ត្រូវ​មួយ​ស្នែង​តូរ៉ូ បាក់​ឆ្អឹង​ជំនី​ស្លាប់​ប៉ុន្មាន​ម៉ោង​ក្រោយ (vdo)

រងគ្រោះព្រោះ តូរ៉ូប្រើស្នែងជល់ និងឆ្កឹះឡើងប៉ើងពីដី បង្កឲ្យបាក់ឆ្អឹងជំនី បុរសម្នាក់បានបាត់បង់ជីវិត នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ ក្នុង​ពិធី​បុណ្យ​ជា​ប្រពៃណី​មួយ នៃប្រទេសអេស្ប៉ាញ។
វីដេអូថតដោយអ្នកចូលរួមបុណ្យ ស៊ាំងពែរ ឃើញបុរសម្នាក់នេះ កំពុងត្រូវបានគោ តូរ៉ូ យកស្នែងវ័ធ។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី០៧ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 08, 2015
  • ប្រធានបទ: គ្រោះថ្នាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដើម្បីគោរពទៅដល់ជនរងគ្រោះ ប្រពៃណីបុណ្យ ស៊ាំងពែរ (Sant Pere) ក្នុងក្រុង ហ្គ្រាវ ឌី កាស្ទែយ៉ុង (Grao de Castellón) ប្រទេសអេស្ប៉ាញ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន។ កាលពីថ្ងៃចន្ទ បុរសម្នាក់អាយុ៥៤ឆ្នាំ បាន​រង​គ្រោះស្លាប់បាត់បង់ជីវិត បន្ទាប់ពីត្រូវបានគោឡើងក តូរ៉ូ ជល់នឹងស្នេង ហើយបានឆ្កឹះគ្រវ៉ាត់បុរសនេះ ប៉ើង​ខ្ទាត​ពីដី។

ដូចនៅក្នុងវីដេអូខាងលើ បុរសម្នាក់នេះ ត្រូវបានគោតូរ៉ូ ឆ្កឹះគ្រវាត់ឡើងទៅលើ យ៉ាងរន្ធត់។ ហេតុការណ៍បាន​បណ្ដាលឲ្យបាក់ឆ្អឹងជំនី ហើយក្រុមគ្រូពេទ្យ មិនអាចធ្វើអ្វីបាន ដើម្បីជួយបុរសនេះបានឡើយ។ តែនៅមុន​ហេតុការណ៍នេះ បុរសមានរបួស នៅនឹងដៃខាងឆ្វេង របស់ខ្លួនរួចហើយ។

សម្រាប់ប្រទេសអេស្ប៉ាញ ពិធីបុណ្យនេះ ជាប្រពៃណីមួយ។ ប៉ុន្តែសម្រាប់ប្រទេសដទៃទៀត ការយកជីវិត​របស់​ខ្លួន ទៅដាក់ប្រឈមនឹងសត្វតិរច្ឆាន ដ៏មានកម្លាំងខ្លាំង ដូចយ៉ាងគោឡើងកនេះ វាជារឿងពិបាកទទួល​យក និងគួរឲ្យតក់ស្លុតណាស់។ កាលពីថ្ងៃទី២៦ ខែមិថុនាកន្លងទៅ បុរសពីរនាក់អាយុ ៤០ឆ្នាំ និង៨០ឆ្នាំ ក៏បាន​បាត់​បង់ជីវិតដែរ បន្ទាប់ពីត្រូវបានគោ តូរ៉ូ ទាំងនេះជល់ នៅក្នុងពិធីបុណ្យប្រហាក់ប្រហែលគ្នា នៅប្រទេសអេស្ប៉ាញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...