ប​វរកញ្ញា​បារាំង​ឆ្នាំ​២០១៥ ជា​និស្សិត​ឯកទេស​ពាណិជ្ជកម្ម មក​ពី​ភាគ​ខាង​ជើង (vdo)

យុវនិស្សិតជំនាញខាងពាណិជ្ជកម្ម ដ៏ស្រស់សោភាមួយរូប ត្រូវបានជាប់ជាបវរកញ្ញាបារាំងប្រចាំឆ្នាំ២០១៥ នៅ​ក្នុង​ពិធី​ប្រលង​ជ្រើសរើសដ៏សម្បើមមួយ ឧទ្ទិសទៅដល់វិស័យភាពយន្ដ កាលពីយប់ថ្ងៃសៅរ៍ទី៦ ខែធ្នូ នេះ ក្នុងក្រុងអូឡេអង់ (Orléans) ភាគកណ្ដាលប្រទេសបារាំង។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ( [email protected]) - ប៉ារីស ថ្ងៃទី០៦ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 07, 2014
  • ប្រធានបទ: រាជនីសម្ផស្ស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងអាយុ១៩ឆ្នាំ យុវតី កាមី សេហ្វ៍ (Camille Cerf) បាន​ក្លាយ​ជា​បវរកញ្ញា​បារាំង​ដំបូង​គេ ដែល​ចេញ​ពី​តំបន់​ភាគ​ខាង​ជើង ន័រប៉ាឌឺកាឡេ (Nord-Pas-de-Calais) របស់​ប្រទេស​បារាំង ហើយ​ក៏​បាន​ក្លាយ​ជា​បវរកញ្ញា​ដែល​មាន​សក់​ពណ៌​មាស​ជា​ថ្មី​ទៀត បើ​រាប់​ពី​បវរកញ្ញា​សក់​មាស តាំង​ពី​ឆ្នាំ​២០០៦ នាង អាឡិចសង់ដ្រា រ៉ូសេនហ្វែលដ៍ (Alexandra Rosenfeld) នោះ​មក។ នាង​ត្រូវ​បាន​គណកម្មការ​ប្រលង​ជ្រើសរើស​បវរ​កញ្ញា ប្រកាស​ឈ្មោះ​នាង ឲ្យ​ក្លាយ​ជា​នារី​ដែល​ល្អ​ស្អាត​តំណាង​ឲ្យ​នារី​បារាំង ពេញ​មួយ​ឆ្នាំ​បន្ត​វេន​ពី​នាង ផ្ល័រ៉ា កូគេរ៉េ (Flora Coquere) បវរ​កញ្ញា​ឆ្នាំ​២០១៤។

រាជនីសម្ផស្ស កាមី សេហ្វ៍ បាន​ថ្លែង​ឡើង ក្នុង​កិច្ច​សម្ភាស​ជា​លើក​ដំបូង បន្ទាប់​ពី​នាង​បាន​ជាប់​ជា​បវរកញ្ញា ក្នុង​យប់​ដដែល​ថា៖ «ខ្ញុំ​សប្បាយ​រីក​រាយ​ណាស់ ដែល​បាន​ធ្វើ​ឲ្យ​តំបន់​របស់​ខ្ញុំ មាន​កិត្តិយស​នេះ ហើយ​ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹង​ផ្ដល់​មោទនភាព ឲ្យ​តំបន់ដើម​កំណើត​ខ្ញុំ​នេះ កាន់​តែ​ខ្លាំង​ទៀត»។

នាងជាបេក្ខនារីដែលមានគេចូលចិត្តច្រើន តាំងពីដំបូងមក។ រូបថត និងការផ្សព្វផ្សាយទាំងឡាយ ដែល​បាន​ធ្វើ​សម្រាប់​នាង កាមី នៅលើទំព័រហ្វេសប៊ុកនៃបវរកញ្ញាបារាំង ទទួលបានការចុចចូលចិត្តសឹងតែច្រើនជាង​គេ។ បើទោះជានាង ជានិស្សិតឯកទេសខាងពាណិជ្ជកម្មក៏ពិតមែន ប៉ុន្តែទិសដៅអាជីពរបស់នាង មាន​បំណង​ចង់​ក្លាយ ជាអ្នកទទួលបន្ទុកខាងទំនាក់ទំនង សម្រាប់ខេត្តណាមួយ។

នៅក្នុងការប្រកួត កាលពីយប់ថ្ងៃសៅរ៍ទី០៦ ខែធ្នូនេះ ពាក្យសម្ដីរបស់កញ្ញា កាមី ក៏បានទាក់ទាញ​ចំណាប់​អារម្មណ៍មិនតិចដែរ។ ជាមួយនឹងសម្ដីសម្ដៅ បែបកំប្លែងបន្តិចនោះផង នាង កាមី បានឆ្លើយថា នាងចង់​ឧទ្ទិស​តំណែងជាបវរកញ្ញារបស់នាង សម្រាប់ការប្រយុទ្ធប្រឆាំងនឹងរោគមហារីក។ សម្ដីនេះ មិនមែននាងបន្លឺ​ឡើង គ្រាន់តែឲ្យល្អស្ដាប់ និងដើម្បីយកពិន្ទុប៉ុណ្ណោះទេ តែជម្ងឺដ៏អប្រិយនេះ បានកញ្ឆក់យកជីវិតរបស់​ឪពុក​របស់នាង កាលពីឆ្នាំទៅម៉ិញ។

នាងបានបង្ហាញជំនឿចិត្ត ក្នុងទំព័រមុខរបស់នាង នៅគ្រប់ការផ្សព្វផ្សាយរបស់ កម្មវិធីប្រកួតថា៖ «ថានៈ​ជា​បវរកញ្ញា មិនមែនអាចជប់ចេញសម្រេច នូវការប្រយុទ្ធប្រឆាំងនឹងជម្ងឺមហារីកឡើយ។ តែខ្ញុំគិតថា បើយើង​រួមគ្នា យើងពិតជាអាចធ្វើឲ្យអ្វីៗ មានការប្រែប្រួលទៅមុខបាន។»៕

ខាងក្រោមនេះ ជារូបភាព និងវីដេអូ របស់នាង កាមី៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...