Posts tagged as "Thorng Sarath"

តុលាការ​សាក​សួរ ថោង សារ៉ាត់ ជា​ថ្មី​ទៀត

តុលាការ​សាក​សួរ ថោង សារ៉ាត់ ជា​ថ្មី​ទៀត

នៅក្នុងនីតិវិធីរបស់ខ្លួន តុលាការសាលាដំបូងរាជធានី បានហៅលោក ថោង សារ៉ាត់ មកសាកសួរជាថ្មីទៀត កាលពី​រសៀល​​ថ្ងៃទី២៣ ខែមេសា នេះ តែនៅមិនទាន់ មានការកំណត់ជាក់លាក់ អ្វីឡើយ។ នេះជាការបញ្ជាក់អះអាង ដោយមិន​មាន​ភាព​លំអិតជាងនេះ របស់លោកមេធាវី ការពារក្ដីឲ្យលោក ថោង សារ៉ាត់។

លោកមេធាវី គា អ៊ាវ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោកមានមេធាវីដៃគូ ចំនួនពីររូបផ្សេងទៀត ក្នុង​ការ​ការពាររឿងក្តីនេះ។ ដូច្នេះលោកនៅមានកិច្ចប្រជុំបន្ទាប់ទៀត មុននឹងឡើងសវនានានោះ នៅឡើយ។ ចំណែកលោក​មេធាវី លឹម វណ្ណា និងលោក ស៊ី សត្យា ទស្សនាវដ្តីមិនអាច សុំការបញ្ជាក់បន្ថែមបានឡើយ ដោយលោកបានថ្លែងថា កំពុង​ជាប់ប្រជុំ ហើយអាចសារសួរ ក្រោយបញ្ចប់សវនាការ នារសៀលថ្ងៃទី២៣ ខែមេសានេះ។

បើតាមការចេញផ្សាយ របស់គេហទំព័រអគ្គស្នងការដ្ឋាន នគរបាលជាតិ បានបង្ហាញថា លោកថោង សារ៉ាត់ មាន​ជាប់​ពាក់ព័ន្ធ ក្នុងការផ្តើមគំនិតឃាតកម្ម គិតទុកជាមុន លើលោក [...]

ឃុំ​ខ្លួន ថោង សារ៉ាត់ នៅ​ពន្ធនាគារ​ព្រៃ​សរ

ឃុំ​ខ្លួន ថោង សារ៉ាត់ នៅ​ពន្ធនាគារ​ព្រៃ​សរ

លោក ថោង សារ៉ាត់ ជនសង្ស័យទីមួយ ក្នុងសំនុំរឿងឃាតកម្ម បាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ យ៉ាងកក្រើកភ្នំពេញ កាល​ពីចុងឆ្នាំ២០១៤ ត្រូវបានតុលាការសាលាដំបូង រាជធានីភ្នំពេញ សម្រេចឲ្យឃុំខ្លួន ទៅពន្ធនាគារព្រៃសរ ក្រោម​បទ​ចោទប្រកាន់ ថាបានផ្តួចផ្តើមគំនិត ក្នុងអំពើឃាតកម្មគិតទុក ជាមុន និងប្រើប្រាស់អាវុធ ដោយគ្មានការអនុញ្ញាត។

ការសម្រេចរបស់តុលាការ ត្រូវបានធ្វើភ្លាមៗ នៅវេលាម៉ោង៥ និង២០នាទី ល្ងាចថ្ងៃសុក្រ ទី១៧ ខែមេសា មួយថ្ងៃក្រោយ បន្ទាប់ពីអាជ្ញាធរនៃប្រទេសវៀតណាម បានចាប់ខ្លួនជនសង្ស័យរូបនេះ កាលពីថ្ងៃព្រហស្បត្តិ៍ និងបញ្ជូនមកឲ្យ​អាជ្ញាធរ​កម្ពុជា នៅយប់ថ្ងៃដដែល។

ការចាប់ឃាត់ខ្លួន លោក ថោង សារ៉ាត់ ដែលមានថានៈ ជាឧត្តមសេនីយ៍ទោ ក្នុងក្រសួងការពារជាតិរូបនេះ ដោយ​យោង​ទៅលើដីការឃាត់ខ្លួន របស់នគរបាលអន្តរជាតិ (Interpol) ដែលបានធ្វើ ទៅតាមការស្នើសុំ របស់អាជ្ញាធរកម្ពុជា ក្នុង​សំនុំ​រឿងឧក្រិដ្ឋកម្មធ្ងន់ធ្ងរ [...]

