ទទួល​ជន​ភៀស​ខ្លូន​ពី​អូស្ត្រាលី៖ ចម្រៀង​«មនុស្សធម៌ និង​កាតព្វកិច្ច​​អន្តរជាតិ​»

ភាពចម្រូងចម្រាស់ ជុំវិញការយល់ព្រមរបស់កម្ពុជា ក្នុងការទទួលយក ជនភៀសខ្លួនខុសច្បាប់ ពីប្រទេស​អូស្ត្រាលី ឲ្យ​មក​រស់នៅ​ក្នុងទឹកដីប្រទេសកម្ពុជា ដែលនៅជា​ប្រទេសក្រីក្របំផុតលើពិភពលោកនោះ បាន​បង្ករនូវការមន្ទិល​សង្ស័យ​ជា​ច្រើន ពី​សំណាក់​អង្កការសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួន ពិសេសពី​ប្រជាពលរដ្ឋកម្ពុជាតែម្តង។ សម្រាប់រដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហរថា ជាទង្វើធ្វើឡើងក្នុងក្របខ័ណ្ឌ​«មនុស្សធម៌» និងជាកាតព្វកិច្ចអន្តរជាតិ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៩ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 29, 2014
  • ប្រធានបទ: អន្តោប្រវេសន៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិត សាកលវិទ្យាល័យ​​បៀលប្រាយ នា​ព្រឹក ថ្ងៃទី២៩ ខែកញ្ញា​នេះ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន មិន​បាន​បញ្ជាក់​អ្វី​ឲ្យ​ច្បាស់​លាស់ ពី​គោល​បំណង ដែល​កម្ពុជា ព្រម​​ទទួល​យក​ជន​ភៀស​ខ្លួន​ទាំង​នោះ​ឡើយ។ លោក​គ្រាន់​តែ​លើក​ឡើង​ថា ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ទាំង​នោះ ធ្វើ​ឡើង​តាម គោលការណ៍​ស្ម័គ្រ​ចិត្ត មិន​មែន​ជា​ការ​ចាប់​បង្ខំ ក្នុង​ក្របខណ្ឌ​មនុស្ស​ធម៌ និងក៏ជាកាតព្វកិច្ច​អន្តរជាតិ​​របស់​កម្ពុជា​ដែរ។

លោកហ៊ុន សែន បានថ្លែងថា៖ «យើងមិនចេះតែធ្វើទទឹងទិសនោះទេ ហើយក៏គ្មាននរ ណាចេះតែមក អត់​ស្គាល់​កម្ពុជាជាអ្វីនោះដែរ។ (…) ការដែលអូស្ត្រាលីសម្រេចចិត្ត បញ្ជូនជនភៀសខ្លួនមកកាន់កម្ពុជា ដោយ​សារតែ​អូស្ត្រាលី​យល់ឃើញថា ប្រទេសកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់ផ្តល់មុខរបរដល់​ជនភៀស​ខ្លួន​ទាំង​នោះ ប្រកបរបរចិញ្ចឹមជីវិត។»

ក្នុងថ្ងៃទី២៩ ខែកញ្ញាព្រឹកនេះដែរ ក្រសួងមហាផ្ទៃកម្ពុជា បានធ្វើសន្និសិទសារព័ត៌មាន រួមគ្នាមួយ​ជា​មួយ ក្រសួងការបរទេសកម្ពុជា ដើម្បីបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការទទួលយកជនភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី​នោះដែរ។ ប៉ុន្តែការលើកឡើង ដោយមន្ត្រីក្រសួងការបរទេសកម្ពុជា មិនមានអ្វីខុសគ្នា ពីការថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។

សម្រាប់គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្ស (CHRAC) ដែលជាបណ្ដុំ​អង្គការ​សមាគមក្នុងស្រុកចំនួន២១នោះ បានស្នើទៅរដ្ឋាភិបាលកម្ពុជា និងអូស្រា្តលី ឲ្យបញេ្ចញព័ត៌មាន​ជាក់លាក់​ទាក់ទងនឹងជនភៀសខ្លួនអូស្រា្តលីទាំងនោះ។ តាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការ កាលពីពេល​ថ្មីៗនេះ បានឲ្យដឹងថា គណៈកម្មាធិការ CHRAC ចង់បានការបង្ហាញជាពិសេស ពីរដ្ឋាភិបាលកម្ពុជា និង​អូស្ត្រាលី​ថា តើជនភៀសខ្លួនទាំងនោះចេញពីមន្ទីរឃុំឃាំងណាខ្លះ? តើជនភៀសខ្លួនប្រភេទណាខ្លះ ដែល​ត្រូវ​បញ្ជូន​​មក​កម្ពុជា? តើទឹកប្រាក់ប៉ុន្មាន ដែលរដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលីបានសន្យាទទួល និង​ប្រគល់​ឲ្យ? តើ​អូស្ត្រាលី​ត្រូវចំណាយលុយប៉ុន្មានលើជនភៀសខ្លួនទាំងនោះ? តើជនភៀសខ្លួននោះ នឹងមកតាំង​ទីលំនៅ​នៅ​​កម្ពុជា​ពេលណា?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...