Posts in ‘ពិភពលោក’ Category

ISIS ប្រកាស​ទទួល​ស្គាល់​ភេរវកម្ម ប្រឆាំង​ព្យុហយាត្រា​យោធា​នៅ​អៀរ៉ង់

ISIS ប្រកាស​ទទួល​ស្គាល់​ភេរវកម្ម ប្រឆាំង​ព្យុហយាត្រា​យោធា​នៅ​អៀរ៉ង់

មនុស្សយ៉ាងតិច ២៩នាក់ បានស្លាប់ និង៥៧នាក់ បានរងរបួស នៅព្រឹកថ្ងៃសៅរ៍នេះ ក្នុងព្រឹត្តិការណ៍ វាយប្រហារភេរវកម្មមួយ បង្កឡើងដោយក្រុមយុទ្ធជនមួយក្រុម ប្រឆាំងនឹងព្យុហយាត្រាយោធា ដែលត្រូវបានរៀបចំធ្វើ ក្នុងក្រុង «Ahvaz» ភាគនារតីនៃប្រទេសអៀរ៉ង់។ អង្គការភេរវនិយម ហៅថា រដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS) បានចេញមុខនៅមុននេះបន្តិច ប្រកាសទទួលស្គាល់ទង្វើដ៏រង្គាល ថាជាស្នាដៃរបស់ក្រុមខ្លួន។

​ទីភ្នាក់ងារឃោសនា​ផ្លូវការ ​របស់ក្រុមនេះ ឈ្មោះ «Amaq» បានសរសេរឲ្យដឹងថា៖ «ក្រុមយុទ្ធជន​នៃ​រដ្ឋអ៊ីស្លាម បានវាយប្រហារ ទៅលើការជួបជុំ នៃកងកម្លាំងអៀរ៉ង់ នៅក្នុងក្រុង "Ahvaz"»។

នាយ​ទាហាន​រ៉ូស្ស៊ី​ម្នាក់ ប្រកាស​ចិញ្ច្រាំ​សាច់​មេដឹកនាំ​ប្រឆាំង ឲ្យ​ដូច​សាច់គោ​ចិញ្ច្រាំ​ចំហុយ

នាយ​ទាហាន​រ៉ូស្ស៊ី​ម្នាក់ ប្រកាស​ចិញ្ច្រាំ​សាច់​មេដឹកនាំ​ប្រឆាំង ឲ្យ​ដូច​សាច់គោ​ចិញ្ច្រាំ​ចំហុយ

«ខ្ញុំសន្យាថា នឹងចិញ្ច្រាំសាច់អ្នកឯង ឲ្យដូចជាសាច់គោចិញ្ច្រាំចំហុយ ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ» នេះ ជាសំដីអះអាងឡើង របស់ឧត្ដមសេនីយ៍ស្និតប្រធានាធិបតីរ៉ុស្ស៊ី គឺលោក «Viktor Zolotov» នៅក្នុងវីដេអូមួយ ដែលត្រូវបានផ្សព្វផ្សាយ ជាសាធារណៈ កាលពីសប្ដាហ៍មុន ដើម្បីបបួលមេដឹកនាំប្រឆាំង ដ៏សំខាន់ របស់ប្រទេសរ៉ុស្ស៊ី លោក «Alexeï Navalny» ឲ្យចូលមកប្រកួត «មួយទល់នឹងមួយ» ជាមួយលោក។

លោក «Viktor Zolotov» អតីតភ្នាក់ងារសម្ងាត់ «KGB» និងជាអតីតអង្គរក្ស ក្នុងទសវត្សរ៍ឆ្នាំ៩០ របស់លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) បានបន្តថា៖ «មកដល់ពេលនេះ គ្មាននរណាម្នាក់ បានឲ្យមេរៀន ដែលស័ក្ដិសម និងដ៏ម៉ឺងម៉ាត់ រហូតដល់អ្នកឯងឈ្ងៀមថ្លើមនោះទេ»។

ឧត្ដមសេនីយ៍រូបនេះ ដែលជាមេបញ្ជាការ នៃកងទាហានឆ្មាំជាតិរ៉ុស្ស៊ី ប្រមាណជា ៤០០ ០០០នាក់ ដែលជាកងពលដាច់ដោយឡែក ពីកងទ័ពរ៉ុស្ស៊ី តែស្ថិតនៅក្រោមបញ្ជា [...]

