ជំងឺ MERS បាន​ឆ្លង​ដំបូង​គេ មក​ដល់​ថៃ

ជាករណីដំបូង នៃជំងឺ «MERS» ដែលត្រូវប្រកាសជាផ្លូវការ ថាបានឆ្លងចូល មកដល់ប្រទេសថៃ។ បុរសម្នាក់ អាយុ​៧៥​ឆ្នាំ ដែលមានដើមកំណើត មកពីតំបន់មជ្ឈឹមបូព៌ា ត្រូវបានពិនិត្យរោគសញ្ញា ថាបានផ្ទុកមេរោក នៃជំងឺ​ដ៏​រន្ធត់​នេះ។ នេះ​បើ​តាម​ការ​ប្រកាស របស់រដ្ឋមន្ត្រីសុខាភិបាលថៃ អ្នកស្រី រ៉ាចាតា រ៉ាចាតាណវីន (Rajata Rajatanavin)។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៩ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 19, 2015
  • ប្រធានបទ: ជំងឺ«MERS»
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកជំងឹ ត្រូវបានបញ្ជូនមកដល់មន្ទីរពេទ្យ នៃរាជធានីបាងកក កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥នេះ ដើម្បី​ពិនិត្យ​ព្យាបាល អាការៈបេះដូងរបស់ខ្លួន។ អ្នកជំងឺជាច្រើនមកពីតំបន់មជ្ឈឹមបូព៌ា បានជ្រើសរើសមន្ទីរពេទ្យ នៃ​រាជធានីបាងកក ដើម្បីពិនិត្យព្យាបាលរោគរបស់ពួកគេ។ សមាជិកបីនាក់ទៀត នៃអ្នកជំងឺខាងលើ ក៏ត្រូវ​បាន​ដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ របស់មន្ទីរពេទ្យ បាមរ៉ាស្នារ៉ាឌៀរ៉ា (Bamrasnaradura) ដែលមាន​ជំនាញ​ខាង​ការ​ប្រយុទ្ធទល់នឹងជំងឺរាតត្បាត។

ជំងឺ «MERS» បានបង្ហាញខ្លួនដំបូងគេ នៅក្នុងឧបទ្វីបអារ៉ាប់ ដែលបានសម្លាប់មនុស្សជាង ៩៥០នាក់ និង​៤១២​នាក់ នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត រាប់ពីឆ្នាំ២០១២​កន្លងមក។ រោគរាតត្បាតមួយនេះ ក៏បានធ្វើឲ្យមនុស្ស​២៣នាក់ បានស្លាប់ នៅក្នុងប្រទេសកូរ៉េខាងត្បូងដែរ។ អ្នកជំងឹទីមួយ របស់ប្រទេសកូរ៉េ ត្រូវបានរកឃើញថា បាន​ឆ្លងជំងឺនេះ កាលពីថ្ងៃទី២០ ខែឧសភាកន្លងទៅ បន្ទាប់ពីអ្នកជំងឺ បានធ្វើដំណើរកំសាន្ដ ទៅកាន់ប្រទេស អារ៉ាប៊ីសាអ៊ូឌីត។

អង្គការសុខភាពពិភពលោក ហៅកាត់ថា «OMS» បានថ្លែងពីក្ដីរំពឹងរបស់ខ្លួន កាលពីថ្ងៃទី១៧ ខែមិថុនានេះ ថា​មេរោគជំងឺ «MERS» ដែលកំពុងមានវត្តមាន នៅប្រទេសកូរ៉េខាងត្បូងនោះ ជាសញ្ញា«ប្រកាសអាសន្ន»មួយ សម្រាប់​គ្រប់ប្រទេសទាំងអស់ នៅលើផែនដី។ អង្គការជំនាញខាងសុខភាព របស់អង្គការសហប្រជាជាតិ​មួយ​នេះ បានសង្កត់ធ្ងន់ពីកង្វះ នៃការយល់ដឹង របស់បុគ្គលិកសុខាភិបាល និងសាធារណៈជនទូទៅ ពីមេរោគនេះ នឹង​ជា​លទ្ធភាពមួយ ជំរុញឲ្យមេរោគនៅតែមានជីវិត។

ជំងឺនេះបង្ហាញអាការៈដំបូង តាមរយៈការគ្រុនញ៉ាក់ បង្កឲ្យមានការធីងធោង និងពិបាកដកដង្ហើម។ រហូតមក​ដល់​ពេលនេះ អ្នកវិទ្យាសាស្ត្រនៅមិនទាន់រកឃើញ ពីថ្នាំវ៉ាក់សាំងបង្កា ទល់នឹងមេរោគបាននៅឡើយ ខណៈ​ភាគរយនៃអ្នកជំងឺ ដែលរងគ្រោះដល់ជីវិតនោះ មានដល់ទៅ៣៥ភាគរយ។ នេះបើតាមអង្គការ សុខភាព​ពិភព​លោក ដដែល៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...