អ៊ឺរ៉ូ២០១៦៖ គ្រីស្ទៀណូ រ៉ូណាល់ដូ លង់សម្រស់របស់យុវតីបង្ហាញម៉ូដម្នាក់
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១៦ មិថុនា ២០១៦
- កែប្រែចុងក្រោយ: June 19, 2016
- ប្រធានបទ: អ៊ឺរ៉ូ ២០១៦
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើមានអ្វី ដែលអាចបំបែកអារម្មណ៍ របស់កីឡាករល្បីឈ្មោះ និងជាម្ចាស់បាល់មាសបីជំនាន់ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) បាន? គឺសម្រស់របស់យុវតីមួយរូប ដែលជាអ្នកបង្ហាញម៉ូដ បម្រើការឲ្យការផ្សាយពាណិជ្ជកម្ម របស់ក្រុមហ៊ុនអាកាសចរណ៍ «Turkish Airlines»។
បើនិយាយឲ្យស៊ីជម្រៅទៅ កីឡាករដ៏ល្បី របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ មិនបានជួយឲ្យក្រុមរបស់ខ្លួន បានទទួលជ័យជំនះឡើយ ដោយសារក្រុមព័រទុយហ្គាល់ ទទួលបានលទ្ធផលស្មើរ (១-១) ជាមួយនឹងក្រុម អាយឡេន នៅក្នុងការជួបប្រកួតជុំទីមួយ នៃវគ្គជម្រុះនេះ។ ផ្ទុយទៅវិញ កីឡាករខ្សែប្រយុទ្ធរបស់ក្រុម វៀលម៉ាឌ្រីត (Real Madrid) បានធ្វើឲ្យបណ្ដាសារព័ត៌មាននានា នៅអ៊ឺរ៉ូប ជាពិសេសនៅតាមបណ្ដាញសង្គម និយាយពីខ្លួនមិនឈប់ឈរ ទាក់នឹងការតាមសម្លឹង មិនដាក់ភ្នែក ទៅលើយុវតីដ៏ស្រស់ស្អាតម្នាក់ នៅពេលខ្លួនដើរចូល មកក្នុងទីលានប្រកួត នៃកីឡាដ្ឋាន «Geoffroy Guichard» របស់ក្រុង «Saint-Étienne» ភាគខាងត្បូងប្រទេសបារាំង។
ការតាមសម្លឹងយុវតី ដែលគេស្គាល់ឈ្មោះ សេលីន ហ្វីសឆេរ (Céline Fischer) បានកើតឡើង នៅមុនការប្រកួតរវាងក្រុមជម្រើសជាតិ ព័រទុយហ្គាល់ និងក្រុម អាយឡេន កាលពីថ្ងៃអង្គារកន្លងទៅនេះ។ ហើយសកម្មភាព របស់កីឡាករស្រស់សង្ហារូបនេះ ត្រូវបានបណ្ដាអ្នកសារព័ត៌មាន ជាពិសេសទូរទស្សន៍ផ្លូវការ នៃព្រឹត្តិការណ៍ជួបប្រកួត អ៊ឺរ៉ូ២០១៦ ថតចាប់រូបភាពបាន និងយកមកផ្សាយយ៉ាងព្រោងព្រាត។
«ការប្រទាក់ភ្នែកគ្នា ដ៏ខ្លីមួយ...»
រីឯកញ្ញា សេលីន ហ្វីសឆេរ វិញ បានទទួលស្គាល់ហេតុការណ៍នេះ។ នាងបានថ្លែងប្រាប់សារព័ត៌មានបារាំង «Parisien» ថា៖ «ខ្ញុំបានធ្វើការងាររបស់ខ្ញុំ ដូចធម្មតា៖ ខ្ញុំបានតុបតែងខ្លួន និងបានស្លៀកពាក់ឯកសណ្ឋាន របស់អ្នកបម្រើការលើយន្ដហោះ នៃក្រុមហ៊ុន "Turkish Airlines (Editor's Note៖ ជាអ្នកឧបត្ថម្ភផ្លូវការ របស់ព្រឹត្តិការណ៍ជួបប្រកួត អ៊ឺរ៉ូ២០១៦)"។ ខ្ញុំសប្បាយរីករាយណាស់ ដែលបានឃើញក្រុមបាល់ទាត់ព័រទុយហ្គាល់ នៅពេលនោះ។ ប៉ុន្តែហេតុការណ៍នោះ វាដូចជាបានកើតឡើង យ៉ាងរហ័សជាទីបំផុត។ គាត់ (គ្រីស្ទៀណូ រ៉ូណាល់ដូ) បានដើរកាត់មុខខ្ញុំ គាត់បានសម្លឹងមើលខ្ញុំ ហើយវាជាការប្រទាក់ភ្នែកគ្នា ដ៏ខ្លីមួយ។»៕
» វីដេេអូ នៃការប្រទាក់ភ្នែក ដោយការលង់សម្រស់របស់កីឡាករ CR7 ទៅលើកញ្ញា សេលីន៖
» ដើម្បីទស្សនារូបភាពបង្ហាញម៉ូដមួយចំនួន របស់កញ្ញា សេលីន សូមចុចលើទំព័របន្ទាប់។