកិត្តិយស និងជាការស្វែងរកបទពិសោធន៍ សម្រាប់បាល់ទាត់ពិភពលោក លើកក្រោយៗទៀត។
សូមបញ្ជាក់ដែរថា ក្រុមជម្រើសជាតិ ប៉ាណាម៉ា ទើបបានឡើងមកព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក ជាលើកដំបូងរបស់ខ្លួន នៅក្នុងឆ្នាំនេះប៉ុណ្ណោះ បើរាប់ពីឆ្នាំ ១៩៣៧ ដែលសហព័ន្ធបាល់ទាត់ប៉ាណាម៉ា ត្រូវបានបង្កើតឡើង។ ក្រុមជម្រើសជាតិ របស់ប្រទេស ក្នុងទ្វីបអាមេរិកខាងត្បូងមួយនេះ មានចំណាត់ថ្នាក់ លេខ៥៥ នៅក្នុងបញ្ជីប្រចាំឆ្នាំ របស់សហព័ន្ធបាល់ទាត់ពិភពលោក ហ្វីហ្វា (Fifa)។
ប៉ុន្តែការចូលរួមលើកដំបូង របស់ក្រុម ប៉ាណាម៉ា មកក្នុងព្រឹត្តិការណ៍ពិភពលោក មានរយៈពេលត្រឹមតែមួយវគ្គជម្រុះ នៅក្នុងពូលប៉ុណ្ណោះ បន្ទាប់ពីក្រុម ប៉ាណាម៉ា បានប្រកួតចាញ់ក្រុម ប៊ែលហ្សិក កាលពីថ្ងៃទី១៨ ខែមិថុនា និងចាញ់ក្រុម អង់គ្លេស ជាថ្មីទៀត និងដ៏ធ្ងន់ធ្ងរ (១-៦)នៅថ្ងៃទី ២៤ ខែមិថុនានេះ។
គ្រាប់បាល់ទាំង៦ របស់ក្រុម អង់គ្លេស រកបានដោយកីឡាករ «John STONES» នៅនាទីទី ៨ និងនាទីទី ៤០ បន្តដោយកីឡាករ «Harry KANE» នៅនាទីទី ២២ ទី ៤៥+១ និងនាទីទី ៦២ ដោយរួមទាំងគ្រាប់បាល់ របស់កីឡាករ «Jesse LINGARD» នៅនាទីទី ៣៦ ផង។ រីឯបាល់មួយគ្រាប់ របស់ក្រុម ប៉ាណាម៉ា វិញ ទាត់បញ្ចូលទីដោយកីឡាករ «Jesse LINGARD» នៅនាទីទី ៧៨។
» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម អង់គ្លេស និងក្រុម ប៉ាណាម៉ា៖