២៣នាក់​របួស នៅ​ក្នុង​ការ​រត់​ជាន់​គ្នា​នៃ​បុណ្យ​ប៉មពើឡន (VDO)

ការរត់ជាន់គ្នាគួរឲ្យភ្ញាក់ផ្អើលមួយ បានបង្កឲ្យមានមនុស្សរបួស២៣នាក់ ក្នុងនោះម្នាក់របួសធ្ងន់ កាលពីថ្ងៃសៅរ៍ទី១៣ខែកក្កដានេះ ក្នុងពិធីរត់ប្រណាំងជាមួយនឹងគោឡើងក (ឬតូរ៉ូ) នៅក្នុងបុណ្យប្រពៃណី ប៉មពើឡន ផ្នែកខាងជើងនៃប្រទេសអេស្ប៉ាញ។ នេះជាគ្រោះថ្នាក់ធ្ងន់ធ្ងរជាងគេ នៅក្នុងឆ្នាំនេះ។
Loading...
  • ដោយ: កេសរ កូល ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៣
  • កែប្រែចុងក្រោយ: July 14, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍បានកើតឡើងនៅពេលដែលមនុស្សរាប់រយនាក់ បានរត់អមជាមួយនឹងគោឡើងកទាំងនោះ មកដល់​មាត់​ច្រក​ចូលនៃព្រលានប្រជល់ ដែលកន្លងមកត្រូវបានចាត់ទុកថា ជាកន្លែងដែលមានគ្រោះថ្នាក់បំផុតនោះ។

មនុស្សបានប្រជ្រៀតគ្នាណែនណាំតាន់តាប់ រុញគ្នាចុះឡើងនៅទីនោះ ខណៈដែលគោឡើងក បានប្រញាប់​ប្រញាល​ហក់​ឡើងពីលើហ្វូងមនុស្សទាំងនោះ ដើម្បីរកច្រកចេញ។ មនុស្ស២៣នាក់រងរបួស និងត្រូវបញ្ជូនទៅមន្ទីរពេទ្យ ក្នុងនោះ​យុវជន​ម្នាក់អាយុ១៩ឆ្នាំ រងគ្រោះនឹងភាពតក់ស្លុត កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ មនុស្សរបួសពីរនាក់ពីក្នុងនោះ មានម្នាក់ជា​ជន​ជាតិអាមេរិកាំង អាយុ៣៥ឆ្នាំ និងម្នាក់ទៀតជាជនជាតិអេស្ប៉ាញអាយុ១៨ឆ្នាំ បានទទួលប៉ុន្មានស្នែងស្រួចៗរបស់ហ្វូងគោ។

២២នាក់រងរបួសរួចហើយ

នៅក្នុងឆ្នាំនេះ វាជាគ្រោះថ្នាក់លើកទីមួយ ដែលមានលក្ខណៈធ្ងន់ធ្ងរ រាប់ចាប់ពីពេលបើកពិធីមុនដំបូង។ នៅប៉ុន្មានថ្ងៃដំបូង មានមនុស្សរបួសប្រមាណជា២២នាក់រួចហើយ ក្នុងនោះបីនាក់ត្រូវបានគោឡើងក ជល់និងជាន់ពីលើ នៅថ្ងៃសុក្រ។ អាជ្ញាធរប្រចាំតំបន់បានថ្លែងឡើងថា «នឹងស្វែងរកមូលហេតុដ៏ស៊ីជម្រៅមួយ ស្ដីពីការរត់ជាន់គ្នានោះ»។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...