សម រង្ស៊ី៖ គេ​មិន​ត្រូវ​កំណត់​ចំនួន​បាតុករ​នោះ​ទេ

បើទោះជាក្រសួងមហាផ្ទៃ បានកំណត់ពីចំនួនអ្នកចូលរួមក៏ដោយ ក៏គណបក្សសង្រ្គោះជាតិ បានអះអាងថាបើគ្មានអ្វីប្រែប្រួល គណបក្សជំទាស់នេះនឹងដឹកនាំមហាបាតុកម្មអហិង្សា នៅចំថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ទាំងនៅរាធានីភ្នំពេញ និងខេត្តសៀមរាប ដោយមិនកំណត់ពីចំនួនអ្នកចូលរួមទេ ព្រោះវាជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: December 09, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះជាក្រសួងមហាផ្ទៃ បានកំណត់ពីចំនួនអ្នកចូលរួមក៏ដោយ ក៏គណបក្សសង្រ្គោះជាតិ បានអះអាងថា​បើ​គ្មាន​អ្វីប្រែប្រួល គណបក្សជំទាស់នេះនឹងដឹកនាំមហាបាតុកម្មអហិង្សា នៅចំថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ទាំងនៅ​រាធានីភ្នំពេញ និងខេត្តសៀមរាប ដោយមិនកំណត់ពីចំនួនអ្នកចូលរួមទេ ព្រោះវាជាសិទ្ធិសេរីភាព​របស់ប្រជា​ពលរដ្ឋ។


លោក សម រង្សី រូបថតនៅក្នុងបណ្ដាញហ្វេសប៊ុក របស់លោក។

នយោបាយកម្ពុជា - ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលទើបប្រឡប់មកពីបរទេស នៅ​ព្រលាន​យន្តហោះអន្តរជាតិរាជធានីភ្នំពេញ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៣នេះ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា គណបក្ស​សង្រ្គោះជាតិនឹងមានការជួបជុំទាំងនៅរាជធានីភ្នំពេញ និងក្រុងសៀមរាប ហើយក៏មិនកំណត់ពីចំនួន​អ្នកចូលរួម​ផងដែរ។ ថ្លែងនៅព្រលានយន្ដអន្តរជាតិភ្នំពេញ បន្ទាប់ពីបានត្រឡប់មកមាតុប្រទេសវិញ នៅព្រឹកថ្ងៃទី០៩ខែធ្នូនេះ ប្រធានគណបក្សជំទាស់ធំជាងគេ បញ្ជាក់ថា៖ «បាតុកម្មព្រឹកនៅភ្នំពេញ រសៀលនៅសៀមរាប។ យើងមិន​អាច​ឃាត់ប្រជាពលរដ្ឋបានទេ ព្រោះវាជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋម្នាក់ៗ ខ្លួនខ្ញុំមិនទាំងដឹងថាមាន​ប្រជា​ពលរដ្ឋ​ប៉ុន្មាននាក់ផង ដូច្នេះយើងត្រូវគោរពសិទ្ធិសេរីភាពរបស់គេ»។

គួររម្លឹកថា យោងហេតុផលសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម សេចក្តីជូនតំណឹងរបស់ក្រសួង​មហាផ្ទៃផ្ញើរ​ជូន​សាលារាជធានីភ្នំពេញ ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៣ បានអនុញ្ញាតិឲ្យគណបសង្គ្រោះជាតិ ធ្វើការជួបជុំនៅទីលាន​ប្រជាធិបតេយ្យ នៅថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ដោយចាប់ផ្តើមពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់។ តែសេចក្តីជូនដំណឹងដដែលនេះ បានកំណត់ចំនួនអ្នកចូលរួម មិនអោយលើសពីមួយម៉ឺននាក់នោះទេ (១០.០០០) ហើយអនុញ្ញាតអោយមានតំណាង តែ១០នាក់ប៉ុណ្ណោះ យកញតិ្តទៅដាក់ជូនរដ្ឋសភា។

លោក សម រង្ស៊ី បើទោះជាបានអះអាងថា មហាបាតុកម្មនេះនឹងប្រព្រឹត្តទៅដោយអហិង្សា និងទទូចឲ្យបាតុករ និង​កម្លាំងសមត្ថកិច្ចមានការអត់ធ្មត់ ជៀសវាងការប្រើអំពើហិង្សាដាក់គ្នាក៏ពិតមែន។ តែប្រធានគណបក្ស​ជំទាស់​រូបនេះ មិនបានឆ្លើយទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ដែលបានសួរថាតើមហាបាតុកម្មនៅកម្ពុជា អាចនឹងមានរូបរាង​ដូចមហាបាតុកម្មនៅប្រទេសថៃ ឬយ៉ាងណាទេ?។

ជុំវិញគម្រោងមហាបាតុកម្មអហិង្សា របស់គណបក្សសង្រ្គោះជាតិជាថ្មីនេះ ត្រូវបានមជ្ឈដ្ឋានទូទៅ ខ្លះបានសម្តែង​ការអបអរសាទរ និងខ្លះទៀតបានសម្តែងការព្រួយបារម្ភ ពីលទ្ធភាពនៃការផ្ទុះអំពើហិង្សា រវាកងកម្លាំង​សមត្ថកិច្ច​គ្រប់គ្រងដោយរដ្ឋាភិបាល និងក្រុមបាតុករ ខណៈគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នៅតែ​បរាជ័យម្តងហើយម្តងទៀត ក្នុងចរចាដោះស្រាយវបត្តិនយោបាយ ក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាសនេះ៕

---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...