អត់​មូលហេតុ តែ​ត្រូវ​នគរបាល​បាញ់ ៤គ្រាប់ របួស​ខ្លួន​ទទេ

នគរបាលអាមេរិកមួយរូប ត្រូវបានផ្ដន្ទាទោស ពីបទបានបាញ់បោះ ដោយគ្មានមូលហេតុ ចំនួន៤គ្រាប់ ទៅ​លើ​អ្នក​បើកបរ​រថយន្ដ​ម្នាក់ បន្ទាប់ពីបានឃាត់បុរសរូបនោះ ដោយសារតែបើកបរ មិនបានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព។
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៦ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 29, 2014
  • ប្រធានបទ: បាញ់បោះសេរី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការ​បាត់បង់​«ចិត្ត​អំណត់» អាច​នឹង​ធ្វើ​ឲ្យ​ក្លាយ ទៅ​ជា​រឿង​ដ៏​សោកសៅ។ បន្ទាប់​ពី​រថយន្ដ​របស់​ខ្លួន​ត្រូវ​បាន​ឃាត់​ដោយ​នគរបាល​មួយ​រួប នៅក្នុង​ស្ថានីយ​ចាក់​សាំង​មួយ ក្នុង​រដ្ឋ​ការ៉ូលីន​ខាង​ត្បូង នៃ​សហរដ្ឋ​អាមេរិក ដោយ​សារ​តែ​ខ្លួន​បាន​ភ្លេច មិន​បាន​ពាក់​ខ្សែ​ក្រវ៉ាត់សុវត្តិភាពនោះ អ្នកបើកបររថយន្ដដ៏​អភ័ព​​បាន​ត្រូវ​នគរបាល​ដដែល បាញ់​មក​លើ​ខ្លួន​ចំនួន​៤គ្រាប់ បណ្ដាល​​ឲ្យ​រង​របួស​ត្រង់​ស្មារ។

ហេតុការណ៍បានកើតឡើង តាំង​ពីថ្ងៃ​ទី៤ ខែ​កញ្ញា កន្លង​ទៅ​ម្លេះ តែវីដេអូដែលត្រូវបានថតជាប់ ដោយ​ម៉ាស៊ីន​ថតដាក់បំពាក់នៅលើរថយន្ដរបស់នគរបាល ទើបនឹងត្រូវ​បាន​យក​មក​ផ្សាយ នៅក្នុងសប្ដាហ៍​កន្លង​មក​នេះ​ប៉ុណ្ណោះ។ បុរសអ្នកបើកបររូបនោះ បានត្រឡប់ចូលទៅរកប័ណ្ណ​បើកបរ​របស់​ខ្លួន ដែលដាក់ក្នុង​រថយន្ដ ស្រាប់តែនគរបាលបានបើកការបាញ់ប្រហារ​ភ្លាម​មួយ​រំពេច ជាមួយ​នឹង​សម្រែក​បញ្ជា​ឡើង​ថា៖ «ក្រាបចុះនឹងដី! ៗ!»។

ការជជែកគ្នាបានកើតឡើងបន្ទាប់មក រវាងអ្នកទាំងពីរ។ នគរបាលអ្នកបាញ់សួរថា៖ «អ្នកឯងរបួសឬ?» រីឯ​ជនរងគ្រោះឆ្លើយតបវិញថា៖ «ដៃខ្ញុំស្ពឹកអស់ហើយ។ ខ្ញុំមិនដឹងថាមានរឿងអីទេ តែខ្ញុំគ្រាន់តែចង់ទៅយក ប័ណ្ណបើកបររបស់ខ្ញុំប៉ុណ្ណោះ។» រួចបន្តសួរទៅនគរបាលទៀតថា៖ «ហេតុអ្វីបានជាអ្នកឯងបាញ់ខ្ញុំ?» ចម្លើយ​ដែលបានឆ្លើយពន្យល់មកវិញ បានឲ្យដឹងថា នគរបាលមានអារម្មណ៍ភ្ញាក់ផ្អើល ដោយសារអ្នក​បើកបរ​រូប​នេះ​ ងាកខ្លួន«អោនក្បាលទៅមុន» ចូលទៅក្នុងរថយន្ដលឿនពេក ដែលធ្វើឲ្យច្រឡំថា ចូលទៅយក​«កាំភ្លើង»។

ការបាត់បង់«ចិត្តអំណត់»តែមួយភ្លែត បានធ្វើឲ្យនគរបាលរូបនេះ អាចនឹងរងទណ្ឌកម្មធ្ងន់ធ្ងរ។ បន្ទាប់ពីត្រូវ​ដកចេញពី​ការងាររួច នគរបាលដែលបាញ់បោះដូច្នេះ អាចនឹងរងការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ រហូតដល់ ២០ឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ វាបានបន្ថែមរូបភាពដ៏អាក្រក់ ឲ្យកងកម្លាំងនគរបាលអាមេរិក ដែលតែងត្រូវ​បាន​ចោទ​ប្រកាន់ ពីការបាញ់បោះដោយសេរី។ រឿងអាស្រូវបាញ់បោះសេរី នៅទីក្រុង ហ្វឺកឺសុន (Ferguson) ទៅ​លើ​យុវជន ម៉ៃឃើល ប្រោន (Michael Brown) ពលរដ្ឋអាមេរិកាំងស្បែកខ្មៅមួយរូប កាលពីខែ​សីហាថ្មីៗ​នេះ បាន​បង្កឲ្យផ្ទុះរឿងអាស្រូវ ឈានទៅដល់ការបញ្ចេញកំហឹង ជំរុញឲ្យមានការតវ៉ាតាមដងផ្លូវយ៉ាងខ្លាំង ពី​ពលរដ្ឋ​អាមេរិកក្នុងតំបន់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...