ម្ដាយ​ខ្ញុំ​ចុះ​កិច្ចសន្យា​ជា​សាធារណៈ ថា​«ឈប់​ជក់​បារី»​ហើយ!

បងប្អូនស្រីពីរនាក់ បានបង្កើតរឿងដ៏សប្បាយមួយ ជាមួយនឹងម្ដាយរបស់ខ្លួន នោះគឺអ្នកម្ដាយត្រូវបញ្ឈប់ពិសារបារី ប្រសិន​ណាជា រូបថតនៃកិច្ចសន្យាឈប់ជក់បារីនោះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម ទ្វីសធើរ ចែក​រំលែក​យ៉ាង​ហោច​ណាស់ ១ម៉ឺនដង។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២៧ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 29, 2014
  • ប្រធានបទ: ជីវិតសប្បាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រសិនបើ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន បាន​អួតអាង​ជា​សាធារណៈ ពី​ការ​បញ្ឈប់​ជា​ស្ថាពរ នូវ​ការ​ញៀន​បារី​របស់​លោក​នោះ ចំណែក​ឯ​រដ្ឋ​ធេណេស (Tennessee) ភាគ​កណ្ដាល​ខាង​កើត​នៃ​សហរដ្ឋ​អាមេរិក ឯណោះ​វិញ អ្នក​ម្ដាយ​មួយ​រូប ក៏​បាន​ចុះ​កិច្ចសន្យា​បញ្ឈប់​ការ​ញៀន​បារី ដែល​ខ្លួន​គាត់​បាន​ជក់​​តាំង​ពី​២២​ឆ្នាំ​​មក​ហើយ ជា​មួយ​នឹង​កូនស្រី​ទាំងពីរ​របស់​គាត់ដែរ ហើយដែលយើង​មើល​ទៅ ​គួរ​ឲ្យ​ស្រឡាញ់។

កិច្ចសន្យានោះ បានធ្វើឡើងនៅក្រោមល័ក្ខខ័ណ្ឌមួយ នោះគឺអ្នក​ប្រើប្រាស់បណ្ដាញសង្គមទ្វីសធើរ ត្រូវចែក​រំលែករូបថតនៃកិច្ចសន្យាឈប់ជក់បារីរបស់គាត់ ឲ្យបាន​យ៉ាងហោច​១ម៉ឺន​ដង។ តែរហូតមកដល់ពេលនេះ ចំនួន​ចែករំលែកបានធ្លាយឡើងដល់ ជាង២ម៉ឺនដងហើយ៖ ដូច្នេះ​អ្នក​ម្ដាយ​ត្រូវតែគោរពពាក្យសន្យា។

តាមពិតទៅ បងប្អូនស្រីពីរនាក់ត្រកូល ឡ័រសុន (Lawson) បានស្វែងរកគ្រប់មធ្យោបាយ ដើម្បីឲ្យម្ដាយរបស់​ពួកនាងអាចឃ្លាតឆ្ងាយពីបារី។ ហើយនៅទីបំផុត ពួកនាងរកបានមធ្យោបាយមួយមែន នោះគឺឲ្យម្ដាយ​របស់​នាង ត្រូវធ្វើកិច្ចសន្យាមួយ ដាក់ជាសាធារណៈ និងដើម្បីសុំជំនួយពីសាធារណៈជន ដើម្បីបង្ខំឲ្យម្ដាយរបស់​នាង ត្រូវតែឈប់ជក់បារី។

បន្ទាប់ពីរកបានអ្នកចែករំលែកច្រើនម៉ឺននាក់ នូវរូបថតកិច្ចសន្យារបស់នាង ត្រឹមតែមួយថ្ងៃប៉ុណ្ណោះនោះរួច នៅវេលាស្អែកឡើង នាង ម៉ាឌីសុន ឡ័រសុន (Madison Lawson) បានសរសេរនៅលើជញ្ជាំង​ទ្វីសធើររបស់​នាង​ជាថ្មីទៀតថា៖ «អ្នកម្ដាយខ្ញុំ បាននិយាយថា បន្ទាប់ពីគាត់នឹងបញ្ចប់កញ្ចប់ចុងក្រោយរបស់គាត់ហើយ គាត់​​នឹង​ឈប់ជក់ជាស្ថាពរ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...