ក្រឡា​បញ្ជី​​ម្នាក់​​ទៀត​មាន​ខ្លួន បន្ទាប់​ពី​ឃុំ​ខ្លួន ពេជ្រ ព្រហ្មមុន្នី?

ក្រឡា​បញ្ជី​​ម្នាក់​​ទៀត​មាន​ខ្លួន បន្ទាប់​ពី​ឃុំ​ខ្លួន ពេជ្រ ព្រហ្មមុន្នី?

ក្រឡាបញ្ជីមួយរូប ដែលមានប្អូនជាមេធាវីការពារក្ដី ឲ្យឪពុកម្តាយលោក ថោង សារ៉ាត់ កំពុងរត់ឆ្លេឆ្លា រកអ្នកនេះ​ឬ​អ្នកនោះឲ្យជួយខ្លួន បន្ទាប់ពីឧត្ដមសេនីយ៍ ពេជ្រ ព្រហ្មមុន្នី ត្រូវបានចាប់ខ្លួន និងដាក់ឃុំជាបណ្ដោះអាសន្ន​នោះ។ នេះជាការសរសេរបញ្ជាក់ របស់មន្ត្រីក្រសួងមហាផ្ទៃ លោក ផែង វណ្ណៈ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។

លោក ផែង វណ្ណៈ ដែលជាមន្ត្រីស្និត នឹងគណបក្សប្រជាជនកម្ពុជា បានស្រង់ប្រភពពីមន្ត្រីតុលាការរាជធានី មក​សរសេរបន្តទៀតថា មេធាវីការពារក្ដីរូបនោះ ជាមួយនឹងលោកឧត្តមសេនីយ៍ ពេជ្រ ព្រហ្មមុន្នី ជាអ្នកទៅធនាគារ​មួយ ដើម្បីទទួលលុយថ្លៃសេវ៉ារត់ការ។ លោកបានសរសេរថា៖ «គេសង្កេតឃើញ លោកក្រឡាបញ្ជីរូបនោះ ទៅ​ជួបនាយអាវុធហត្ថជាន់ខ្ពស់ម្នាក់។ ប៉ុន្តែគេមិនដឹងថា តើលោកក្រឡាបញ្ជីរូបនោះ មានកិច្ចការអ្វីនោះទេ។»

លោក ផែង វណ្ណៈ ក៏មិនបានបង្ហើបឲ្យដឹង ពីឈ្មោះរបស់ក្រឡាបញ្ជីនោះដែរ ដោយគ្រាន់តែសរសេរបញ្ជាក់ថា [...]

ថោង សារ៉ាត់ បដិសេធ​ថា​មិន​បាន​ជំពាក់​លុយ​ឧកញ៉ា អ៊ឹង ម៉េងជឺ (vdo)

ថោង សារ៉ាត់ បដិសេធ​ថា​មិន​បាន​ជំពាក់​លុយ​ឧកញ៉ា អ៊ឹង ម៉េងជឺ (vdo)

នៅក្នុងឃ្លីបវីអូទី៣ ដែលទើបនឹងបង្ហោះ ក្នុងបណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុក នៅថ្ងៃទី២០ កុម្ភៈនេះ លោក ថោង សារ៉ាត់ ថៅកែក្រុមហ៊ុនសាងសង់សំណង់បុរី៩៩៩ បានបដិសេធយ៉ាងដាច់ខាតថា លោកមិនបានជំពាក់​លុយលោកឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុនលក់គ្រឿងសំណង់ ស៊ីម៉ងត៍ សញ្ញាត្បូងពេជ្រ ដែលត្រូវឃាតករ​បាញ់សម្លាប់យ៉ាងព្រៃផ្សៃ កាលពីរាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤នោះឡើយ។