មាជ សុវណ្ណារ៉ា បាន​ទៅ​ដល់​សហរដ្ឋ​អាមេរិក​ហើយ

មាជ សុវណ្ណារ៉ា បាន​ទៅ​ដល់​សហរដ្ឋ​អាមេរិក​ហើយ

ខណៈនេះ លោក មាជ សុវណ្ណារ៉ា ដែលត្រូវបានដោះលែង ឲ្យមានសេរីភាព កាលពីចុងខែកន្លងទៅ បានទៅដល់សហរដ្ឋអាមេរិកហើយ ដើម្បីជួបជុំ​ប្រពន្ធកូន និងដើម្បីព្យាបាលជំងឺ នៅទីនោះ។ អតីតមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានជាប់ក្នុងពន្ធនាគារ អស់រយៈពេលជិត៤ឆ្នាំ បានធ្វើដំណើរ​ទៅដល់​ព្រលាន​យន្ដហោះ​អន្តរជាតិ នៃក្រុងឡូសអេនជឺឡេស កាលពីម៉ោងប្រមាណជា ១០ ព្រឹកថ្ងៃសៅរ៍ ទី៨ ខែកញ្ញា ឆ្នាំ២០១៨។

 

លោក មាជ សុវណ្ណារ៉ា បានចាកចេញពីប្រទេសកម្ពុជា កាលពីយប់​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីលោកបានលាចាកសិក្ខាបទ នៅក្នុងថ្ងៃដដែល។ លោក បានកោរសក់សាងផ្នួស បួសជាព្រះសង្ឃ កាលពីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្ត សៀមរាប  ដើម្បីអ្វីមួយ ដែលលោកអះអាងថា [...]

ពលរដ្ឋ​អាមេរិក ៦០% ជំទាស់​នយោបាយ​ប្រធានាធិបតី ត្រាំ

ពលរដ្ឋ​អាមេរិក ៦០% ជំទាស់​នយោបាយ​ប្រធានាធិបតី ត្រាំ

ការស្ទង់មតិ សម្រាប់ស្ថាប័នសារព័ត៌មានធំៗ ចំនួនពីរ របស់សហរដ្ឋអាមេរិក មានស្ថាប័ន «Washington Post» និងស្ថាប័ន «ABC News» បានបង្ហាញពីតួលេខខាងលើ ខណៈមានបណ្ដាជនអាមេរិកាំង តែ៣៦%ប៉ុណ្ណោះ ដែលយល់ស្រប នឹងសកម្មភាពរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដែលបានជាប់ឆ្នោត ក្នុងឆ្នាំ២០១៦។

តួលេខនៃការស្ទង់មតិ ខាងលើ បង្ហាញពីការកើនឡើង នៃការជំទាស់នឹងប្រធានាធិបតីសព្វថ្ងៃ បើប្រៀបធៀបនឹងការស្ទង់មតិ កាលពីខែមេសា ដែលត្រូវបានធ្វើឡើង សម្រាប់ស្ថាប័នសារព័ត៌មានទាំងពីរដដែល។ តួលេខនៅពេលនោះ  បានបង្ហាញថា ទង្វើរបស់ប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិក ទទួលបានការយល់ស្រប ៤០% និងការមិនយល់ស្រប ៥៦% ពីបណ្ដាពលរដ្ឋអាមេរិក។

ការស្ទង់មតិចុងក្រោយបង្អស់នេះ ធ្វើឡើងទៅលើពលរដ្ឋអាមេរិកាំង គ្រប់អាយុបោះឆ្នោត​ ប្រមាណជា ១០០៣នាក់ រវាងពីថ្ងៃទី២៦ មកទល់នឹងថ្ងៃទី២៩ ខែសីហាកន្លងមក ពោលគឺចំពេល ដែលរឿងអាស្រូវ [...]

ជន​កាន់​កាំបិត​ចាក់​មនុស្ស​នៅ​អាមស្ទែដាម មាន​ចេតនា​ភេរវនិយម

ជន​កាន់​កាំបិត​ចាក់​មនុស្ស​នៅ​អាមស្ទែដាម មាន​ចេតនា​ភេរវនិយម

ជនសង្ស័យ ជាតិអាហ្វហ្គានីស្ដង់ អាយុ១៩ឆ្នាំ ដែលមានក្រដាសស្នាម ស្នាក់នៅបណ្ដោះអាសន្ន នៅក្នុងប្រទេសអាល្លឺម៉ង់ ត្រូវបានសាកសួរ ដោយក្រុមអ្នកស៊ើបអង្កេត ហូឡង់ នៅផ្ទាល់នឹងមន្ទីរពេទ្យ ដែលជននេះកំពុងសម្រាកព្យាបាយ មុខរបួសរបស់ខ្លួន បណ្ដាលមកពីការបង្ក្រាបរបស់នគរបាល។ 

នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រុមប្រឹក្សារាជធានី អាមស្ទែដាម បានឲ្យដឹងថា៖ «ការអះអាងដំបូងៗ របស់ជនសង្ស័យ បានបង្កចំណុចសង្ស័យ ពីចេតនាបែបភេរវនិយម»។

សេចក្ដីប្រកាសព័ត៌មានដដែល បានឲ្យដឹងទៀតថា តាមការស្នើសុំ​ របស់អាជ្ញាធរហូឡង់ នគរបាលអាល្លឺម៉ង់បានធ្វើការឆែកឆេរលំនៅដ្ឋាន របស់ជនសង្ស័យ (ដែលស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់) ហើយបានរកឃើញ អង្គផ្ទុកទិន្នន័យជាច្រើន។