ស្ថាបត្យកម្មទំនើបទាំង១០ ក្នុងសតវត្សន៍ទី២០ ដែលត្រូវថែរក្សាទុក
- ដោយ: ដ. កែវ ដោយ ដ. កែវ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២៧ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 29, 2014
- ប្រធានបទ: បេតិកភ័ណ្ឌ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មូលនិធី ហ្គេតធី (Getty Foundation) បានជ្រើសរើសសំណង់ចំនួនដប់ ក្នុងពិភពលោក ដែលត្រូវបានសាងសង់ ក្នុងសតវត្សន៍ទី២០កន្លងមក ហើយដែលគេគួតែថែរក្សាទុក ក្នុងនោះរាប់ចាប់តាំងពី លំនៅដ្ឋាន រ៉ូប៊ី (Robie House) នៅក្រុងឈីកាហ្គូ (Chicago អាមេរិក) រហូតដល់អាគារ គ័រប៊ូស៊ីយ៉េ (Corbusier) នៃរដ្ឋធានីប៉ារីស (Paris បារាំង) ដោយមិនភ្លេចផងទេ ពីរោងល្ខោនទំនើប នៃក្រុងស៊ីនី (Sydney អូស្ត្រាលី)។
ជម្រើសអាគារទាំងនេះ ត្រូវបានគេចាត់ទុក នៅក្នុងយុទ្ធនាការមួយ នៃមូលនិធី ហ្គេតធី ក្រោមប្រធានបទ «រក្សាអាគារទំនើបៗទុក (Keeping it Modern)» ដែលចង់សំដៅដល់ការថែរក្សាទុក នូវសំណង់ទាំងឡាយណា ដែលមានភាពជោគជ័យខ្លាំងជាងគេ ទាំងផ្នែកស្ថាបត្យកម្ម ទាំងផ្នែករចនាបទ។ ជម្រើសទាំងនេះ នឹងអនុញ្ញាតឲ្យគេអាចផ្ដល់នូវមូលនិធីខ្លះ ទៅឲ្យអ្នកថែរក្សានិងជួយលើកតម្លៃ ឲ្យអាគារទាំងនោះបន្ថែមទៀត។
មូលនិធិក្នុងចំនួនទឹកប្រាក់ប្រមាណជា ៥ម៉ឺន ទៅ២០ម៉ឺនដុល្លាអាមេរិក នឹងផ្ដល់ទៅឲ្យប្រើប្រាស់ ក្នុងការសិក្សាស្រាវជ្រាវ នូវបែបផែនបច្ចេកទេសទាំងឡាយណា សម្រាប់ថែរក្សាទុក ទាំងផ្នែកខាងក្នុងនិងខាងក្រៅ នៃសំណង់អាគារទាំងនោះ។
លោកស្រី ដេប៊ូរ៉ា ម៉ារ៉ូវ (Deborah Marrow) នាយិកាមូលនិធី ហ្គេតធី បានថ្លែងប្រាប់សារព័ត៌មាន ឡូសអេនជឺឡេសថែម៍ (LA Times) ថា៖ «ស្ថាបត្យកម្មទំនើបទាំងនោះ ជាការសម្ដែងចេញពីសិល្បៈដ៏ ពិសេសៗ ជាច្រើន នៅក្នុងសតវត្សន៍ទី២០។ អាគារទាំងអស់ ដែលបានឆ្លងកាត់ការជ្រើសរើស ត្រូវបានសាងសង់ឡើង ជាមួយនឹងសម្ភារៈពោរពេញដោយគុណភាព ប្រកបដោយបច្ចេកវិទ្យាថ្មី និងទម្រង់ប្លែកៗ។»៕
វិទ្យាស្ថាន Salk សម្រាប់ការស្រាវជ្រាវជីវសាស្ត្រ រដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក៖
អាគារលំនៅដ្ឋាន របស់ស្ថាបត្យករល្បីឈ្មោះបារាំង ឡឺ ក័ប៊ូស៊ីយ៉េ៖
លំនៅដ្ឋាន ម៉ាក លីអេប្លីង រដ្ឋធានីតែល អាវីវ ប្រទេសអ៊ីស្ត្រាអែល៖
អាគារព្រឹទ្ធសភា នៃក្រុងប៉ៃមីយ៉ូ ប្រទេសហ្វាំងឡង់៖
លំនៅដ្ឋាន អៀម៉េស ក្នុងរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក៖
លំនៅដ្ឋាន រ៉ូប៊ី ក្នុងក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក៖
ផ្សារធំ នៃក្រុង វ្រ័ក្លាវ ប្រទេសប៉ូឡូញ៖
វិមានលូស៊ី នៃសកលវិទ្យាល័យ ទុងហៃ កោះតៃវ៉ាន់៖
ពហុដ្ឋានបណ្ដែតទឹក នៃក្រុង មីអាមី សហរដ្ឋអាមេរិក៖
រោងល្ខោនទំនើប នៃក្រុងស៊ីនី ប្រទេសអូស្ត្រាលី៖