ទាស់សម្តីតិចតួច តែប្រពន្ធកាប់ប្ដីរយះក្បាល និងកដៃធ្ងន់ធ្ងរ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២២ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 22, 2015
- ប្រធានបទ: ហិង្សាគ្រួសារ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍ ដែលអ្នកភូមិផ្អើល នាំគ្នាទៅកន្លែងកើតហេតុទាំងយប់នេះ បានកើតឡើង កាលពីវេលាម៉ោង០៧ និង៤៥ នាទីយប់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៥។ ប្តីប្រពន្ធបង្កជម្លោះជាមួយគ្នា រហូតដល់ខាងស្រី ទាញកាំបិតកាប់ខាងប្រុសនេះ រស់នៅភូមិតាសេក ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល។ ករណីបង្ករហឹង្សារវាងអ្នកទាំងពីរ បានបង្ករឡើង ដោយជម្លោះពាក្យសម្តីដ៏តិចតួចប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ របស់ប្អូនប្រុសជីដូនមួយ ដែលនៅផ្ទះក្បែរនោះ។
ជនរងគ្រោះ ដែលត្រូវបានប្រពន្ធរបស់ខ្លួនកាប់ចាក់ ធ្វើឲ្យមានរបួសស្នាមយ៉ាងដំណំនោះ ឈ្មោះ ផាត មី អាយុ២៥ឆ្នាំ សព្វថ្ងៃជាកម្មកររោងចក្រ មួយកន្លែងនៅក្នុងស្រុកអង្គស្នួល។ ភ្លាមៗ បន្ទាប់ពីកើតហេតុ អ្នកជិតខាងបាននាំអ្នករបួស ទៅមន្ទីពេទ្យស្រុកអង្គស្នួល តែដោយសាររបួស មានលក្ខណៈធ្ងន់ធ្ងរពេក ទើបមកដល់ថ្ងៃទី២២ ខែមិថុនានេះ ជនរងគ្រោះត្ រូវបានបញ្ជូនបន្តមកកាន់មន្ទីពេទ្យ ព្រះកុសមៈ (ពេទ្យលោកសង្ឃ) នៅរាជធានីភ្នំពេញ។ បើតាមការបញ្ជាក់របស់គ្រូពេទ្យ បានឲ្យដឹងថា បុរសរងគ្រោះ របួសក្បាលធ្ងន់ធ្ងរ នឹងកដៃខាងស្តាំ ដោយស្នាមកាំបិតតាំងតោ។
ក្មួយជនរងគ្រោះបានប្រាប់ថា បច្ចុប្បន្នស្ត្រីជាប្រពន្ធ ដែលបានកាប់ពូរបស់ខ្លួននោះ បានរត់ចេញពីផ្ទះបាត់ស្រមោល នៅពេលធ្វើសកម្មភាពហើយភ្លាមៗ។ ក្មួយប្រុសអ្នករបួស បានដំណាលពីរឿងដំបូងថា មុនពេលកើតហេតុ មានការទាស់សំដីគ្នា តែបន្តិចបន្តួចប៉ូនណ្ណោះ ហើយការឈ្លោះគ្នា នៅល្ងាចកើតហេតុ ក៏មិនខុសពីសព្វដងដែរ លឺសម្លេងដល់ផ្ទះអ្នកជិតខាង ហាក់មិនត្រូវគ្នា ស្រាប់តែប្រពន្ធគាត់ទាញកាំបិត មកកាប់តែម្តង។ លោកបញ្ជាក់ថា បុរសរងគ្រោះកាលពីប៉ុន្មានខែមុន ធ្លាប់ត្រូវបានប្រពន្ធចិត្តសាហាវនេះ កាប់ម្តងរួចហើយ តែមិនធ្ងន់ធ្ងរដូចពេលនេះទេ៕