បវរកញ្ញា​បារាំង​២០១៤ ជា​យុវតី ផ្ល័រ៉ា កូគេរ៉េ មក​ពី​ក្រុង​អ័រឡេអង់

ម្កុដពេជ្របវរកញ្ញាបារាំង ឆ្នាំ២០១៤ ត្រូវបានធ្លាក់ទៅ នាងផ្ល័រ៉ា កូគេរ៉េ (Flora Coquere) អាយុ១៩ឆ្នាំ មកពីក្រុង អូឡេអង់ (Orléan) ផ្នែកកណ្ដាលនៃប្រទេសបារាំង ខាងត្បូងនៃទីក្រុងប៉ារីស។ នាងផ្ល័រ៉ា ត្រូវបានប្រកាសជាប់​ជា​បវរកញ្ញា កាលពីពាក់កណ្ដាលអាធ្រាត យប់ថ្ងៃសៅរ៍ទី៧ ខែធ្នូ ឆ្នាំ២០១៣ ដោយប្រធានក្រុមប្រឹក្សាមេប្រយោគ ដែលឆ្នាំនេះជាអ្នកចម្រៀងជនជាតិកាណាដា លោក ហ្គារូ (Garou) នៅក្នុងមហោស្រពជ្រើសរើសបវរកញ្ញា ធ្វើនៅ​ទីក្រុងឌីហ្សុង (Dijon)។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: December 08, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ម្កុដពេជ្របវរកញ្ញាបារាំង ឆ្នាំ២០១៤ ត្រូវបានធ្លាក់ទៅ នាងផ្ល័រ៉ា  កូគេរ៉េ (Flora Coquere) អាយុ១៩ឆ្នាំ មកពីក្រុង អ័រឡេអង់ (Orléan) ផ្នែកកណ្ដាលនៃប្រទេសបារាំង ខាងត្បូងនៃទីក្រុងប៉ារីស។ នាងផ្ល័រ៉ា ត្រូវបានប្រកាសជាប់​ជា​បវរកញ្ញា កាលពីពាក់កណ្ដាលអាធ្រាត យប់ថ្ងៃសៅរ៍ទី៧ ខែធ្នូ ឆ្នាំ២០១៣ ដោយប្រធានក្រុមប្រឹក្សាមេប្រយោគ ដែលឆ្នាំនេះជាអ្នកចម្រៀងជនជាតិកាណាដា លោក ហ្គារូ (Garou) នៅក្នុងមហោស្រពជ្រើសរើសបវរកញ្ញា ធ្វើនៅ​ទីក្រុងឌីហ្សុង (Dijon)។


នាងផ្ល័រ៉ា កូគេរ៉េ មកពីក្រុង អ័រឡេអង់ បានជាប់ជាបវរកញ្ញាប្រចាំប្រទេសបារាំងឆ្នាំ២០១៤។ (រូបថត ផ្ដិតពីទូរទស្សន៍​ប៉ុស្ដ៍​លេខមួយបារាំង)

រាជនីសម្ផស្ស - បន្ទាប់ពីការសម្ដែងនូវផ្ទាំងទស្សនីយភាព អស់រយៈពេល ជាង៣ម៉ោង ដ៏អស្ចារ្យ ដែលបាន​ផ្សាយ​ផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ប៉ុស្ដ៍លេខមួយរបស់បារាំងនោះមក មហោស្រពជ្រើសរើសបវរកញ្ញា បានប្រកាស​លទ្ធផលនៃការសម្រេចចិត្តរបស់ខ្លួន ដោយបានផ្ដល់ម្កុដពេជ្រសម្រាបរយៈពេលមួយឆ្នាំ ទៅឲ្យយុវតីស្រស់​សោភា​មួយរូប ដែលមានសម្បុរស្រអែម មានឈ្មោះថា ផ្ល័រ៉ា កូគេរ៉េ។

មានកំពស់ដល់ទៅ ១,៨២ម៉ែត្រផងនោះ នាងផ្ល័រ៉ា កូគេរ៉េ បានបំបែកក្ដីសុបិន្តរបស់នាង ក្លាយជាបវរកញ្ញាទី៨៥ ប្រចាំ​ប្រទេសបារាំង សម្រាប់ឆ្នាំ២០១៤នេះ ដោយនាងបានឈ្នះលើបវរកញ្ញាមកពីកោះតៃអ៊ីទី (Tahiti,) ដែលមាន​រូប​សម្ផស្សស្រស់ស្អាត មិនចាញ់នាងប៉ុន្មានដែរ។ នាង ផ្ល័រ៉ា ត្រូវមកបន្តតំណែងរាជនីសម្ផស្សពីនាង ម៉ារីន ល័រហ្វឺឡាំង (Marine Lorphelin) ដែលជាបវរកញ្ញារបស់ប្រទេសបារាំង កាលពីឆ្នាំទៅម៉ិញ។

នាងផ្ល័រ៉ា ជានិស្សិតឆ្នាំទីពីរ ផ្នែកពាណិជ្ជកម្មអន្តរជាតិ អ្នករាំ និងចូលចិត្តលេងកីឡាវាយសី។ ចំណង់ចំណូលចិត្ត​របស់នាង ត្រូវបានគេដឹងថា ជាប់ជំពាក់ទៅនឹងពិភពបង្ហាញមូដ វិស័យភាពយន្ដ និងដំណើរកំសាន្ដ។ នាងបាន​និយាយពីខ្លួនឯងទៀតថា នាងក្លាហាន មានចិត្តទូលាយ និងចូលចិត្តស្វែងយល់។

បន្ទាប់ពីបានជាប់ និងពាក់ម្កុដរាជនីសម្ផស្សនៃប្រទេសបារាំងនោះមក នាងបានថ្លែងនៅក្នុងទំព័រទ្វីសធើរ ផ្លូវការ​របស់នាងថា៖ «អូព្រះជាម្ចាស់ ! តើឲ្យខ្ញុំនិយាយថាម៉េចទៅ? សូមអរគុណធំៗ ទៅអ្នកទាំងអស់គ្នា។ ខ្ញុំសឹងតែមិន​ជឿភ្នែករបស់ខ្ញុំទេ។ តែខ្ញុំរីករាយណាស់ ដែលបានក្លាយជាតំណាងរបស់អ្នកទាំងអស់គ្នា ក្នុងរយៈពេលមួយឆ្នាំ។»

ចំណែកឪពុករបស់នាងវិញ បានថ្លែងតាមទូរស័ព្ទទៅកាន់អ្នកសារព័ត៌មាន ដោយមោទនភាពខ្លាំងក្លា​ចំពោះកូនស្រី​ខ្លួន ដូច្នេះថា «ជារឿងអស្ចារ្យណាស់ សម្រាប់ផ្ល័រ៉ា និងសម្រាប់ទីក្រុងអូឡេអង់។ យើងនឹងទៅរកនាង ដើម្បីជប់​លៀង​សប្បាយឲ្យណាណីម្ដង ប៉ុន្តែក៏ដើម្បីជួយគាំទ្រនាងដែរ។ ខ្ញុំដឹងថា នាងធ្លាប់មានអារម្មណ៍រារែក មិនហ៊ានឈោង​ទៅដល់កម្រិតនេះ មិនជឿជាក់ខ្លួនឯងនោះទេ តែតាមពិតទៅ គឺនាងបានលាក់សេចក្ដីរំភើបញាប់ញ័រ ដែលមាន​ជាពន់ប្រមាណរបស់នាង៕»

សូមទស្សនារូបភាពមួយចំនួនទៀត របស់នាងផ្ល័រ៉ា៖

------------------------------------------------
ដោយ៖ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...