ចំពោះការចុះផ្សាយកន្លងមកថា លោកបានជំពាក់លុយឧកញ៉ា អ៊ឹង ម៉េងជឺ ថ្លៃទិញស៊ីម៉ង់ចំនួន៣០ម៉ឺនដុល្លារនោះ ព័ត៌មាននេះគឺជាការប្រឌិត បំភ្លៃ ដែលវាគឺជាវិធីបញ្ចូលសម្លេងរបស់សារព័ត៌មាន ដែលគ្មានវិជ្ជាជីវៈចង់​បំពុល​ការពិត​តែប៉ុណ្ណោះ។

លោកបន្តថា៖ «ក្នុងរឿងនេះ មិនពិបាករកការពិតទេ គ្រាន់តែចុះទៅអង្កេត លើក្រុមហ៊ុនខ្ញុំបាទ និងក្រុមហ៊ុន​ឧកញ៉ា អ៊ឹង ម៉េងជឺ គឺដឹងទៅហើយ។ ហើយការកស៊ីធំម្លឹងៗ គ្មានអ្នកអាចលាក់បាំងបានទេ ហើយក៏គ្មាន​ហេតុផល​អ្វី ដែលភរិយារបស់លោកឧកញ៉ា [...]

បែក​ធ្លាយ​ថា ថោង សារ៉ាត់ បាន​គេច​ខ្លួន​តាម​រថយន្ត​សាម៉ុយ​ដឹក​ឪពុក​ម្តាយ​ខ្លួន?

បែក​ធ្លាយ​ថា ថោង សារ៉ាត់ បាន​គេច​ខ្លួន​តាម​រថយន្ត​សាម៉ុយ​ដឹក​ឪពុក​ម្តាយ​ខ្លួន?

តាមប្រភពព័ត៌មានក្រៅផ្លូវការមួយ ពីមន្ត្រីមួយរូប ដែលស្និតនឹងកងរាជអាវុធហត្ថ ច្រកព្រំដែនបាវិត ថ្លែងក្នុង​ល័ក្ខខ័ណ្ឌ​មិនបង្ហាញឈ្មោះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា នៅក្នុងដំណើរនៃការប៉ុនប៉ងគេចខ្លួន ចេញ​ទៅ​កាន់​ប្រទេសវៀតណាម ដែលជាប្រទេសកំណើត នៃឪពុកម្តាយលោក ថោង សារ៉ាតនោះ គេបាន​ឃើញ​បុរស​ម្នាក់ ដែលមានភិនភាគដូចគ្មា ទៅនឹងលោក ថោង សារ៉ាត់ បានចាកចេញពីឡានសាម៉ុយ ដែលដឹកឪពុក​ម្តាយ​លោក ថោង សារ៉ាត់ នោះ ហើយគេចខ្លួនបាត់តែម្តង។

ប្រភពនោះបន្តថា ការគេចខ្លួនរបស់បុរសនេះ ត្រូវបានធ្វើឡើងមុនពេលដែល ក្រុមសមត្ថកិច្ចចាប់ខ្លួន​ឪពុក​ម្តាយ លោក ថោង សារ៉ាត់ ត្រឡប់មករាជធានីភ្នំពេញវិញ។ មន្ត្រីរូបនេះ បានធ្វើការសន្និដ្ឋានថា ប្រហែល​អាច​ជាការ​រៀបចំ​ទុកជាមុន ក្នុងការជម្លៀសលោក ថោង សារ៉ាត់ ចេញពីកម្ពុជា ក្រោមលេសថា ត្រូវបញ្ជូនឪពុក​ម្តាយ​​របស់​លោក ថោង សារ៉ាត់ ទៅព្យាបាលជំងឺនៅប្រទេសវៀតណាមនោះ។

មន្ត្រីដដែល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...