ខណៈ​នេះ ខ្មែរ​នៅ​អ៊ឺរ៉ុប​រាប់​ពាន់​នាក់​កំពុង​ធ្វើ​បាតុកម្មប្រឆាំង ហ៊ុន សែន នៅ EU

បើតាមអ្នករៀបចំបាតុកម្ម បានឲ្យឲ្យដឹងថា គម្រោងដែលគិតថា នឹងមានបាតុករប្រមាណជា ៧០០នាក់នោះ បានកើនឡើងទ្វេរ ឬបីដង នៅក្នុងបាតុកម្មប្រឆាំងវត្តមានលោក ហ៊ុន សែន នៅរសៀលថ្ងៃនេះ កណ្ដាលរាជធានី ប្រ៊ុចហ្សែល រាជាណាចក្រប៊ែលហ្សិក តាមបណ្ដោយផ្លូវនានា ក្បែរអាគារស្នាក់ការធំ នៃសហភាព​អ៊ឺរ៉ុប។
ខណៈ​នេះ ខ្មែរ​នៅ​អ៊ឺរ៉ុប​រាប់​ពាន់​នាក់​កំពុង​ធ្វើ​បាតុកម្មប្រឆាំង ហ៊ុន សែន នៅ EU
ទិដ្ឋភាពមួយជ្រុង នៃបាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅរាជធានី ប្រ៊ុចហ្សែល រាជាណាចក្រប៊ែលហ្សិក នៅមិនឆ្ងាយប៉ុន្មាន ពីអាគារស្នាក់ការធំ នៃសហភាពអ៊ឺរ៉ុប។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៩ តុលា ២០១៨
  • កែប្រែចុងក្រោយ: October 19, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការពន្យុះគេឯង ឲ្យចេញមកទទួលលោក នៅក្នុងកិច្ចប្រជុំ អាស៊ី-អ៊ឺរ៉ុប លើកទី១២ នៅរាជធានី ប្រ៊ុចហ្សែល (ប្រទេសប៊ែលហ្សិក) ពីសំណាក់លោក ហ៊ុន សែន ខ្លួនឯង កាលពីប៉ុន្មានសប្ដាហ៍មុន ទទួលបានផ្លែផ្កា ប្រសើរជាងការគ្រោងទុក។ បណ្ដាជនខ្មែរ រស់នៅក្នុងទ្វីបអ៊ឺរ៉ុបរាប់ពាន់នាក់ បានសម្រុកចូលទៅកាន់តំបន់ជុំវិញ នៃអាគារស្នាក់ការធំ របស់សហភាពអ៊ឺរ៉ុប ដើម្បីបង្ហាញកម្លាំងបាតុកម្ម និងបន្លឺសម្លេងរបស់ពួកគេ ប្រឆាំងវត្តមានរបស់បុរសខ្លាំងកម្ពុជា។

បណ្ដាជនខ្មែរមួយចំនួនទៀត ក៏បានចេញ មកសំដែងការគាំទ្រលោក ហ៊ុន សែន ដែរ តែមិនមានចំនួនច្រើនប៉ុន្មានទេ និងខុសគ្នាឆ្ងាយ ពីបាតុកម្មប្រឆាំង ដែលមានវត្តមានចូលរួម យ៉ាងសន្ធឹកសន្ធាប់ ពីសំណាក់បណ្ដាជន មកពីច្រើនប្រទេស។ 

កញ្ញា លីម កានីកា មេដឹកនាំចលនាយុវជន នៃគណបក្សសង្គ្រោះជាតិ ប្រចាំនៅក្នុងប្រទេសបារាំង បានថ្លែងកាលពីព្រឹកម៉ិញថា គ្រាន់តែចំណុចចេញដំណើរ ពីរដ្ឋធានី ប៉ារីស មួយកន្លែង មានមនុស្សប្រមាណជា ២៥០នាក់រួចទៅហើយ។ តែចំណុចចេញដំណើរ របស់បណ្ដាជនខ្មែរទាំងនោះ មាននៅគ្រប់ទិសទីទាំងអស់ នៅក្នុងទ្វីបអ៊ឺរ៉ុបខាងលិច។

កញ្ញាបានថ្លែងថា បាតុកម្មនេះ មានបំណងស្នើឲ្យសហភាពអ៊ឺរ៉ុប បដិសេធលោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ដែលកញ្ញាអះអាងថា កើតចេញពីការបោះឆ្នោតក្លែងក្លាយ កាលពីចុងខែកក្កដា។ មេដឹកនាំចលនាយុវជន នៃគណបក្សប្រឆាំងរូបនេះ បានអះអាងទៀតថា បាតុកម្មរបស់បណ្ដាជនខ្មែរ ចង់បង្ហាញ ពីកម្លាំង ដើម្បី«ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាមួយ ដែលពុករលួយ និងខុសច្បាប់។ ជាពិសេស ត្រូវបង្ហាញ ពីសាមគ្គីភាពរបស់យើង ចំពោះពលរដ្ឋខ្មែរក្នុងស្រុក។»

មេដឹកនាំបាតុកម្មមួយរូបទៀត បានអះអាងថា ចំនួនបាតុករនៅវេលានេះ ទំនងជាមានចំនួន កើនឡើងទ្វេរ ឬ៣ដង ច្រើនជាងការគ្រោងទុក។ ប៉ុន្តែ គេនៅមិនទាន់ មានការអះអាង ជាផ្លូវការ ដោយអាជ្ញាធរប៊ែលហ្សិក ពីចំនួនបាតុករខ្មែរទាំងនេះនៅឡើយ មកទល់នឹងម៉ោងនេះ។ សូមទស្សនារូបភាពទាំងស្រុងដូចខាងក្រោម ដែលត្រូវបានទំព័រហ្វេសប៊ុក របស់មេដឹកនាំប្រឆាំង បង្ហោះផ្ទាល់នៅប៉ុន្មាននាទីមុន៖

 

ចំពោះក្រុមអ្នកគាំទ្រលោក ហ៊ុន សែន វិញ មានទិដ្ឋភាពបែបនេះ៖

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...