ជំងឺ MERS នៅ​កូរ៉េ៖ រក​ឃើញ​៣​ករណី​ទៀត ស្លាប់​២៧​នាក់

មួយខែ បន្ទាប់ពីបានរកឃើញ ករណីចម្លងជំងឺ Mers ជាលើកទីមួយ ចូលមកក្នុងប្រទេសកូរ៉េខាងត្បូងនោះ អាជ្ញាធរ​របស់​ប្រទេស​នេះ បានអះអាងនៅព្រឹកថ្ងៃអង្គារនេះថា ៣ករណីទៀត ត្រូវបានរកឃើញបន្ថែម ដែលធ្វើឲ្យអ្នករងគ្រោះ នឹង​ជំងឺ​ដ៏​ប្រល័យ បាន​កើនឡើងរហូតដល់ ១៧៥នាក់។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៩ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 23, 2015
  • ប្រធានបទ: ជំងឺ«MERS»
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប៉ុន្តែយ៉ាងហោចណាស់ នៅព្រឹកថ្ងៃអង្គារនេះ អាជ្ញាធររបស់ប្រទេសកូរ៉េខាងត្បូង មិនបានប្រកាស ពីករណី​មរណៈភាពថ្មីទៀត ដែលកើតចេញពីជំងឺនេះទេ ដែលផ្ទុយពីម្សិលម៉ិញ ដែលអាជ្ញាធរបានប្រកាសថា ចំនួនអ្នក​ស្លាប់បានកើនឡើង ដល់២៧នាក់។ នេះបើតាមការផ្សាយឲ្យដឹង របស់ទីភ្នាក់ងារសារព័ត៌មាន យ៉ុងហាប់ របស់​កូរ៉េខាងត្បូង។

អ្នកជំងឺ៤នាក់ បានជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យ ធ្វើឲ្យចំនួនអ្នកជំងឺជាសះទាំងអស់ កើនដល់​៥៤​នាក់។ បណ្ដាជនដែលបានឆ្លងកាត់ការត្រួតពិនិត្យ មានចំនួនទាំងអស់ ២៨០៥នាក់សម្រាប់ព្រឹកថ្ងៃនេះ តិច​ជាង​ម្សិលម៉ិញ ដែលមានចំនួនដល់ទៅ ៣ ៨៣៣នាក់។ មនុស្សដែលទទួលបានការត្រួតពិនិត្យ ហើយត្រូវបាន​ចេញ​មកវិញ រហូតមកដល់ម៉ោងនេះ មានចំនួនទាំងអស់ ១០ ៧១៨នាក់។

៣ករណីទៀត ទើបនឹងត្រូវបានរកឃើញបន្ថែម ធ្វើឲ្យអ្នកជំងឺដែលបានឆ្លងជំងឺនេះ មានចំនួនឡើងដល់ ១៧៥​នាក់ ហើយ២៧នាក់ បានស្លាប់ និង៩៤នាក់ កំពុងសម្រាក នៅក្នុងមន្ទីរពេទ្យនៅឡើយ (អ្នកជំងឺ ៥៤នាក់ បាន​ជាសះស្បើយ)។ ពីក្នុងចំណោមអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនេះ មាន១៦នាក់ ស្ថិតក្នុងស្ថានភាព​មិន​នឹងនរ។

អ្នកជំងឺម្នាក់ បានប្រសូតបុត្រ...

នៅព្រឹកថ្ងៃអង្គារនេះដែរ ស្ត្រីម្នាក់មានផ្ទៃពោះ ដែលរងគ្រោះនឹងជំងឺនេះ ទើបនឹងប្រសូតបានទារកមួយរូប តាម​រយៈការវះកាត់ នៅក្នុងមន្ទីរពេទ្យ «Samsung Medical Center»។ បើតាមមន្ទីរពេទ្យ បានអះអាងថា ទាំង​ម្ដាយ​ទាំង​កូន មានសុខភាពធម្មតា។ ស្ត្រីម្នាក់នេះ បានឆ្លងមេរោគ Mers ចូលមកក្នុងខ្លួន តែមិនបាន​បង្ហាញ​អាការៈ​​ជា​អ្នកជំងឺ បន្ទាប់ពីទទួលបាន ការព្យាបាលនោះមក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...