ទិដ្ឋភាព​ជា​រូបភាព នៃ​បាតុកម្ម​ប្រឆាំង ហ៊ុន សែន នៅ​មុខ EU

មកដល់ម៉ោង​៣រសៀលនេះ បណ្ដាបាតុករប្រឆាំងលោក ហ៊ុន សែន បានបំបែកជួរគ្នា ខណៈបាតុករជាក្រុម ដែលមកពីតំបន់ឆ្ងាយៗ ក៏បាននាំគ្នាឡើងរថយន្ដក្រុង ធ្វើដំណើរត្រឡប់ទៅវិញដែរ។ ខាងក្រោមនេះ ជារូបភាពមួយចំនួន នៃកម្លាំងបាតុកម្ម ដ៏សម្បើម ប្រឆាំងនឹងបុរសខ្លាំងកម្ពុជា ដែលមិនធ្លាប់មានពីមុនមក។
ទិដ្ឋភាព​ជា​រូបភាព នៃ​បាតុកម្ម​ប្រឆាំង ហ៊ុន សែន នៅ​មុខ EU
ទិដ្ឋភាពនៅខាងមុខ នៃបាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅរាជធានី ប្រ៊ុចហ្សែល រាជាណាចក្រប៊ែលហ្សិក នៅមិនឆ្ងាយប៉ុន្មាន ពីអាគារស្នាក់ការធំ នៃសហភាពអ៊ឺរ៉ុប។ (រូបថត MONOROOM.info)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៩ តុលា ២០១៨
  • កែប្រែចុងក្រោយ: October 19, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក លី ភឿង រស់នៅក្រុង លីយ៉ុង (ភាគខាងត្បូងបារាំង) ដែលជាអ្នករៀបចំបាតុកម្មម្នាក់ ពីក្នុងចំណោម អ្នករៀបចំបាតុកម្មច្រើននាក់ បានអះអាងថា ចំនួនបាតុករនៅរសៀលថ្ងៃនេះ នៅខាងមុខអាគារគណៈកម្មការ នៃសហភាពអ៊ឺរ៉ុប មានចំនួនហួសពីការរំពឹងទុក ប្រមាណរហូតដល់ ១៣០០នាក់។ លោក បន្តថា គម្រោងបាតុកម្មនេះ ចាប់ផ្ដើមនៅម៉ោង១រសៀល និងត្រូវបញ្ចប់ នៅម៉ោង៣រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះដដែល។

មកដល់វេលានេះ បណ្ដាបាតុករដ៏សន្ធឹកសន្ធាប់ទាំងនោះ បានបំបែកជួរ និងចាកចេញ ពីទីលានខាងមុខអាគារគណៈកម្មការ នៃសហភាពអ៊ឺរ៉ុប នៅកណ្ដាលរាជធានី ប្រ៊ុចហ្សែល (ប្រទេសប៊ែលហ្សិក) នោះអស់ហើយ។ យ៉ាងណា ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមត្រឡប់មកយកទិដ្ឋភាព (ជារូបថត និងវីដេអូ) នៃការប្រមូលផ្ដុំគ្នា បង្ហាញកម្លាំងដោយសន្តិវិធី ពីសំណាក់ពលរដ្ឋខ្មែរ នៅក្នុងទ្វីបអ៊ឺរ៉ុប មកផ្សាយឡើងវិញ ដូចខាងក្រោម ដោយរួមទាំងរូបភាពមួយចំនួន ដែលផ្តិតយកដោយអ្នកសារព័ត៌មានធំៗ នៅអ៊ឺរ៉ុបផង។

» ទិដ្ឋភាពថតដោយអ្នកសារព័ត៌មាន របស់ Sky News៖

 

» ទិដ្ឋភាពថតដោយអ្នកសារព័ត៌មាន របស់ Financial Times៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...