បវរកញ្ញា​តំបន់ Côte d'Azur មិន​ជាប់​បវរកញ្ញា​បារាំង ព្រោះ​សុដន់​ធំ?

ការខកចិត្តមិនបានជាប់ជាបវរកញ្ញាឯក ជារឿងមួយ ប៉ុន្តែកញ្ញាដ៏ស្រស់ប្រិមប្រិយ មកពីតំបន់ភាគខាងត្បូង នៃ​ប្រទេស​បារាំង បានរងនូវការរិះគន់យ៉ាងច្រើន ជុំវិញរូបរាងរបស់នាង ជាពិសេសដើមទ្រូងដ៏ទ្រលុកទ្រលន់ គ្មានគូរប្រៀប។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ( [email protected]) - ប៉ារីស ថ្ងៃទី១៥ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 15, 2014
  • ប្រធានបទ: រាជនីសម្ផស្ស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាមួយនឹងកំពស់ ១,៧០ម៉ែត្រ កញ្ញា ឆ្សាឡុត ពីរ៉ូនី (Char­lotte Pirroni) មក​ពី​តំបន់​កូដ​ដា​ហ្សៀរ (Côte d'Azur ភាគ​ខាង​ត្បូង​បារាំង) បាន​ជាប់​លេខ​បី នៅ​ក្នុង​ការ​ប្រកួត​បវរកញ្ញា​បារាំង កាល​ពី​ចុង​សប្ដាហ៍​មុន។ ប៉ុន្តែ​ក៏​ដោយ​សារ​កំពស់​នេះ​ដែរ ទើប​នាង​ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន រិះគន់​ថា​មាន​កំពស់​ទាប​ពេក មិន​ត្រូវ​ខា្នត​នឹង​ក្លាយ​ជា​បវរកញ្ញា​ឯក។

កញ្ញាដ៏ស្រស់ប្រិមប្រិយ និង​មាន​រូបរាង​ស៊ិចស៊ី បាន​ថ្លែង​នៅ​ក្នុង​កិច្ច​សម្ភាស​មួយ ជា​មួយ​ទស្សនាវដ្ដី​បារាំង Télé Loisirs ជុំ​វិញ​កំពស់​របស់​នាង​ថា៖ «គេ​បាន​និយាយ​ជា​មួយ​នឹង​ខ្ញុំ​ហើយ ពី​បញ្ហា​នេះ ហើយ​ថែម​ទាំង​មាន​សង្គ្រាម​ពាក្យ​សម្ដី​បាន​ផ្ទុះ​ឡើង​ទៀត នៅ​បន្ទាប់​ពី​ខ្ញុំ​បាន​ជាប់​ជា​បវរកញ្ញា​តំបន់។ បញ្ហា​នេះ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​រស់​មិន​ស្រួល​តាំង​ពី​ពេល​នោះ​មក​ម្លេះ។»

នាងបានពន្យល់បន្តថា៖ «ខ្ញុំដឹងខ្លួនមុនហើយថា ខ្ញុំនឹងគ្មានវាសនាជាប់ជាបវរកញ្ញា​ឯកទេ ព្រោះខ្ញុំមានកំពស់​តែ១,៧០ ម៉ែត្រ ខណៈអ្នកផ្សេងទៀត មានកំពស់ចាប់ពី១,៧៤ម៉ែត្រឡើង។ តែកំពស់ខ្ញុំនេះ ក៏មានលក្ខណៈ​ត្រឹមត្រូវ នៅក្នុងល័ក្ខខ័ណ្ឌនៃការជ្រើសរើសដែរ។ បើអញ្ចឹង រឿងអីដែលខ្ញុំមិនអាចជាប់ជាបវរកញ្ញាឯកនោះ?»

ប៉ុន្តែកំពស់របស់នាង មិនមែនជារឿងតែមួយ ដែលប្រិយមិត្តជាច្រើនតាមរិះគន់នោះទេ។ តែមនុស្សជាច្រើន បានរិះគន់ទៅលើសុដន់ទាំងគូរថា មានលក្ខណៈថ្លោសៗពេក ហើយបើប្រៀបទៅនឹងកំពស់ មិនសមាមាត្រ​គ្នាទេ។ តែកញ្ញាឆ្សាឡុត បានការពារខ្លួនទៀតថា៖ «ចំពោះដើមទ្រូងរបស់ខ្ញុំក៏អញ្ចឹងដែរ បានរងនូវការ​រិះគន់​ច្រើនគួរសម។ តែសម្រាប់បវរកញ្ញាមួយរូប នាងមិនមែនជាតារាបង្ហាញម៉ូដ ដែលត្រូវមានដងខ្លួន ប្រៀប​បាន​នឹងគ្រោងឆ្អឺងនោះឡើយ។ បវរកញ្ញា ត្រូវមានរាងរៅរបស់នាង។»

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...